ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅអនុវិទ្យាល័យទីរួមខេត្ត

ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅអនុវិទ្យាល័យទីរួមខេត្ត

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥-ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការក្រើនរំឭកទៅដល់ថ្នាក់ដឹកនាំមន្ទីរអប់រំយុវជននិងកីឡាខេត្តឱ្យពង្រឹងគុណភាពបង្រៀនទៅដល់លោកគ្រូ អ្នកគ្រូនៅតាមសាលាពីទីប្រជុំជនដល់ទីជនបទចុងកាត់មាត់ញក ដើម្បីបង្កើនគុណភាពមូលធនមនុស្ស។ការក្រើនរំឭកបែបនេះធ្វើឡើងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦នៅអនុវិទ្យាល័យទីរួមខេត្ត ស្ថិតក្នុងភូមិតាំងទន្លេ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ការបើកបវេសនកាលគឺជាថ្ងៃចូលរៀនដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចអាយុពី៣ឆ្នាំ ទៅ៥ឆ្នាំ នៅមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំឬ៧០ខែ នៅបឋមសិក្សា ព្រមទាំងជាថ្ងៃឡើងថ្នាក់ថ្មីរបស់ក្មួយៗ ដែលបានខិតខំរៀនសូត្រក្នុងឆ្នាំសិក្សាកន្លងមក ដើម្បីបន្តក្រេបជញ្ជក់នូវ ចំណេះវិជ្ជាបន្ថែមទៀតពីសាលារៀនសាធារណៈទាំងអស់នៅទូទាំងប្រទេស។ដូច្នេះលោកគ្រូ អ្នកគ្រូត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការបង្រៀន តាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពចំពោះប្រជាជន និងសហគមន៍ ដោយការពង្រឹងអភិបាលកិច្ចសាលារៀន និងការលើកកម្ពស់សកម្មភាពបង្រៀននិងរៀន តម្រង់ឆ្ពោះទៅរក ការកែលម្អលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើង ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និង ឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។

ជាមួយនិងវិស័យអប់រំនេះ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពិសេសក្រោមការគិតគូនិងតម្រង់ទិសពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងខេត្តកំពង់ស្ពឺ បាននឹងកំពុងបន្តអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ មធ្យមសិក្សា តាមរយៈវិធានការចំនួន៤ រួមមាន: ទី១-ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២-ការពិនិត្យ កែសម្រួលនិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹង ចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣-ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង ទី៤-ការជំរុញនិងលើកទឹកចិត្ត ឱ្យមានការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។ហើយក្នុងស្មារតីនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បាននិងកំពុងអភិវឌ្ឍសាលារៀនគ្រប់កម្រិតស្របតាម«ស្តង់ដាសាលារៀនគំរូ» ដែលមាន៥ស្តង់ដា ដោយគិតត្រឹមឆ្នាំសិក្សា២០២៤ ក្រសួងបានវាយតម្លៃ និងទទួលស្គាល់សាលារៀនចំនួន២៥០ ជាសាលារៀនជាប់ស្តង់ដាសាលារៀនគំរូ ក្នុងនោះក៏មានសាលារៀនដែលស្ថិតក្នុងក្របខណ្ឌមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ស្ពឺផងដែរ។

លើកឡើងក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ជាម ចន្ទសោភ័ណ បានបញ្ជាក់បន្ថែមថា ស្របពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍន៍ គឺចាំបាច់ណាស់នូវតម្រូវការធនធានមនុស្សដើម្បីចូលរួម ដូច្នេះការបណ្តុះបណ្តាលនិងការខិតខំរបស់លោកគ្រូ អ្នកគ្រូនិងក្មួយៗជាសិស្សានុសិស្សនិងអាចកសាងបាននូវមូលធនមនុស្សយ៉ាងច្រើនឱ្យចូលរួមលើកិច្ចការនេះ ហើយមូលធនមនុស្សទាំងអស់នោះរំពឹងថាភាគច្រើនគឺជាកូនចៅអ្នកខេត្តកំពង់ស្ពឺយើង។លោកថា អ្វីដែលធ្វើឱ្យលោករំពឹងដូច្នេះគឺដោយសារតែមើលឃើញពីការប្រឹងប្រែងបង្រៀនរបស់លោកគ្រូ អ្នកគ្រូនិងការខិតខំរៀនរបស់ក្មួយៗតាមរយៈកំណើននៃការប្រឡងសញ្ញាបត្រទុតិយភូមិក្នុងឆ្នាំបន្តបន្ទាប់មានការជាប់កាន់តែច្រើនឡើងៗ ហើយក្នុងនោះសិស្សដែលបាននិទ្ទេសAក៏មានការកើនឡើងជារៀងរាល់ឆ្នាំផងដែរ ដែលឆ្នាំនេះមានរហូតដល់ទៅ៧៩នាក់។

ជាមួយនិងការលើកឡើងនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺបានជម្រុញបន្ថែមផងដែរទៅដល់មន្ទីរអប់រំនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវពង្រីកការផ្សព្វផ្សាយឱ្យបានទូលំទូលាយនិងចុះឱ្យដល់មូលដ្ឋាន សហគមន៍រស់នៅរបស់ប្រជាពលរដ្ឋបំផុសឱ្យកូនៗដែលគ្រប់អាយុ ចូលសាលារៀននិងសម្របសម្រួលគ្រប់នីតិវិធីដល់កូនចៅបងប្អូនប្រជាពលរដ្ឋជាពលពលករទើបវិលនិវត្តន៍បានចូលសាលាគ្រប់គ្នា និងក្រើនរំឭកដល់អាណាព្យាបាលឱ្យជួយណែនាំដល់កូនៗកុំឱ្យបោះបង់ការសិក្សានៅត្រឹមថ្នាក់បឋម។

សូមបញ្ជាក់ថា បវេសនកាលឆ្នាំ២០២៥-២០២៦ ខេត្តកំពង់ស្ពឺមានអាគារសិក្សាចំនួន១១១០ខ្នង ស្មើនិង៥០០១បន្ទប់ មានសិស្សានុសិស្សជិត១៥ម៉ឺននាក់ និងមានសាលារៀនជំនាន់ថ្មី១ វិទ្យាល័យធនធានចំនួន២ វិទ្យាស្ថានចំនួន៤ និងសកលវិទ្យាល័យឯកជនចំនួន២ផងដែរ។

#ប្រភពរដ្ឋបាលខេត្តកំពង់ស្ពឺ.

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!