ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

កម្លាំងនគរបាលស្រុកសំរោងទងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ…

កម្លាំងនគរបាលស្រុកសំរោងទងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ…

ខេត្តកំពង់ស្ពឺ÷ យ៉ាងហោចណាស់ជនសង្ស័យចំនួន ៧ នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងសហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួលចុះស្រាវជ្រាវនឹងឃាត់ខ្លួនតាមពាក្យបណ្ដឹងជនរងគ្រោះ(ពិបទករណីហិង្សាដោយចេតនា) នេះបើតាមការឱ្យដឹងពីលោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង។

លោកវីរៈសេនីយ៍ឯក ឃុត សុផល បានឲ្យដឹងទៀតថាដោយបានអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ និងដឹកនាំចង្អុលបង្ហាញដោយលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រ/ទ នឹងចុះបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរងដឹកនាំការិយាល័យស្រាល។

លោក ឃុត សុផល បានឲ្យដឹងទៀតថាថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង​ ៨:៤០ នាទី មានឈ្មោះ ស្រស់​ ស៉ីម ភេទស្រី អាយុ​ ៤៨ឆ្នាំ នៅភូមិកណ្តោល ឃុំលំហាច ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ បានមកដាក់ពាក្យ​បណ្តឹងទៅលេីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ​ និងបក្ខពួក ដែលបានកាប់មកលេីកូនរបស់ខ្លួនឈ្មោះ​ ជុន​ កែវមេសា​ ភេទប្រុស​ អាយុ​ ១៧ ឆឆ្នាំ។

នៅក្នុងកំណត់ហេតុបានបញ្ជាក់ថានៅថ្ងៃទី២៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ វេលាម៉ោង០០ និង​ ១០នាទី កូនរបស់ខ្លួនឈ្មោះ​ ជុន​ កែវមេសា​ បានជិះម៉ូតូចេញពីផ្ទះទៅផឹកសុីនៅក្លឹប​ ប៊ីឌីអរ​ ស្ថិតនៅភូមិឧកញ៉ាទេព​ ឃុំត្រពាំងគង​ ស/ទ​ (ស្ពឺ)​ ពេលទៅដល់បានអង្គុយលេីម៉ូតូនៅមុខក្លឹប ស្រាប់តែមានជនសង្ស័យមិនស្គាល់ឈ្មោះ​ និងបក្ខពួក​ បានកាន់កាំបិតផ្គាក់មកកាប់កូនខ្លួន ត្រូវចំខ្នងដៃខ្នងជេីងខាងឆ្វេង​ បណ្តាលអោយរងរបួស​ ត្រូវបានក្រុមគ្រួសារ យកព្យាបាលនៅមន្ទីរពេទ្យតេជោសន្តិភាពរាជធានីភ្នំពេញ ។

លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឱ្យដឹងបន្ថែមទៀតថា ក្រោយពីរទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះថ្ងៃទី២៤.១១.២៥ កម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយការិព្រ/ទស្រាល និងសហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល បានស្រាវជ្រាវបង្ក្រាបឃាត់មុខសញ្ញាបង្កហិង្សាឃាត់មុខសញ្ញាបាន៧នាក់៖
1•ឈ្មោះ អ៊ាន រ៉ាយុទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង (កាប់ជនរងគ្រោះ)
២•ឈ្មោះ កា សុធារ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល(កាប់ម៉ូតូ)
៣• ហួរ ប៊ុនហាយ ភេទប្រុស អាយុ១៧ឆ្នាំនៅភូមិព្រៃពង្រ ឃុំសំបូរ(កាន់ដាវ)
៤•ឈ្មោះ ម៉ុន សៀវថាវ ភេទប្រុស អាយុ១៧ឆ្នាំនៅភូមិថ្មគោល ឃុំសំបូរ
៥• រ៉ាន សុវណ្ណា ភេទប្រុស អាយុ១៨ឆ្នាំនៅភូមិព្រៃពង្រ ឃុំសំបូរ
៦•ឈ្មោះ ណាច ចាន់តុលា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល
៧•ឈ្មោះ ម៉ៅ វិទូ ហៅ ជាតិ ភេទ ប្រុស អាយុ ១៦ ឆ្នាំ នៅភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល កណ្តាល។

ក្រោយពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានកាប់ម៉ូតូ និងកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ក្នុងនោះកម្លាំងជំនាញបានដកហូតវត្ថុតាង៖ •ដាវ ១ និងកាំបិតផ្គាក់ ១

•ករណីខាងលើនេះ ជំនាញកសាកសួរ កសាងសំណុំរឿងនឹងប្រគល់ជូនការិយាលយ័បន្ដនិតិវិធី៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!