ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

បែកធ្លាយវីដេអូ.! លោកសង្ឃនៅវត្តគិរីមរតកររដ្ឋារាម (ហៅវត្តកូនភ្នំ​) ស៊ីបាយមិនស្អែត យប់លួចស៊ីសាច់ ផឹកស្រាបន្ថែម…

បែកធ្លាយវីដេអូ.! លោកសង្ឃនៅវត្តគិរីមរតកររដ្ឋារាម (ហៅវត្តកូនភ្នំ​) ស៊ីបាយមិនស្អែត យប់លួចស៊ីសាច់ ផឹកស្រាបន្ថែម…

ខេត្តកំពត៖ តើពិតទេ.លោកសង្ឃមួយក្រុមបានប្រប្រព្រឹត្ដិខុស​ពី​វិន័យ​សង្ឃ​ លួចលាក់ស៊ីសាច់ ផឹកស្រានៅពេលរាត្រី និងធ្វើឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ស្ថិតនៅក្នុង​ស្រុក​ដងទង់​ ខេត្ត​កំពត​ នេះបើយោងតាមប្រភពច្បាស់ការដែលបានប្រាប់និងផ្ញើរូបភាពវីដេអូ មកកាន់អង្គភាពសារព័ត៌មានយើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ ។

ប្រភព​បាន​បញ្ជាក់​ទៀតថាលោកសង្ឃមួយក្រុមដែលបានប្រប្រព្រឹត្ដិខុស​ពី​វិន័យ​សង្ឃ​ លួចលាក់ស៊ីសាច់ ផឹកស្រានោះគង់នៅក្នុង​វត្ត​គិរីមរត់កររដ្ឋារាម (ហៅវត្តកូនភ្នំ​) ក្នុងនោះដែលគេដឹងថាមានមួយអង្គដែលគេស្គាល់ជាព្រះគ្រូចៅអធិការវត្តឈ្មោះ កៅ សុវណ្ណារ៉ា បាននឹង​កំពុង​ចូលរួមប្រព្រឹត្តប្រាសចាកនឹងវិន័យសង្ឃយ៉ាង​ធ្ងន់ធ្ងរ​ផងដែរ។

ប្រភពបានបន្តទៀតថាក្រោយ​ពី​ទទួល​ដំណឹង​ថា​ ព្រះ​គ្រូចៅ​អធិការ​វត្តឈ្មោះ កៅ​ សុណ្ណារ៉ា​ និង​ព្រះ​សង្ឃ​មួយក្រុម​ទៀត​ បាន​លួចលាក់​ស៊ីសាច់ ផឹក​គ្រឿង​ស្រវឹង​ ឬ​ស្រា​ ដែល​ផ្ទុយ​ពី​ច្បាប់​វិន័យ​សាសនា​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ បានធ្វើឲ្យឧបាសក​ ឧបាសិកា​ ចំណុះ​ជេីង​វត្ត​ ពិតជា​អស់​សង្ឃឹម​ខ្លាំង​ណាស់​ ដែល​ធ្លាប់តែ​គោរព​ថ្វាយ​បង្គំ​។

តាម​រូបភាព​ ឬ​ វីដេអូ​ ដែល​អង្គភាព​សារព័ត៌មាន​យេីង​ទទួលបាន​ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា លោកគ្រូចៅ​អធិការ​វត្ត​ គិរីមរត់កររដ្ឋារាម ហៅវត្តកូនភ្នំ​ និង​ព្រះ​សង្ឃ​មួយក្រុម​នោះ​ ពិតជា​បាន​ប្រព្រឹត្ត​ខុស​វិន័យ​សង្ឃពិត​ប្រាកដមែន។

ជុំវិញបែកធ្លាយរូបភាពវីដេអូ ខាងលើនេះដែរ អ្នកសារព័ត៌មាន​យេីង​ បានទំនាក់ទំនងសុំការបកស្រាយបំភ្លឺពីរលោកគ្រូចៅ​អធិការ​វត្ត​គិរីមរត់កររដ្ឋារាម ហៅវត្តកូនភ្នំ​ ឈ្មោះ កៅ​ សុណ្ណារ៉ា​ លោកថារូបភាពនោះគឺរូបភាពចាស់ គឺយូរហើយ ខាងមន្ទីរធម្មការនិងខេត្តគេទទួលស្គាល់នឹងបានធ្វើអធិកររួចអស់ហើយ ហើយរូបភាពនេះមិនមែននៅក្នុងវត្តលោកទេ ។

ការបកស្រាយរបស់លោកគ្រូចៅអធិការវត្តគិរីមរត់កររដ្ឋារាម ហៅវត្តកូនភ្នំ​ ឈ្មោះ កៅ សុវណ្ណារ៉ា ខាងលើនេះ ធ្វើឲ្យអ្នកសារព័ត៌មានយើងមានការងឿងឆ្ងល់ថា តើហេតុអ្វីអ្នកសារព័ត៌មានមិនទាន់ផ្ដើមជាសំណួរផង.! លោកគ្រូចៅអធិការវត្តបានបកស្រាយដោយមិនមានសំណួរអញ្ចឹង.? ឬសមួយលោកមានញាណដឹងថាអ្នកសារព័ត៌មាននិងសួរសំណួរនិង.។

ប្រជាពលរដ្ឋ ក៏ដូចជា​ ឧបាសក ឧបាសិការ ចំណុះជើងវត្តគិរីមរតកររដ្ឋារាម (ហៅវត្តកូនភ្នំ​) ធ្វើ​ការស្នើសុំទៅ ឯកឧត្តម​ ចាយ​ បូរិន្ទ​ រដ្ឋមន្រ្តី ក្រសួងធម្មការ និងសាសនា មន្ទីរពាក់ព័ន្ធ ជួយចាត់វិធានការផ្លូវច្បាប់​ ឱ្យបានតឹងរឹងបំផុតចំពោះលោក​សង្ឃ​ ដែលបានប្រព្រឹត្តខុសនឹងច្បាប់សាសនាបែបនេះ។

ជុំវិញ​ការ​ការ​ចុះផ្សាយ​ខាងលើ​ ប្រសិន​បើ​មាន​ចំណុច​ណាមួយ​ មិន​ត្រឹមត្រូវ​ អង្គភាព​សារព័ត៌មាន​យេីង​ខ្ញុំ​ នឹង​នៅរង់ចាំធ្វើ​ការ​កែតម្រូវ​ ស្របតាម​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​ សូមអរគុណ.!

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!