ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

កម្លាំងនគរបាលស្រុកសំរោងទង ឃាត់ខ្លួនជនសង្ស័យ ១៣នាក់ បានជាបន្តបន្ទាប់…

កម្លាំងនគរបាលស្រុកសំរោងទង ឃាត់ខ្លួនជនសង្ស័យ ១៣នាក់ បានជាបន្តបន្ទាប់…

ខេត្តកំពង់ស្ពឺ÷ ជនសង្ស័យ១៣នាក់ ត្រូវបាន កម្លាំងនគរបាលស្រុកសំរោងទង.សហការស្រាវជ្រាវបង្ក្រាបនឹងឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីរទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ.នេះបើយោងតាមលោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបានឲ្យអ្នកសារព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ ។

លោកវីរៈសេនីយ៍ឯក ឃុត សុផល បានឲ្យដឹងទៀតថានៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៥​,២០ នាទី មានឈ្មោះ​ ហៀង​ ចាន់ណា ភេទប្រុស អាយុ ១៩ ឆ្នាំ នៅភូមិត្រពាំងពោធិ៍ ឃុំពាំងល្វា ស្រុកសាមគ្គីមុន្នីជ័យ (ស្ពឺ) បានមកដាក់ពាក្យ​បណ្តឹងទៅលើជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ មានគ្នាប្រមាណ១៦នាក់÷
ដោយជនរងគ្រោះបានរៀបរាប់ថានៅវេលាម៉ោង១​,២០​នាទី រំលងអធ្រាត នាថ្ងៃខែខាងលើ ខ្លួនបានជិះម៉ូតូ១គ្រឿង​ ម៉ាកហុងដា​ សេ១២៥​ ពណ៌ខ្មៅ​ សេរីឆ្នាំ២០២៤​ គ្មានផ្លាកលេខ​ ឌុបឈ្មោះ​ វ៉ាន់​ គីមហុង​ ភេទប្រុស​ អាយុ​ ១៨ឆ្នាំ​ និងឈ្មោះ​ អឿន​ សំអូន​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ នៅភូមិជាមួយគ្នា​ ចេញពីបន្ទប់ជួលភូមិកំណប់​ ឃុំរលាំងគ្រេីល​ ស/ទ​ (ស្ពឺ)​ ត្រឡប់ទៅផ្ទះតាមផ្លូវជាតិលេខ៤​ ទិសដៅពីកេីតទៅលិច​ មកដល់ចន្លោះគីឡូម៉ែត្រ លេខ៣៥-៣៦​ ស្ថិតនៅភូមិកែវឧត្តម​ ឃុំត្រពាំងគង​ ស/ទ​ (ស្ពឺ)​ មានជនសង្ស័យ និងបក្ខពួកមានគ្នាប្រមាណ​ ១៦នាក់​ ជិះម៉ូតូប្រហែល​ ១០គ្រឿង​ តាមមកពីក្រោយ​ មកដល់ចំណុចខាងលើ បានយកកាំបិតផ្គាក់ គំរាមមកលើខ្លួន ក៍បានផ្តួលម៉ូតូរត់ បន្ទាប់មកក្រុមជនសង្ស័យ បានកាប់ម៉ូតូរបស់ខ្លួនបណ្តាលអោយបែកចង្កៀងមុខក្រោយ​ បែកអាវម៉ូតូ​ បែកកុងទ័រ​ និងដាច់កាត់តាប៊ូក្រោយ​ ក្រោយធ្វេីសកម្មភាពរួច​ក្រុមជនសង្ស័យខាងលេីបានជិះម៉ូតូគេចទៅទិសខាងកេីត។

លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឱ្យដឹងបន្តទៀតថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧ/ទោ ឃឹម សុកខៃ ស្នងការ នឹងចង្អុលដឹកនាំលោកឧ/ត្រី សម សាក់ ស្នងការរងទទួលផែន ដោយចុះដឹកនាំផ្ទាល់ពីលោកឧ/ត្រី រស់ រដ្ឋា ស្នងការរងទទួលដឹកនាំការិយាល័យព្រ/ទស្រាល .នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ វេលា ម៉ោង១៤:៣០ នាទី កម្លាំងផ្នែកព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងប៉ុស្តិ៍ត្រពាំងគង បានស្រាវជ្រាវឃាត់មុខសញ្ញាសង្ស័យបាន
១-ឈ្មោះ ជុក រតនា ហៅមួយ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិឈើទាលលើ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
២-ឈ្មោះ មាន វ៉ាលិ ភេទប្រុស អាយុ១៤ឆ្នាំ នៅភូមិទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល
៣-ឈ្មោះ ផន សូវិត ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិអណ្ដូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល
៤-ឈ្មោះ ពិសិដ្ឋ សម្បត្តិ ហៅតុ ភេទប្រុស អាយុ១៦ឆ្នាំនៅភូមិទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល
៥-ឈ្មោះ ទឹម ផាត់ណៃ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិបាក់ចិញ្ជៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
៦-ឈ្មោះ វុទ្ធី វឌ្ឍនា ហៅរុយ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិសុខាភិរម្យ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល

លោក ឃុត សុផល បានបន្ថែមទៀតថា នៅទី២៤ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងនគរបាលបានបន្តឃាត់ខ្លួន
៧-ឈ្មោះ វី ណូ ភេទប្រុស អាយុ ១៥ឆ្នាំ នៅភូមិរំលេច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល
៨-ឈ្មោះ សឿង សារ៉ាត់ ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
៩-ឈ្មោះ សាន សុឈឿន អាយុ ១៧ឆ្នាំ នៅភូមិក្រាំងចាត ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ( កាន់កាំបិតផ្គាក់ )
១០-ឈ្មោះ លី សុខហេង ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ( កាន់ដាវ )
១១-ឈ្មោះ មុត ភ័ក្រត្រា ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
១២-ឈ្មោះ វ៉ាន់ គីមហុង ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិត្រពាំងពោធិ៍ ឃុំពាំងល្វា ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ ។
១៣-ឈ្មោះ ហៀង ចាន់ណា ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិត្រពាំងពោធិ៍ ឃុំពាំងល្វា ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ ( កាន់កាំបិតផ្គាក់ )
ក្រោយពីកម្លាំងជំនាញបានធ្វើការសាកសួរ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថាពួកខ្លួនពិតជាបានកាប់ម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។

ដោយលើកទី១.នៅចំណុចតាមផ្លូវជាតិលេខ៤ មុខហាង នំបុ័ង ចំនួន១លើក និងលើកទី២.នៅតាមផ្លូវ១៣០ ភូមិស្ពានតោ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំនួន១លើក ។

សរុបមុខសញ្ញាជនសង្ស័យចំនួន១៣នាក់ប្រុស.ចំនួន២ក្រុម.ក្នុងនោះកម្លាំងជំនាញបានដកហូតបានម៉ូតូ ៤គ្រឿង កាំបិតផ្គាក់ ២ដើម និង ដាវ ១ដើម

បច្ចុប្បន្នករណីនេះ ជំនាញបានកសាងសំណុំរឿងប្រគល់ជូនការិយាល័យព្រ/ទស្រាលបន្តនីតិវិធី៕

 

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!