ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

ក្រុមគ្រឿងចក្រជាច្រើនកំពង់ជិតយកអាចម៍ដីក្នុងបឹងទំនប់ចាន់ថ្នាល ដឹកចេញទៅលក់ធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេង ខុសបទដ្ឋានលក្ខណៈបច្ចេកទេស ខណៈលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងបតុនិយមខេត្តកំពង់ស្ពឺលោកថា (ហែងចង់សួរអីមកមន្ទីរមកណឹក នឹងហើយ)

ក្រុមគ្រឿងចក្រជាច្រើនកំពង់ជិតយកអាចម៍ដីក្នុងបឹងទំនប់ចាន់ថ្នាល ដឹកចេញទៅលក់ធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេង ខុសបទដ្ឋានលក្ខណៈបច្ចេកទេស ខណៈលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងបតុនិយមខេត្តកំពង់ស្ពឺលោកថា (ហែងចង់សួរអីមកមន្ទីរមកណឹក នឹងហើយ)

ខេត្តកំពង់ស្ពឺ÷ ក្រុមឡានជាច្រើនគ្រឿងកំពុងធ្វើសកម្មភាពដឹកជញ្ជូនអាចម៍ដីចេញពីក្នុងបឹងទំនប់ចាន់ថ្នាល ដឹកយកទៅលក់ធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេង ខុសបទដ្ឋានលក្ខណៈបច្ចេកទេស ជាហេតុធ្វើឱ្យប្រឡាក់ផ្លូវ និងហុយធ្វើឱ្យប៉ះពាល់ដល់បរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសង្ខារផ្លូវ ខណៈក្រុមឡានទឹកដីខាងលើនេះកន្លងទៅលោកមេឃុំក្រាំងចេកនឹងមន្ត្រីរ៉ែ បានចុះទៅធ្វើកិច្ចសន្យាណែនាំជាច្រើនលើកច្រើនសារ មិនតែប៉ុណ្ណោះលោកថានឹងបញ្ឈប់លែងឲ្យដឹងបើមិនគោរពតាមកិច្ចសន្យានិងការណែនាំនោះ។

ជាក់ស្ដែងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ក្រុមឡានជាច្រើនគ្រឿងនៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនប្រភេទអាចម៍ដីរបាយថ្ម មើលទៅខុសបទដ្ឋានលក្ខណៈបច្ចេកទេស និងមិនក្រូបឲ្យបានត្រឹមត្រូវនោះទេជាហេតុធ្វើឲ្យដីធ្លាក់ចេញពីឡាននៅលើផ្លូវ មិនតែប៉ុណ្ណោះក្រុមឡានដឹកខាងលើនេះបានបំពាននៅកិច្ចសន្យានឹងការណែនាំរបស់មន្ត្រីរ៉ែ និងអាជ្ញាធរឃុំម្ដងហើយម្ដងទៀត ឬមួយក្រុមឡានដឹកដីខាងលើនេះមានអ្នកធំណាចាំកាងនៅពីក្រោយ ទើបមិនគោរពតាមការណែនាំរបស់អាជ្ញាធរនិងមិនខ្លាចញញើតច្បាប់សោះខណ:លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក ហាក់បីដូចជាជះកំហឹងមកលើអ្នកសារព័ត៌មាន ពាក់ព័ន្ធរឿងរណ្ដៅដីនៅក្នុងបឹងទំនប់ចាន់ថ្នាលខាងលើនេះ។

ជុំវិញគ្រឿងចក្រជិកកាយយកអាចម៍ដីក្នុងបឹងទំនប់ចាន់ថ្នាខាងលើនេះ អ៊ុំស្រីវ័យចំណាស់ម្នាក់ឈរលក់ចាប់ហួយបណ្ដើរបាននិយាយរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងបណ្តើរទាំងមុខក្រៀមក្រំថា ខ្ញុំបានមករស់នៅកន្លែងនេះតាំងពី៧៩ (បែកពីពលពត) ហើយបានចាប់ដីនៅចំណុចខាងលើនេះធ្វើស្រែអាស្រ័យផលគ្រាន់បានចិញ្ចឹមជីវិតរហូតមក។

អ៊ំស្រីបានលើឡើងទៀតថាដីនៅក្នុងបឹងទំនប់ចាន់ថ្នានេះមិនមែនមានតែគាត់ទេគឺមានប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុងឃុំកក់នេះបានធ្វើស្រែអាស្រ័យផលក្នុងនោះពូកគាត់ម្នាក់មាន ២.៣ ក៏មានដែរ។

អ៊ំស្រីបានលើកឡើងបន្ថែមទៀតថារហូតមកស្រាប់តែឃើញមានគេមកប្រាប់ថា រដ្ឋត្រូវការដកយកដីដែលពួកខ្ញុំធ្លាប់អាស្រ័យផលនេះដើម្បីជិកកាយយកអាចម៍ដីដឹកចេញទៅលក់ដើម្បីស្ដារទំនប់ខាងលើនេះតែពួកខ្ញុំមិនបានទទួលសំណងអ្វីនោះទេ (គេថាដីនេះជាដីបឹងរបស់រដ្ឋ)។

ប្រជាពលរដ្ឋម្នាក់ទៀតបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងដែលថាទីតាំងដីខាងលើនេះគឺជាដីរដ្ឋទាំងអស់កន្លងមកពួកគាត់ធ្លាប់ធ្វើស្រែអាស្រ័យផល តែអាជ្ញាធរបានប្រាប់ពួកគាត់ថារដ្ឋត្រូវការដកយកដីខាងលើនេះយកមកស្ដារធ្វើជាបឹង ទើបពួកគាត់ព្រមប្រគល់ឱ្យ (តាំងពីជំនាន់អភិបាលខេត្តលោក វុី សំណាង)។

គាត់បានបន្តទៀតថាចុះហេតុអ្វីបានក្រុមហ៊ុនក្រោយនេះគេរត់ច្បាប់សិប្បកម្មជិករណ្ដៅដី ឬមួយដីបឹងនឹងជាដីឯកជនរបស់បុគ្គលមួយណា.! ហើយបើដីនឹងជាដីបឹងរបស់រដ្ឋហេតុអ្វីបានជាគេរត់ច្បាប់សិប្បកម្មជិករណ្តៅដីទៅវិញ។

សូមបញ្ជាក់ថាលោកស្រី ហ៊ូ សុភាព ដែលមានអាសយដ្ឋាននៅផ្ទះលេខ១៥៨ ផ្លូវលំ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានទទួលសិទ្ធិធ្វើអាជីវកម្មជិករណ្ដៅដី នៅតំបន់ទំនប់អាងទឹកបាន់ថ្លាល ភូមិត្រពាំងកក់ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ដែលមានការអនុញ្ញាតពីរដ្ឋបាលខេត្តកំពង់ស្ពឺ លេខ.៨៥៩/២៥.អ.បខ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥។

ក្នុងនោះលោកស្រី ហ៊ូ សុភាព បានដាក់គ្រឿងចក្រជាច្រើនគ្រឿងជីកកាយដកយកអាចម៍ដីនិងបានប្រើប្រភេទឡានកង់១០ នឹងកង់៦ ជាច្រើនគ្រឿង និងធ្វើសកម្មភាពសម្រុកដឹកជញ្ជូនអាចម៍ដីចេញពីក្នុងរណ្តៅឡើងទៅតាមបណ្ដោយផ្លូវជាតិលេខ១៤.៤០ យកទៅចាក់បំពេញដីឡូវឲ្យក្រុមហ៊ុនមួយកន្លែងនៅចំណុចភូមិតាឡាត់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយគិតតែពីផលប្រយោជន៍ខ្លួន (និងបំពានកិច្ចសន្យានឹងការណែនាំរបស់មន្ត្រីរ៉ែ និងអាជ្ញាធរឃុំ) ដោយក្រុមឡានដឹកជញ្ជូនអាចម៍ដីនោះបានដាក់ហ៊ាឡាននិងមិនបានក្រូបឱ្យបានត្រឹមត្រូវមុននឹងដឹកចេញពីក្នុងរណ្ដៅ បណ្តាលឲ្យដីជ្រោះធ្លាក់ចេញពីឡាន នៅលើផ្លូវបង្ករផលប៉ះពាល់ដល់អ្នកធ្វើដំណើរយ៉ាងខ្លាំង ជាងនេះទៅទៀតប្រសិនបើមានភ្លៀងធ្លាក់វិញ ធ្វើឲ្យផ្លូវបែកភក់ពេញផ្លូវអាចបង្កឲ្យអ្នកដំណើរដោយម៉ូតូពិសិស្សសាលាងាយរងគ្រោះថ្នាក់បំផុត។ ម្យ៉ាងទៀតក្រុមឡានទាំងនេះបើកលឿនៗមិនគិតពីបញ្ហាចរាចរណ៍នោះទេ។ ករណីនេះមហាជនមានការសង្ស័យថាប្រហែលអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលោកស្រី ហ៊ូ សុភាព រៀបចំឲ្យបានសើមមាត់សើមកហើយទេដឹង ទើបមិនឃើញចុះទៅធ្វើការទប់ស្កាត់សោះ។

ពាក់ព័ន្ធក្រុមឡានដឹកជញ្ជូនអាចម៍ដីមិនគោរពតាមបទដ្ឋានលក្ខណៈបច្ចេកទេសនិងមិនក្រូបឲ្យបានត្រឹមត្រូវខាងលើនេះដែរនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥អ្នកសារព័ត៌មានយើងបានទំនាក់ទំនងសួរទៅលោកមេឃុំក្រាំងចេកលោក ចឹក ឈឿន លោកបានប្រាប់ថា……..

ដោយឡែកលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺ កន្លងទៅអ្នកសារព័ត៌មានយើងបានសួរទៅលោក លោកឆ្លើយថា(ហែងចង់សួរអីមកមន្ទីរមកណឹក នឹងហើយ) ។

ជាការសំណូមពរនិងស្នើសុំដល់អាជ្ញាធរនិងជំនាញពាក់ព័ន្ធជាពិសេសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃខណ:អភិបាលខេត្តកំពង់ស្ពឺ សូមឯកឧត្តមមេត្តាចាត់មន្ត្រីជំនាញចុះទៅពិនិត្យនៅទីតាំងរណ្ដៅដីរបស់លោកស្រី ហ៊ូ សុភាព ដែលកំពុងធ្វើការជីកនេះផង ពិសេសក្រុមឡានដឹកជញ្ជូនអាចម៍ដីខុសលបទដ្ឋានក្ខណៈបច្ចេកទេស និងមិនក្រូបឲ្យបានត្រឹមត្រូវនៅត្រង់ចំណុចខាងលើនេះផងទាន។

អង្គភាពសារព័ត៌មានយើង និងរង់ចាំធ្វើការបកស្រាយបំភ្លឺពីអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធនិងសារមុីខ្លួនគ្រប់ពេលវេលា ជុំវិញបញ្ហាចុះផ្សាយខាងលើនេះនៅរៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជា សូមអរគុណ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!