ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សដែលទទួលបាននិទ្ទេសA ចំនួន៧៩នាក់

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សដែលទទួលបាននិទ្ទេសA ចំនួន៧៩នាក់

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សដែល ទទួលបាននិទ្ទេស A និងលោកគ្រូ អ្នកគ្រូ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលរៀបចំឡើងនៅ បណ្ណាល័យខេត្តកំពង់ស្ពឺ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់ទី១២ទាំងអស់ ក្នុងខេត្តកំពង់ស្ពឺ សូមខិតខំរៀនសូត្រឱ្យបានពូកែ និងប្រឡងចាប់បាននិទ្ទេសល្អៗ គ្រប់ៗគ្នា និងរួមគ្នាដើម្បីកំពង់ស្ពឺនៃយើង ឯកឧត្តមបណ្ឌិតក៏សង្ឃឹមថានឹងមានរង្វាន់លើកទឹកចិត្តដល់ប្អូនៗជាបន្តផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ សម្តែងការអបអរសាទរ និងកោតសរសើរ ចំពោះ ការខិតខំប្រឹងប្រែង របស់ក្មួយៗ ទាំង ៧៩នាក់ រហូតទទួលបានជ័យលាភី នាពេលនេះ ។ ឯកឧត្ដម បានចាត់ទុក ការប្រឹងប្រែងរបស់ក្មួយៗ ទាំងអស់នេះ គឺជាភាពជោគជ័យ សម្រាប់ក្រុមគ្រួសារ និងឆាកជីវិត ជំហានដំបូងរបស់ខ្លួនឯង មុននឹងឈានឆ្ពោះទៅរកភាពជោគជ័យ ក្នុង ៣ដំណាក់កាល ជាបន្តបន្ទាប់ទៀត តាមរយៈ ការប្រឹងប្រែងបន្តទៀត គឺ ៖
ទី១.ការបញ្ចប់ការសិក្សា នៅកម្រិតឧត្ដមសិក្សា ។ ទី២.មានការងារល្អធ្វើ ។
ទី៣.ការកសាងគ្រួសារ ប្រកបដោយសុភមង្គល ។

ឯកឧត្ដម ក៏បានលើកឡើងដែរថា ថ្វីត្បិតតែកត្តាជាច្រើន បានជំរុញដល់ក្មួយៗ ទទួលបានលទ្ធផលល្អប្រសើរ ប៉ុន្តែ ភាពជោគជ័យនេះ ក៏មិនអាចកាត់ថ្លៃបាន ពីកត្តាសុខសន្តិភាព របស់ប្រទេសជាតិឡើយ ពីព្រោះថា បើគ្មានសុខសន្តិភាពទេ ក្មួយៗ ក៏មិនមានឱកាសគ្រប់គ្រាន់ ទទួលបានការអប់រំ និងការសិក្សារៀនសូត្រដែរ ។ ទន្ទឹមជាមួយនោះ ការប្រឹងប្រែងរៀនសូត្រ ក៏ដើម្បី ទទួលបានអ្នកបន្តវេន ប្រកបដោយថាមពល និងសក្ដានុពល ធ្វើយ៉ាងណា ជួយអភិវឌ្ឍសង្គមជាតិ ប្រកបដោយគុណធម៌ និងសច្ចៈធម៌ ។ ដូច្នេះ ទាមទារឱ្យក្មួយៗ ត្រូវតែបន្តការប្រឹងប្រែង នៅកម្រិតឧត្ដមសិក្សាឱ្យបានកាន់តែពូកែថែមទៀត ដើម្បីក្លាយជាធនធានប្រកបដោយគុណភាព ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ នាពេលអនាគត ។

ក្នុងឱកាសសំណេះសំណាល ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បាន ផ្តល់នូវរង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ទាំង ៧៩នាក់ នូវ Computer ១នាក់ ចំនួន ១គ្រឿង និងលិខិតថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូ និងថវិកាមួយចំនួនផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!