ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

សង្ស័យចរចាលុយមិនត្រូវទើបសមត្ថកិច្ចចាប់បង្ក្រាបសាច់បង្កកជាង៧តោន ដែលក្រុមឈ្មួញនាំចូលពីក្រៅប្រទេសនិងធ្វើដុតកម្ទេចចោល…

សង្ស័យចរចាលុយមិនត្រូវទើបសមត្ថកិច្ចចាប់បង្ក្រាបសាច់បង្កកជាង៧តោន ដែលក្រុមឈ្មួញនាំចូលពីក្រៅប្រទេសនិងធ្វើដុតកម្ទេចចោល…

ខេត្តកំពង់ស្ពឺ៖ រថយន្តមួយគ្រឿងដឹកសាច់បង្កកចេញពីខេត្តព្រះសីហនុឆ្លងកាត់ខេត្តកំពង់ស្ពឺយកទៅរាជធានីភ្នំពេញជិត៧តោនមកដល់ត្រង់ចំណុចស្នាក់ការគយខេត្តកំពង់ស្ពឺទើបបង្ក្រាបសង្ស័យចរចារលុយមិនត្រូវគ្នានៅលើផ្លូវល្បឿនលឿនកាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥។

បើតាមប្រភពពីរប្រជាពលរដ្ឋបានឱ្យដឹងថារថយន្តមួយគ្រឿងម៉ាកFAWពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3G-7738 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរតាមផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុហើយនៅក្នុងរថយន្តនេះបានដឹកសាច់បង្កកចំនួន៦មុខ។
រួមមាន:១. ស្លាបមាន់ ២.ជើងមាន់ ៣.ត្រីប្រឡាក់ ៤.ត្រជៀកជ្រូក ៥.ក្រពះជូក ៦.ពពុះសណ្តែក
សរុបមានទំងន់ជិត៧តោនយកមកដុតកម្ទេចចោលនៅត្រង់ចំណុចភ្នំប្រាក់សំបូរ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីតុលាកា សាខាគយ រដ្ឋករ ព្រមទាំងអាជ្ញារធក្នុងមូលដ្ឋាន។

ប្រភពបានបង្ហើបទៀតថាសង្ស័យរឿងចរចាលុយមិនត្រូវគ្នាទើបសាខាគយ នឹងរដ្ឋករខេត្តកំពង់ស្ពឺសម្រេចដុតកម្ទេចចោលតែម្តងទៅ ។

សូមរំលឹកផងដែរថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ធ្លាប់បានធ្វើពហិការបញ្ឈប់ការប្រើប្រាស់របស់របរ និងទំនិញរបស់ថៃ និងគ្រឿងឧបភោគ បរិភោគ ដែលនាំចូលពីប្រទេសថៃ។ ប៉ុន្តែរថយន្តដឹកសាច់បង្កកខាងលើនេះ គេមិនដឹងថានាំចូលមកប្រទេសកម្ពុជាយើងតាមច្រកណាមួយនោះទេ ទើបបានជាធ្វើចរចរាណ៍ពេញផ្ទៃប្រទេសបែបនេះ។

ក្រោមការចោទប្រកាន់ពីប្រជាពលរដ្ឋ ក្រុមអ្នកសារព័ត៌មានយើង មិនទាន់បានសុំការបំភ្លឺលោក ឈុន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ នោះទេនៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ ដោយពុំមានលេខទូរស័ព្ទ។

អង្គភាពសារព័ត៌មានយើង និងរង់ចាំទទួលធ្វើការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ឋពិសេសលោក ឈុន ហៃ ប្រធានសាខាគយខេត្តកំពង់ស្ពឺ គ្រប់ពេលវេលា ជុំវិញការចុះផ្សាយខាងលើនេះបើមានប្រតិកម្មណាមួយនោះ នៅរៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជា សូមអរគុណ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!