ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ បន្តទទួលសម្ភារៈ ថវិកា របស់បងប្អូននាក់កំពង់ស្ពឺ និងចុះពិនិត្យដោយផ្ទាល់នូវកន្លែងដាក់សម្ភារៈ កន្លែងវិចខ្ចប់

ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ បន្តទទួលសម្ភារៈ ថវិកា របស់បងប្អូននាក់កំពង់ស្ពឺ និងចុះពិនិត្យដោយផ្ទាល់នូវកន្លែងដាក់សម្ភារៈ កន្លែងវិចខ្ចប់

កំពង់ស្ពឺ៖ រសៀលថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ-ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន និងមន្ត្រីររាជការ បន្តទទួលសម្ភារៈ ថវិកា របស់បងប្អូននាក់កំពង់ស្ពឺ និងចុះពិនិត្យដោយផ្ទាល់នូវកន្លែងដាក់សម្ភារៈ កន្លែងវិចខ្ចប់ គឺដើម្បីធានាថាការត្រៀមរៀបចំទាំងអស់ប្រព្រឹត្តទៅបានយ៉ាងល្អិតល្អន់ សម្រាប់ត្រៀមនាំយកទៅផ្តល់ជូនដល់វីរៈកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋជនភៀសសឹក នៅទីទួលសុវត្ថិភាព នេះគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកទឹកចិត្ត និងជួយសម្រួលដល់ការរស់នៅរបស់ពួកគាត់។

សកម្មភាព និងការខិតខំទាំងអស់នេះសរបញ្ជាក់បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងការចាត់ចែងប្រកបដោយការទទួលខុសត្រូវខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ មុននឹងយកសម្ភារៈទាំងនោះទៅ ផ្តល់ជូនដល់វិរៈកងទ័ព និងជនភៀសសឹក។

‎ឯកឧត្តមបានមានប្រសាសន៍ថា៖ សកម្មភាពនេះមិនត្រឹមតែជាការបរិច្ចាគសម្ភារៈប៉ុណ្ណោះទេ តែជាការបង្ហាញយ៉ាងច្បាស់អំពីស្មារតីស្នេហាជាតិ ភាពកក់ក្តៅ និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ចំពោះកងទ័ពដែលបានលះបង់ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងសន្តិសុខជាតិ។ ការចូលរួមនេះពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការជួយសម្រាលបន្ទុក និងលើកទឹកចិត្តដល់កងទ័ពជួរមុខ ក៏ដូចជាបងប្អូនជនភៀសសឹករបស់យើង។ សរុបមក សកម្មភាពនេះជាការរួមចំណែកដ៏មានតម្លៃពីខេត្តកំពង់ស្ពឺ ក្នុងការពង្រឹងស្មារតីជាតិ និងគាំទ្រដល់អ្នកដែលកំពុងបំពេញបេសកកម្មសំខាន់ៗដើម្បីជាតិ។

ប្រភព.មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ.  

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!