ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយអតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ កំពុងធ្វើការនៅរោងចក្រស៊ីគ្លូ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយអតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ កំពុងធ្វើការនៅរោងចក្រស៊ីគ្លូ

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥-ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺបានលើកឡើងថាការងារនៅប្រទេសយើងគឺមានច្រើនណាស់ បងប្អូនអាចចូលធ្វើដោយគ្មានហានិភ័យនិងគ្មានការរើសអើងដូចធ្វើនៅក្រៅប្រទេសនោះទេ។ការលើកឡើងដូច្នេះ គ្រាដែលជួបសំណេះសំណាលជាមួយបងប្អូនអតីតពលករចំណាកស្រុកដែលកំពុងបម្រើការនៅក្នុងរោងចក្រស៊ីគ្លូខេត្តកំពង់ស្ពឺ ។


‎ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងថា ការធ្វើការងារនៅក្នុងស្រុកមានហានិភ័យទាប និងមិនប្រឈមនឹងការរើសអើង ប្រមាថ ធ្វើទុក្ខបុកម្នេញនានាពីសំណាក់ក្រុមជ្រុលនិយមថៃនោះទេ ព្រោះគ្មានអ្នកណាស្រលាញ់ខ្មែរជាងខ្មែរឡើយ។ក្រុមជ្រុលនិយមថៃមួយចំនួនបានវាយធ្វើបាប និងប្រមាថមកលើពលករខ្មែរ ក្រោយមានបញ្ហាព្រំដែន។ដោយហេតុនេះបានធ្វើឱ្យបងប្អូនពលករយើងសម្រេចចិត្តចាកចេញនិងវិលមកកាន់មាតុប្រទេសវិញ។

‎ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ន មិនដូចកម្ពុជាកាលពី២០ឆ្នាំមុននោះទេ បើនិយាយពីប្រាក់ឈ្នួល គឺមានការកើនឡើងជាបន្តបន្ទាប់ ជាមួយនឹងអត្តប្រយោជន៍ផ្សេងៗជាច្រើនទៀត ខណៈដែលការងារនៅជិតផ្ទះ មានភាពកក់ក្តៅជាងការងារនៅឆ្ងាយពីក្រុមគ្រួសារ។ហើយចំពោះវត្តមាននៃការវិលត្រឡប់មកវិញរបស់ពលករខ្មែរ រាជរដ្ឋាភិបាលក៏ដូចអាជ្ញាធរខេត្ត ក្រុងបានយកចិត្តទុកដាក់និងសម្របសម្រួលគ្រប់បែបយ៉ាងធ្វើយ៉ាងឱ្យបងប្អូនទទួលបានការងារដោយមិនចាំបាច់វិលត្រឡប់ទៅវិញ ដែលអាចប្រឈមនូវហានិភ័យ និងការមើលងាយពីពួកក្រុមជ្រុលនិយមថៃទៀតនោះទេ។យ៉ាងណាម៉ិញចំពោះប្រាក់ឈ្នួលនាពេលបច្ចុប្បន្នក៏មិនចាញ់ប្រទេសថៃនោះដែរ ហើយកាន់តែពិសេសគឺមួយខែបងប្អូនអាចបើកបានរហូតដល់ទៅ២ដង។ហើយទន្ទឹមនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានជម្រុញឱ្យអាជ្ញាធរនិងមន្ទីរជំនាញជួយសម្របសម្រួលរាល់ឯកសារផ្សេងៗដល់បងប្អូនដើម្បីផ្តល់ភាពងាយស្រួលក្នុងការស្នាក់នៅនិងរកការងារធ្វើ។

‎នៅក្នុងជំនួបសំណេះសំណាលនោះ តំណាងពលករបានលើកឡើងថា ពួកគាត់បានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃជាង១០ឆ្នាំ ខ្លះក៏ធ្វើនៅតាមហាងលក់បាយ ខ្លះនៅតាមរោងចក្រផ្សេងៗ។ក្រោយព្រឹត្តិការណ៍ព្រំដែន ពួកគាត់ត្រូវបានផ្អាកការងារតែថៅកែរោងចក្រនិងហាងមិនឱ្យវិលត្រឡប់មកមាតុប្រទេសវិញទេ ដោយគេអះអាងថានិងឱ្យចូលធ្វើការវិញបន្ទាប់ពីសភាពការណ៍ព្រំដែនដោះស្រាយរួចរាល់។

‎ក្នុងដំណាក់កាលនោះ ពួកគាត់ត្រូវពួនសំងំនៅក្នុងបន្ទប់មិនអាចដើរហើរសេរីនោះទេព្រោះខ្លាចមានការវាយធ្វើបាបពីសំណាក់ក្រុមជាតិនិយមថៃ។ដោយស្ថានភាពប្រទេសជាតិកាន់តែតានតឹង ពួកគាត់បានសម្រេចចិត្តវិលត្រឡប់មកមាតុប្រទេសវិញ ហើយស្របពេលដែលថ្នាក់ដឹកនាំប្រទេសប្រកាសប្រាប់ថា នៅក្នុងប្រទេសមានការងារសម្រាប់ពួកគាត់។ពេលមកដល់គឺមិនខ្វះមែន ហើយប្រាក់បៀរវត្សរ៍ក៏បានថ្លៃនិងបើកក្នុងមួយខែ២ដងទៀតផង ដែលអាចជួយដោះស្រាយដល់ជីវភាពបានយ៉ាងល្អប្រសើរ ដូច្នេះពួកគាត់សន្យាមិនវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃទៀតទេ។

#ប្រភពរដ្ឋាភិបាលខេត្តកំពង់ស្ពឺ.

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!