ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ផ្តល់ឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជនគ្រប់ស្រទាប់វណ្ណៈ

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ផ្តល់ឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជនគ្រប់ស្រទាប់វណ្ណៈ

កំពង់ស្ពឺ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ (POYTECHNIC INSTITUTE OF KAMPONG SPEU PROVINCE) បានផ្តល់អាហារូបករណ៍ ១០០% និងជំនាញចម្រុះ ក្នុងឆ្នាំសិក្សាថ្មីនេះសម្រាប់យុវជនដែលចង់បន្តការសិក្សាកម្រិត សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររង ដែលមានរយៈពេលសិក្សា ២ឆ្នាំ ឱកាសដ៏វិសេសវិសាលនេះ គឺដើម្បីបើកផ្លូវឱ្យយុវជន យុវនារីមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ មានលទ្ធភាពទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតបង់ថ្លៃ ដើម្បីត្រៀមខ្លួនចូលទីផ្សារការងារប្រកបដោយមោទនភាព។

វិទ្យាស្ថានបានផ្តល់ជូននូវមុខជំនាញជាច្រើនដែលកំពុងមានតម្រូវការខ្ពស់ និងស្របតាមសក្តានុពលសេដ្ឋកិច្ចជាតិ រួមមាន៖
-វាយនភណ្ឌ និងកាត់ដេរ,វិស្វកម្មលោហៈ,វិស្វកម្មឧស្សាហកម្ម
,កម្មន្តសាល,សំណង់,ធុរកិច្ច,ទូរគមនាគមន៍,ព័ត៌មានវិទ្យា,គីមីចំណីអាហារ,ក្សេត្រសាស្ត្រ/ បសុព្យាបាល និងទេសចរណ៍។

គុណភាពសិក្សាខ្ពស់ និងបរិក្ខារទំនើបវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ផ្តោតសំខាន់លើគុណភាពនៃការបណ្តុះបណ្តាលទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។សិស្ស-និស្សិតនឹងទទួលបានបទពិសោធន៍សិក្សានៅក្នុងអគារសិក្សាទំនើប បន្ទប់ថ្នាក់រៀនបំពាក់ដោយម៉ាស៊ីនត្រជាក់ ប្រកបដោយផាសុកភាព និងអនាម័យ។ ជាពិសេស វិទ្យាស្ថានមានគ្រឿងសម្ភារៈ និងឧបករណ៍ពិសោធន៍សម្រាប់អនុវត្តគ្រប់គ្រាន់ ដើម្បីធានាថា និស្សិតមានជំនាញច្បាស់លាស់មុននឹងបញ្ចប់ការសិក្សា។

លើសពីនេះ និស្សិតទាំងអស់នឹងមានឱកាសបានចុះកម្មសិក្សាតាមស្ថាប័ន ក្រុមហ៊ុន និងសហគ្រាសនានា ដើម្បីទទួលបានបទពិសោធន៍ការងារជាក់ស្តែង ធ្វើឱ្យការសិក្សារបស់ពួកគេកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់និយោជក។

ធានាការងារក្រោយបញ្ចប់ការសិក្សា៖ ចំណុចសំខាន់បំផុតមួយដែលធ្វើឱ្យវិទ្យាស្ថាននេះលេចធ្លោ គឺការសហការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីជួយស្វែងរកការងារសមរម្យជូនដល់សិស្ស-និស្សិតក្រោយពេលដែលពួកគេបញ្ចប់ការសិក្សាប្រកបដោយជំនាញ និងទំនុកចិត្ត។ នេះគឺជាការធានាមួយដែលធ្វើឱ្យយុវជនដែលមកពីគ្រួសារខ្វះខាត អាចមានអនាគតរឹងមាំ និងជួយទ្រទ្រង់គ្រួសារបានយ៉ាងឆាប់រហ័ស។

អត្ថប្រយោជន៍ដ៏អស្ចារ្យបន្ថែម៖ ដើម្បីសម្រួលដល់ការសិក្សារបស់សិស្ស-និស្សិតដែលមកពីទីតាំងឆ្ងាយ ឬគ្រួសារក្រីក្រ វិទ្យាស្ថានបានផ្តល់ជូននូវអត្ថប្រយោជន៍ដ៏ពិសេសរួមមាន៖ កន្លែងស្នាក់នៅ ទឹក និងភ្លើង ដោយឥតគិតថ្លៃ ផងដែរ។
TVET ជំនាញពិត ជីវិតប្រសើរ!

ឱកាសដ៏ល្អនេះកំពុងរង់ចាំប្អូនៗ! ការចុះឈ្មោះបានចាប់ផ្តើមទទួលពាក្យហើយ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ សូមប្អូនៗរួសរាន់ឡើងដើម្បីក្តាប់យកអាហារូបករណ៍ ១០០% នេះ និងកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯង និងគ្រួសារ។

ព័ត៌មានទំនាក់ទំនង៖
* ទីតាំង៖ ភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
* លេខទូរស័ព្ទ៖ 012 995 952 / 067 40 43 43 / 093 50 78 78 / 016 74 68 98 / 098 40 43 43 / 098 55 77 78

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ពិតជាបង្អួចនៃឱកាស និងជាស្ពានភ្ជាប់យុវជនគ្រប់រូបទៅកាន់ភាពជោគជ័យ និងជីវិតប្រសើរឡើង តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលជាជំនាញពិតប្រាកដសម្រាប់ជីវិត។

 ប្រភពមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ.

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!