ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា (កាប់ប្លន់ម៉ូតូ) ចំនួន ៩នាក់ និងដកហូតម៉ូតូ ចំនួន ៤គ្រឿង នៅស្រុកសំរោងទង..

សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា (កាប់ប្លន់ម៉ូតូ) ចំនួន ៩នាក់ និងដកហូតម៉ូតូ ចំនួន ៤គ្រឿង នៅស្រុកសំរោងទង..

កំពង់ស្ពឺ÷ ជនសង្ស័យដែលជាមុខសញ្ញា(កាប់ប្លន់ម៉ូតូ)ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងចាប់ឃាត់ខ្លួនបានជាជាបន្តបន្ទាប់ចំនួន ៩នាក់ និងដហូតបានម៉ូតូចំនួន ៤គ្រឿង នៅចំណុចភូមិសាស្ត្រឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

នេះបើតាមការឲ្យដឹងពីរលោក វរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងថានៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ វេលា ម៉ោង២:២០នាទីទាបភ្លឺ.!ដោយបានអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែន ព្រហ្មទណ្ឌ កម្លាំងនគរបាលស្រុកសំរោងទង  សហការជាមួយកម្លាំងការិយាយល័យព្រហ្មទណ្ឌ ខេត្តកំពង់ស្ពឺ និង នគរបាលស្រុកអង្គស្នួល ខេត្តកណ្ដាល បានធ្វើការល្បាតតាមផ្លូវជាតិលេខ៤១ ដល់ចន្លោះគីឡូត៍មែត្រ ៥-៦ ស្ថិតនៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឃាត់មុខសញ្ញាប្លន់និង កាប់កាត់ សាញ អ្នកធ្វើដំណើរពេលយប់ តាមបណ្ដោយផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥១ ផ្លូវជាតិលេខ៤១ និងផ្លូវលេខ ១៣០ ។

លោកអធិការនគរបាលស្រុកបានបញ្ជាក់ទៀតថាក្នុងប្រតិបត្តិការនោះកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញា(កាប់ប្លន់ម៉ូតូ)បានជាបន្តបន្ទាប់ចំនួន ៩នាក់ រួមមាន÷
១-ឈ្មោះ ធី សុីធុយ ហៅធុយ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកណ្ដោស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
២-ឈ្មោះ មឿន ភ័ត្ត្រា ហៅភាក់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិថ្មសំលៀង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងបានដកហូតម៉ូតូ ១គ្រឿង កំបិតផ្គាក់១ដើម ពេលសាកសួរបានឆ្លើយសារភាពថាខ្លួន ពិតជាបានប៉ុនប៉ងប្លន់យកម៉ូតូអ្នកដំណើរតាមផ្លូវពិតប្រាកដមែន ជាមួយបក្ខពួកចំនួន ៤នាក់ទៀត ហើយកម្លាំងនគរបាលបានបន្ដឃាត់ខ្លួន។
៣-ឈ្មោះ អេង វុទ្ធី ហៅធី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមុខសញ្ញាមានដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៧៤៣ ចុះថ្ងៃទី៩.១២.២៤ របស់លោក លឹម មករន្ទ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ស្ពឺ ករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ)
៤-ឈ្មោះ អុីម វណ្ណាថាត់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសុខាភិរម្យ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល មកសាកសួរ
៥-ឈ្មោះ វ៉ាត់ ពិសិទ្ធ ប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។
៦-ឈ្មោះ ភាព មនា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្ត កណ្ដាល។

លោកវរសេនីយ៍ឯក ឃុត សុផល បានបន្ថែមទៀតថាដោយយោងតាមចម្លើយជនសង្ស័យខាងលើកម្លាំងនគរបាលបានបន្តសហការជាមួយកម្លាំងនគរបាល រាជធានីភ្នំពេញ និង ខេត្តកណ្ដាល និងឃាត់ខ្លួនមនុស្ស ៣នាក់ទៀត.
៧-ឈ្មោះ ឆេន ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិឡធ្យូង ឃុំសំបូ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
៨ -ឈ្មោះ សម្បត្តិ រិទ្ធី ហៅសុខ ធី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ខេត្តកណ្ដាល ។
៩-ឈ្មោះ ផល ចំរ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ក្នុងនោះកម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សសរុប ៩នាក់ ភេទប្រុស និងដកកាំបិតផ្គាក់១ដើម ដាវ១ដើម ម៉ូតូ ៤គ្រឿង ដែលជារបស់ជនសង្ស័យ។

ករណីនេះសរុបមានចំនួន ៦ករណី÷
១-ប៉ុនប៉ងប្លន់១ករណី  ២-ប្លន់២ករណី  ៣-ប្រើហិង្សាបណ្ដាលអោយស្លាប់១ករណី   ៤-កាប់កាត់ សាញ ២ករណី (មានសំណុំរឿង ១ករណី ) ។

លោកអធិការនគរបាលស្រុកសំរោងទងបានឲ្យដឹងទៀតថា មុខសញ្ញាសេសសល់ចំនួន ១០នាក់ ក្នុងនោះកម្លាំងនគរបាលយើងបានបន្តសហការស្រាវជ្រាវរកសាវតាជាតិ និងឃាត់ខ្លួនបក្ខពួកនៅសេសសល់ ។

បច្ចុប្បន្នករណីនេះជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅការិយាយលយ័បន្តនិតិវិធី៕

 

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!