ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

កិច្ចប្រជុំបូកសរុប របាយការណ៍ សកម្មភាពការងារ របស់និស្សិតស្ម័គ្រចិត្តអប់រំបរិស្ថានកូរ៉េ ឆ្នាំ២០២៥.

កិច្ចប្រជុំបូកសរុប របាយការណ៍ សកម្មភាពការងារ របស់និស្សិតស្ម័គ្រចិត្តអប់រំបរិស្ថានកូរ៉េ ឆ្នាំ២០២៥.

‎ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥–កិច្ចប្រជុំបូកសរុប របាយការណ៍ សកម្មភាពការងារ របស់និស្សិតស្ម័គ្រចិត្តអប់រំបរិស្ថានកូរ៉េ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក គុជ សាភីន អភិបាលរងស្រុកសំរោងទង លោក យី ថេន អនុប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកំពង់ស្ពឺ  លោក Kim​ Hyeonchan ប្រធានក្រុមនិស្សិតស្ម័គ្រចិត្ត ព្រមទាំងការអញ្ជើញចូលរួមពី លោកគ្រូ អ្នកគ្រូ ក្រុមនិស្សិតស្ម័គ្រចិត្ត  និងសិស្សានុសិស្សជាច្រើនទៀត ពិធីនេះដែរប្រារព្ធធ្វើនៅអនុវិទ្យាល័យទន្លេកន្ទឹល។
‎
‎លោក Kim​ Hyeonchan ប្រធានក្រុមនិស្សិតស្ម័គ្រចិត្ត បានមតិស្វាគមន៍ និងអានរបាយការណ៍ស្តីពីទិសដៅ និងចក្ខុវិស័យរបស់អង្គការសមាគមន៍និស្សិតស្ម័គ្រចិត្តកូរ៉េ នៅកម្ពុជា កម្មវិធីស្ម័គ្រចិត្តរយៈពេលមធ្យមរបស់ KOICA (វិស័យបរិស្ថាន) ឆ្នាំ2024–2026 បានបញ្ជូនយុវជនកូរ៉េទៅកាន់ប្រទេសកម្ពុជា ក្នុងនាមជាផ្នែកមួយនៃគម្រោងរយៈពេល ៣ ឆ្នាំ  ក្រុមនិស្សិតត្រូវបានបញ្ចប់ភារកិច្ចរបស់ខ្លួន និងបានរៀបចំព្រឹត្តិការណ៍ចែករំលែកលទ្ធផលនៅចុងបញ្ចប់ គម្រោងនេះមានគោលបំណងបង្កើនសមត្ថភាពការអប់រំបរិស្ថានរបស់កម្ពុជា ហើយបានអនុវត្តរយៈពេល៣ ឆ្នាំ ចាប់ផ្តើមពីការបញ្ជូនដំបូងក្នុងខែសីហា ឆ្នាំ ២០២៤ សរុបមានយុវជនស្ម័គ្រចិត្តចំនួន ៤២ នាក់ ត្រូវបានបញ្ជូនទៅតំបន់ភ្នំពេញ កំពង់ស្ពឺ និងតាកែវ អស់រយៈពេលប្រហែល ១៦ ខែ ដើម្បីអនុវត្តសកម្មភាពផ្សេងៗក្នុងការកែលម្អបរិយាកាសសិក្សា និងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន។
‎
‎ឆ្លៀតក្នុងឱកាសនោះដែរលោក យី ថេង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមនិស្សិតស្ម័គ្រចិត្តកូរ៉េចំនួន ៤២ នាក់ ដែលបានចំណាយពេលប្រហែល ១៦ ខែ អនុវត្តសកម្មភាពអប់រំបរិស្ថាននៅតាមសាលារៀននានាក្នុងខេត្តកំពង់ស្ពឺ ក៏ដូចជាភ្នំពេញ និងតាកែវ។ លោកបានគូសបញ្ជាក់ថា៖ តាមរយៈសកម្មភាពទាំងនេះ សាលារៀនជាច្រើនបានផ្លាស់ប្តូរបរិយាកាសសិក្សាឱ្យកាន់តែមានអនាម័យ បរិស្ថានល្អប្រសើរ និងបានលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្សអំពីសារៈសំខាន់នៃការថែរក្សាបរិស្ថាន ភាពស្អាតស្អំ និងការគ្រប់គ្រងសំរាមប្រកបដោយនិរន្តរភាព។
‎
‎លោកបានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃការអប់រំបរិស្ថានក្នុងការកសាងធនធានមនុស្សដែលមានការទទួលខុសត្រូវ និងបានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ និងដាក់បញ្ចូលការអប់រំបរិស្ថាននេះទៅក្នុងកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាជាប្រចាំ។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ KOICA និងសមាគមន៍និស្សិតស្ម័គ្រចិត្តកូរ៉េ ដែលបានផ្តល់ជំនួយបច្ចេកទេស និងធនធានមនុស្សដ៏មានតម្លៃនេះ ដល់វិស័យអប់រំក្នុងខេត្តកំពង់ស្ពឺ ហើយសង្ឃឹមថាគម្រោងរយៈពេល ៣ ឆ្នាំនេះនឹងបន្តទទួលបានជោគជ័យ និងមានការបន្តកិច្ចសហប្រតិបត្តិការនាពេលអនាគត។
‎
‎ថ្លែងក្នុងឱកាសនោះដែរ លោក គុជ សាភីន អភិបាលរងស្រុក បានសម្តែងការពេញចិត្ត និងស្វាគមន៍ចំពោះរាល់សកម្មភាពដែលនិស្សិតស្ម័គ្រចិត្តកូរ៉េបានអនុវត្តនៅក្នុងមូលដ្ឋានស្រុកសំរោងទង។ សកម្មភាពអប់រំបរិស្ថានទាំងនោះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អសោភ័ណភាព និងគុណភាពបរិស្ថាននៅក្នុងសាលារៀន ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍សហគមន៍ឱ្យកាន់តែប្រសើរឡើង។ លោកបានស្នើសុំដល់អាជ្ញាធរភូមិ ឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ក្នុងស្រុកសំរោងទង ត្រូវបន្តថែរក្សា និងពង្រីកនូវសមិទ្ធផលដែលនិស្សិតស្ម័គ្រចិត្តបានបន្សល់ទុក ដោយធានាថាការយល់ដឹង និងការអនុវត្តល្អៗទាក់ទងនឹងបរិស្ថាន ត្រូវតែបន្តក្លាយជាទម្លាប់ប្រចាំថ្ងៃផងដែរ។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!