ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

កម្លាំងនគរបាលស្រុកសំរោងទងឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ  ៥នាក់បានភ្លាមៗ ករណីគំរាម (កាប់ប្លន់)និងបន្តទៅឃាត់ខ្លួនបក្សពួកបានជាបន្ត..

កម្លាំងនគរបាលស្រុកសំរោងទងឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ  ៥នាក់បានភ្លាមៗ ករណីគំរាម (កាប់ប្លន់)និងបន្តទៅឃាត់ខ្លួនបក្សពួកបានជាបន្ត..

កំពង់ស្ពឺ÷ កម្លាំងនគរបាលស្រុកសំរោងទង.សហការជាមួយកម្លាំងនគបាលស្រុកភ្នំស្រួចបានអន្តរាគមន៍ស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញាជនសង្ស័យគំរាម(កាប់ប្លន់ម៉ូតូ)ចំនួន ៥នាក់បានភ្លាមៗ និងបន្តទៅឃាត់ខ្លួនបក្សពួកបានម្នាក់ទៀស្ថិតនៅឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នេះបើតាមការឲ្យដឹងពីរលោក វរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងថាដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៌ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ក្រោយពីរទទួលបានព័ត៌មានថានៅថ្ងៃទី០៧ ខែកញ្ញា​ ឆ្នាំ២០២៥ វេលាម៉ោង ២០និង​ ១៥នាទី មានឈ្មោះ​ សាត រស់ ភេទប្រុស អាយុ​ ២៣ឆ្នាំ រស់នៅភូមិពង្រ ឃុំតាំងក្រូចស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកកណ្ដាល 1AE.7272 តាមផ្លូវជាតិលេខ៤ ពីលិចទៅកើត ដល់ចន្លោះគីឡូម៉ែត្រ.៥៦-៥៧ មានជនសង្ស័សចំនួន៥នាក់ជិះម៉ូតូ២គ្រឿងបានស្ទាក់ប្លន់យកម៉ូតូរបស់ខ្លួននៅចំណុចភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នៅវេលាម៉ោង ២១ និង ១០នាទីលោក វរសេនីយ៍ឯក ឃុត សុផល បានបញ្ជាឲ្យកម្លាំងនគរបាលស្រុកសំរោងទងចុះសហការជាមួយនគរបាលស្រុកភ្នំស្រួចបានអន្តរាគមស្រាវជ្រាវនឹងឃាត់ខ្លួនមុខសញ្ញាជនសង្ស័យបាន ៥នាក់ភ្លាមៗនៅចំណុចភូមិប្រាសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោក វរសេនីយ៍ឯក ឃុត សុផល បានបន្ថែមទៀតថាមុខសញ្ញាជនសង្ស័យទាំង ៥នាក់ ដែរសមត្ថកិច្ចឃាត់ខ្លួននោះរួមមាន÷
១-ឈ្មោះ យ៊ាំង សុភ័ស ភេទប្រុស អាយុ ២០ឆ្នាំ
២-ឈ្មោះ យ៊ាំង ភា ភេទប្រុស អាយុ ១៨ឆ្នាំ
៣-ឈ្មោះ ឆិល មករា ភេទប្រុស អាយុ១៥ឆ្នាំ ទាំង ៣នាក់ រស់នៅភូមិទឹកថ្លា ឃុំដំបូករ៉ូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
៤- ឈ្មោះ អ៊ុំ ចាន់ដេត ភេទប្រុស អាយុ ១៤ឆ្នាំ
៥- ឈ្មោះ ទឿង វាសនា ភេទប្រុស អាយុ ១៤ឆ្នាំ ទាំង ២នាក់ រស់នៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

លោកអធិការបានឲ្យដឹងទៀតថានៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ឈន សុខរាជ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាបក្សពួក ។

ក្រោយពីសមត្ថកិច្ចធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថាពិតជាបាន ប្លន់យកម៉ូតូខាងលើពិតប្រាកដមែននឹងធ្លាប់ធ្វើសកម្មភាពលួច-ប្លន់ ៣លើកមានគ្នា៦នាក់ ។
១- កាប់ប្លន់យកម៉ូតូ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត.៦៧-៦៨ ចំណុចភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ត
២- លួចម៉ូតូថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅភូមិត្រពាំងកែស ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
៣-លួចទូរស័ព្ទនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បន្ទប់ជួលភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សរុបសមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ ៦នាក់ប្រុស និងដកហូតបានម៉ូតូ ៣គ្រឿង ជាម៉ូតូ របស់ជនរងគ្រោះទាំង ៣គ្រឿង កាំបិតខ្វេវដងដែក១ នឹងទូរស័ព្ទ ២គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!