ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

អាជ្ញាធរខេត្តកំពង់ស្ពឺកំពង់លឿនការដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃជាង ១៣ឆ្នាំនៅស្រុកភ្នំស្រួច ដើម្បីឈានទៅបញ្ចប់ទំនាស់និងទទួលបានប្លង់កាន់កាប់ស្របច្បាប់..

អាជ្ញាធរខេត្តកំពង់ស្ពឺកំពង់លឿនការដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃជាង ១៣ឆ្នាំនៅស្រុកភ្នំស្រួច ដើម្បីឈានទៅបញ្ចប់ទំនាស់និងទទួលបានប្លង់កាន់កាប់ស្របច្បាប់..

ខេត្ត‎កំពង់ស្ពឺ៖ រសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥–
ក្រោមការចាត់តាំងពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ,លោក ជេត ដុំ នាយករងរដ្ឋបាលសាលាខេត្ត បានដឹកនាំកិច្ចប្រជុំដោះស្រាយលើករណីវិវាទដីធ្លីរ៉ាំរ៉ៃ និស្រួចស្រាល់ រវាងលោក ទូច សុភ័ក្ត្រ ជាមួយនិងក្រុមលោកស្រី យូ រ៉ន លោក ជន មឿន តំណាងប្រជាពលរដ្ឋ ៣៨គ្រួសារ មានទីតាំងដីវិវាទ ស្ថិតនៅភូមិថ្មី ឃុំតាំងសំរោង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ តាមយន្តការក្រៅប្រព័ន្ធតុលាការ ឈ្នះ-ឈ្នះទាំងសងខាង ដែលមិនតម្រូវឱ្យគូភាគីចំណាយនូវធនធានប្រាក់កាស និងកាត់បន្ថយពេលវេលា។

លោកបញ្ជាក់ថា ករណីទំនាស់នេះកើតមានរយៈពេលជាង ១៥ឆ្នាំមកហើយ ហើយភាគីទាំងសងខាងបានចំណាយននូវពេលវេលា កម្លាំងកាយចិត្ត ព្រមទាំងទ្រព្យធន ចំណាយលើការក្តីក្តាំគ្នានេះនៅគ្រប់ស្ថាប័នទាំងអស់ ទាំងនៅថ្នាក់ឃុំ ថ្នាក់ស្រុក ខេត្ត ក្រសួងពាក់ព័ន្ធមមួយចំនួន ព្រមទាំងនៅតុលាការគ្រប់ថ្នាក់ និងឈានទៅដល់ការអនុវត្តច្បាប់ ជាប់គុក ជាប់ច្រវ៉ាក់ផងដែរ។ លោកបានឱ្យដឹងថា ទីតាំងទំនាស់និងគ្នានេះ មានទំហំជាង ៥២ហិកតា កំពុងមានទំនាស់ជាន់គ្នារវាងក្រុមលោកស្រី យូ រ៉ន លោក ទូច សុភ័ក្ត្រ និងលោកស្រី ឆាយ វីនីតា ប៉ុន្តែទីតាំងដី ដែលជាន់គ្នាជាមួយលោកស្រី ឆាយ វិនីតា មាន ទំហំ ១៨ហិកតា មិនត្រូវបានលើកយកមកពិភាក្សា និងដោះស្រាយទេ រង់ចាំការដោះស្រាយទាំង ០៣ភាគីនាពេលខាងមុខ ហេតុនេះ អង្គប្រជុំលើកយកតែទីតាំងដី ដែលកាន់កាប់ជាន់គ្នារវាងលោក ទូច សុភក្រ្ត និងលោកស្រី យូ រ៉ន ដែលមានទំហំត្រឹម តែ ៣១ហិកតា មកពិភាក្សា និងដោះស្រាយតែប៉ុណ្ណោះ។

នៅក្នុងរង្វង់ដំណោះស្រាយនោះដែរ អង្គប្រជុំបានបញ្ជាក់ដោយសង្កត់ធ្ងន់ថា ចំពោះគូវិវាទដែលបានសម្របខ្លួនទទួលយកការដោះស្រាយរបស់គណកម្មការតាមយន្តការ ឈ្នះ ឈ្នះ គឺនិងទទួលបានសិទ្ធិក្នុងការគ្រប់គ្រងស្របច្បាប់។ រដ្ឋបាលខេត្ត និងមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ នឹងពន្លឿននីតិវិធីក្នុងការចេញប័ណ្ណកម្មសិទ្ធិជូនដោយមិនដេញដោលពីអតីតភាព លើការកាន់កាប់អាស្រ័យផលដីនោះឡើយ ព្រមទាំងទទួលបានការលើកទឹកចិត្តពីអាជ្ញាធរនិងមន្ត្រីជំនាញផងដែរ។

បន្ទាប់ពីទទួលយកដំណោះស្រាយឈ្នះ ឈ្នះ ភាគីលោកស្រី យូ រ៉ន តំណាងប្រជាពលរដ្ឋ ៣៨គ្រួសារ និងលោក ទូច សុភ័ក្រ បានគោរពថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ជាម ចន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដែលបានខ្នះខ្នែង យកចិត្តទុកដាក់ ចាត់តាំងតំណាង និងមន្រ្តីពាក់ព័ន្ធ ពន្លឿនការដោះស្រាយបញ្ចប់ទំនាស់ដីធ្លីរ៉ាំរ៉ៃ និងស្រួចស្រាល់ជាង១៥ឆ្នាំ ប្រកបដោយស្នាមញញឹម។

#ប្រភពរដ្ឋាភិបាលខេត្តកំពង់ស្ពឺ.

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!