ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច កងរាជអាវុធហត្ថខែតុលា លើកទិសដៅការងារខែវិច្ឆិកា  ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការការពារ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងប្រគល់ឧបករណ៍ត្រួតពិនិត្យដល់មេបញ្ជាការក្រុង-ស្រុក ដើម្បីជួយសម្រួលដល់ការឆែកឆេរ ពេលកម្លាំងចុះការពារ និងត្រួតពិនិត្យផ្សេងៗ នៅបញ្ជាការដ្ឋានកងរាជអាវធហត្ថខេត្តកំពង់ស្ពឺ..

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច កងរាជអាវុធហត្ថខែតុលា លើកទិសដៅការងារខែវិច្ឆិកា  ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការការពារ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងប្រគល់ឧបករណ៍ត្រួតពិនិត្យដល់មេបញ្ជាការក្រុង-ស្រុក ដើម្បីជួយសម្រួលដល់ការឆែកឆេរ ពេលកម្លាំងចុះការពារ និងត្រួតពិនិត្យផ្សេងៗ នៅបញ្ជាការដ្ឋានកងរាជអាវធហត្ថខេត្តកំពង់ស្ពឺ..

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃអង្គារ ១៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច កងរាជអាវុធហត្ថខែតុលា លើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៥ និងប្រគល់ឧបករណ៍ត្រួតពិនិត្យដល់មេបញ្ជាការក្រុង-ស្រុក ដើម្បីជួយសម្រួលដល់ការឆែកឆេរ ពេលកម្លាំងចុះការពារ និងត្រួតពិនិត្យផ្សេងៗ នៅបញ្ជាការដ្ឋានកងរាជអាវធហត្ថខេត្តកំពង់ស្ពឺ។

កិច្ចប្រជុំនេះដែរ​ មានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង,លោកនាយសេនាធិការរង,លោកប្រធាន-អនុប្រធានមន្ទីរ, លោកនាយ-នាយរងការិយាល័យនិងជំនួយការ, មេកងអនុសេនាធំកងរាជអាវុធហត្ថចល័ត, លោកមេបញ្ជាការ-បញ្ជាការរង និងនាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្តក្រុង-ស្រុក និងលោកប្រធានស្នាក់ការសន្តិសុខ នាយទាហាន នាយទាហានរងក៏បានចូលរួមផងដែរ។

លោកឧត្តមសេនីយត្រី មេបញ្ជាការ ក៏បានលើកឡើងនូវបញ្ហាប្រឈប់ គុណសម្បត្តិគុណវិបត្ត័ដែលកម្លាំងយើងបានអនុវត្តកន្លងមកនេះមានដូចជា៖១/ សូមឲ្យការិយាល័យជំនាញទាំងអស់ត្រូវយកចិត្តទុកដាក់នូវរបាយការណ៍ឲ្យបានច្បាស់លាស់ ត្រួតពិនិត្យតាមឋានានុក្រមជៀសវាងមានកំហុស, ២/ ពាក់ពន្ធ័និងការលេងបណ្តាញសង្គមមុននិងផុស ឬខំមិនត្រូវចេះបែងចែកគួរផុស ឬមិនគួរផុស ជៀសវាងពេលផុសចេញទៅបង្ករជាបញ្ហាជាពិសេសពេលផឹកស៊ីមិនគួផុសទេ, ៣/ការសម្រេចដាក់ឲ្យប្រើប្រាស់នូវលេខ hot line 1292 គឺដើម្បីជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកជាក់ស្តែងកម្លាំងយើងហត់បន្តិចមែនតែទទួលបានមកវិញ ប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅទាំងនេះគឺជាតួនាទីរបស់យើងជាកងកម្លាំង, ៤/ មន្ទីរជំនាញ និងមេបញ្ជាការក្រុង-ស្រុក ត្រូវដាក់បណ្តាញកំណត់មុខសញ្ញាក្តាប់ឲ្យបាននូវក្រុមក្មេងទំនើង គ្រឿងញៀន ចោរលួច ចោរឆក់ ល្បែងអនឡាញជាដើម, ៥/ រាល់មានផែនការ ការពារសន្តិសុខ ជូនថ្នាក់ដឹកនាំកម្លាំងទាំងអស់ត្រូវគោរពអនុវត្តបទបញ្ជាឲ្យបានម៉ឺងម៉ាត់ ដែលបានរៀបចំរួចក្នុងផែនការ ដោយយកចិត្តទុកដាក់ឲ្យបានខ្ពស់ ។

ជាចុងក្រោយ​ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានកោតសរសើរ​ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត ជាពិសេសសេចក្តីសុខផ្ទាល់ខ្លួន ក្នុងការបំពេញតួនាទីភារៈកិច្ចកន្លងមកដែលថ្នាក់លើដាក់ជូន ការលះបង់របស់អ្នកទាំងអស់គ្នានេះហើយទើបធ្វើឲ្យអង្គភាពយើងសម្រេចការងារបានដោយរលូនរយះពេលកន្លងមក។ ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង ដែលមានវត្តមាននៅក្នុងអង្គប្រជុំថាកាលដែលយើងបានជួបគ្នា បានធ្វើការងារជាមួយគ្នា គឺជានិស័យដូចឆ្នេះហើយយើងត្រូវចេះស្រលាញ់គ្នា អត្យាស្រ័យឲ្យគ្នា ចេះលើកលែងទោសឲ្យគ្នា ជាពិសេសផ្តល់នូវក្តីស្រលាញ់ឲ្យគ្នាទៅវិញទៅមកឲ្យបានច្រើនៗ ដើម្បីបន្សល់ទុកនូវអនុស្សាវរីយ៍ល្អសម្រាប់គ្នា ហើយក៏បានប្រគល់នូវឧបករណ៍ត្រួតពិនិត្យជួយសម្រួលដល់ការឆែកឆេរ ពេលកម្លាំងចុះត្រួតពិនិត្យការពារផ្សេងៗនៅតាមបណ្តាក្រុ-ស្រុក លោកមេបញ្ជាការ ក៏បានជូនពរដល់នាយទាហាន នាយទាំហានរងទាំងអស់សូមឲ្យមានសុខភាពល្អ សម្រេចជោគជ័យក្នុងការងារជានិរន្ត៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!