ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

កិច្ចប្រជុំសាមញ្ញលើកទី ១៧ អាបត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ.

កិច្ចប្រជុំសាមញ្ញលើកទី ១៧ អាបត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ.

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥–កិច្ចប្រជុំសាមញ្ញលើកទី ១៧ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ អង្គភាពចំណុះសាលាខេត្ត និងអភិបាលក្រុង ស្រុក ទាំង៩ ពិធីដែរប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត យឹម សុខុម ។
‎
‎ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានមានមតិស្វាគមន៍ និងបើកអង្គប្រជុំ សាមញ្ញលើកទី ១៧ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេ ខេត្ត និងពិនិត្យមាសភាពចូលរួមរួចមក ឯកឧត្តមបានសម្តែងនូវការកោតសរសើរដល់ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ ជាពិសេសគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់បន្តអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព អោយជាប់ជាប្រចាំ ព្រមទាំងបានខិតខំប្រឹង ប្រែង ក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆ្ពោះទៅសម្រេចបាននូវសមិទ្ធផលនានា ចូលរួមថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមបានយ៉ាងល្អប្រសើរ។
‎
‎ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តបានលើកឡើងថា ទន្ទឹមនិងនេះ រដ្ឋបាលឯកភាពខេត្ត បានប្រើប្រាស់វិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុប ក្នុងការបង្កើនយុទ្ធនាការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាព សំដៅប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់មួយចំនួនរួមមាន ក្មេងទំនើង គ្រឿងញៀន អំពើជួញដូរមនុស្ស អំពើចោរកម្មនានា ទទួលបានលទ្ធផល គួរឱ្យកត់សម្គាល់ បង្កលក្ខណៈអំណោយផល នៃសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅប្រកបដោយ ភាពសុខដុម ជាមួយនឹងជីវភាពសមរម្យ ក្នុងដែនសមត្ថកិច្ចខេត្ត។ ជាមួយគ្នានេះ សូមគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់អនុវត្តវិធានការ ទប់ស្កាត់ បង្ការ និងបង្ក្រាបករណីលួច ឆក់ ប្លន់ និងករណីក្មេងទំនើងឱ្យជាប់ជាប្រចាំ។
‎
‎ឯកឧត្តមបន្តទៀតថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនពលករដែលបានវិលត្រឡប់ មកពីប្រទេសថៃ។ រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធបាន និងកំពុងជួយស្វែងរកការងារជូនពួកគាត់។ លើសពីនេះយើងបានយកចិត្តទុកដាក់ខ្ពស់ចំពោះកូនចៅរបស់ពួកគាត់ ដោយជំរុញឱ្យពួកគាត់ចូលរៀន សម្រាប់អ្នកគ្រប់អាយុចូលរៀន និងជួយឱ្យពួកគាត់បានចូលរៀននៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះអ្នកដែលលើសអាយុមិនអាចចូលរៀនបាន។ ជាមួយគ្នានេះអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ បានជួយ សម្របសម្រួល និងរៀបចំសៀវភៅស្នាក់នៅសៀវភៅគ្រួសារ និងឯកសារអត្រានុកូលដ្ឋានជូនពួកគាត់ផងដែរ។

#ប្រភពរដ្ឋាភិបាលខេត្តកំពង់ស្ពឺ.

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!