ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

កម្លាំងស្នងការនគរបាលខេត្តព្រៃវែង បើកប្រតិបត្តិការបង្ក្រាបក្រុមផ្ដល់ប្រាក់កម្ចីខុសច្បាប់ ៥ក្រុមផ្សេងៗគ្នា ក្នុងខេត្តព្រៃវែង..

កម្លាំងស្នងការនគរបាលខេត្តព្រៃវែង បើកប្រតិបត្តិការបង្ក្រាបក្រុមផ្ដល់ប្រាក់កម្ចីខុសច្បាប់ ៥ក្រុមផ្សេងៗគ្នា ក្នុងខេត្តព្រៃវែង..

ខេត្តព្រៃវែង÷ មានការបញ្ជាផ្ទាល់ និងត្រួតពិនិត្យជាប់ពីឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ ស ថេត ពីឯកឧត្តម អភិបាលខេត្ត សួន សុម៉ាលីន និងមានការដឹកនាំដំណើរការនីតិវិធីយ៉ាងយកចិត្តទុកដាក់ពីឯកឧត្តម ព្រះរាជអាជ្ញា គុជ គឹមឡុង កម្លាំងនគរបាលខេត្តព្រៃវែង បូករួមកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្មនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រាវជ្រាវឈានទៅបង្ក្រាបក្រុមផ្តល់ប្រាក់កម្ចីខុសច្បាប់៥ក្រុមផ្សេងៗគ្នា ក្នុងមូលដ្ឋានស្រុកផ្សេងៗគ្នាក្នុងខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តស្វាយរៀង និងរាជធានីភ្នំពេញផងដែរ ។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង លើកឡើងថា រឿងមើលទៅសាមញ្ញៗ ប៉ុន្តែមហាវិសាមញ្ញ និងជាគ្រោះមហន្តរាយសង្គមជាតិ ដោយក្រុមផ្តល់ប្រាក់កម្ចីនេះ (ចងការប្រាក់) មានសាខា មានភ្នាក់ងារច្រើន ស្មុគស្មាញ និងមានផែនការច្បាស់លាស់ ដែលទុនកម្ចីផ្តល់ទៅឱ្យពលរដ្ឋនាពេលបច្ចុប្បន្នចំនួនរាប់ពាន់លានរៀល ។

លោកស្នងការបានបន្ថែមទៀតថាតាមរូបភាព និងចម្លើយសារភាព ពួកគេផ្តល់ប្រាក់កម្ចីជូនពលរដ្ឋយកការប្រាក់ចន្លោះពី ១០ ទៅ ១៥ ភាគរយក្នុងមួយខែនៃប្រាក់ដើមសរុប រួចហើយឱ្យពលរដ្ឋបង់ប្រាក់សរុបថេររៀងរាល់ថ្ងៃមកវិញ ។

លោកឧត្តមសេនីយ៍ទោស្នងការ បានបន្តទៀតថា ការបង់ប្រាក់រៀងរាល់ថ្ងៃត្រឡប់មកវិញនេះ ពួកគាត់បានគិតបូកប្រាក់ដើមនិងប្រាក់ការចំនួនថេរ នៃប្រាក់បានខ្ចីដំបូងបំផុត ក៏ប៉ុន្តែអាការប្រាក់ពួកគេមិនបានដកថយតាមចំនួនប្រាក់ដើមដែលពលរដ្ឋបានសងរំលួសរាល់ថ្ងៃជូនទៅក្រុមហ៊ុនវិញឡើយ ។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់បន្ថែមទៀតថាដូចនេះបើយើងគណនាឱ្យបានត្រឹមត្រូវ ការប្រាក់របស់ពួកគេមានចំនួនប្រមាណជា ៨០ ភាគរយនៃប្រាក់បានខ្ចីដំបូងក្នុងរយៈពេលត្រឹមមួយខែ ការនេះហើយគឺជាគ្រោះមហន្តរាយមួយចំពោះជីវភាពរបស់ប្រជាពលរដ្ឋខ្វះការយល់ដឹងនិងកំពុងទីទាល់ក្រគ្មានជម្រើស ។

លោកស្នងការថា រូបភាពនេះ ត្រូវបាននគរបាលស្រាវជ្រាវឃើញ និងយកជាគោលក្នុងការបង្ក្រាប ។ កម្លាំងនគរបាលបានខិតខំស្រាវជ្រាវរកឬសគល់នៃអ្នកទទួលខុសត្រូវធំបំផុតនៃការផ្តល់ប្រាក់កម្ចីខុសច្បាប់នេះ ហើយនគរបាលក៏ប្តេជ្ញាលុបបំបាត់ឱ្យអស់ពីទឹកដីខេត្តព្រៃវែង ។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានស្នើសុំពលរដ្ឋខេត្តព្រៃវែងទាំងអស់ ឈប់ខ្ចីប្រាក់នេះបន្តទៀត បើមិនដូចច្នោះទេ ១ ឬ ២ឆ្នាំខាងមុខអ្នកដែលបានខ្ចីប្រាក់នេះនឹងលក់ដី លក់ផ្ទះគ្មានសេសសល់ឡើយ ។

មួយវិញទៀត បើមានអ្នកផ្តល់កម្ចីខុសច្បាប់បែបនេះដំណើរការក្នុងទឹកដីខេត្តព្រៃវែង ស្នើនគរបាលទាំងអស់បង្ក្រាបភ្លាមៗកុំចាំថ្ងៃស្អែក ។ អ្នកចងការប្រាក់បែបបោកបញ្ឆោតពលរដ្ឋបែបនេះ បើហ៊ានរករឿងប្រជាពលរដ្ឋ នគរបាលត្រូវចូលរួមការពារប្រជាពលរដ្ឋឱ្យខាងតែបាន ។

សូមបញ្ជាក់ថា ព័ត៌មានលម្អិតពាក់ព័ទ្ធការបង្ក្រាបដ៏ធំនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងនឹងផ្សាយជូនសាធារណៈជនបានជ្រាបក្នុងថ្ងៃនេះ ។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!