ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកញៀនល្បែងចំនួន ១៩នាក់និងដហូតវត្ថុតាំងមួយចំនួន.នៅស្រុកសំរោងទង..

សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកញៀនល្បែងចំនួន ១៩នាក់និងដហូតវត្ថុតាំងមួយចំនួន.នៅស្រុកសំរោងទង..

ខេត្តកំពង់ស្ពឺ÷ លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឱ្យដឹងថា÷កម្លាំងសមត្ថកិច្ចយើងបានបន្តអនុវត្តទៅតាមបទបញ្ជារបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសុភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកឧត្តមសេនីយ៍ទោ ឃឹម សុខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងគោរពតាមសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពី ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ហើយកម្លាំងសមត្ថកិច្ចយើងបានបន្តពិនិត្យតាមដាននូវរាល់សកម្មភាព ទីតាំងបើកល្បែងស៊ីសងគ្រប់ប្រភេទដើម្បីចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសង ខុសច្បាប់ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” របស់ រាជរដ្ឋាភិបាល. ជាក់ស្តែងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦នេះកម្លាំងនគរបាលស្រុកសំរោងទងបានចុះបង្ក្រាបនិងឃាត់ខ្លួនក្រុមអ្នកញៀនល្បែងចំនួន១៩នាក់ ដែលបានកំពង់ប្រមូលផ្ដុំគ្នាលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) និងដកហូតបានវត្ថុតាំងមួយចំនួន នៅចំណុចដីឡូត៍មួយកន្លែងស្ថិតនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

លោកវីរៈសេនីយ៍ឯក ឃុត សុផល បានឱ្យដឹងទៀតថាមុខសញ្ញាក្រុមអ្នកញៀនល្បែងដែលត្រូវបានឃាត់ខ្លួននោះ÷
១.ឈ្មោះ ភឹម ផន ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិតាយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល មានជម្ងឺលើសឈាមយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។
២.ឈ្មោះ ថោង វិរះ ភេទប្រុស អាយុ៤១ឆ្នាំ
៣.ឈ្មោះ យឹង លីនដា ភេទប្រុស អាយុ៤០ឆ្នាំ
៤.ឈ្មោះ ឡាំ ចន្ធូរ ភេទប្រុស អាយុ៣២ឆ្នាំ
៥.ឈ្មោះ ម៉ៅ រិន ភេទប្រុស អាយុ៦២ឆ្នាំ
៦.ឈ្មោះ វង សូវង្ស ភេទប្រុស អាយុ៣៣ឆ្នាំ
៧.ឈ្មោះ យឹម សំណាង ភេទប្រុស អាយុ៤៤ឆ្នាំទាំង៦នាក់នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

៨.ឈ្មោះ លឹម លីកូ ភេទប្រុស អាយុ៣៥ឆ្នាំ
៩.ឈ្មោះ ហៃ ទូច ភេទប្រុស អាយុ៤២ឆ្នាំទាំង២នាក់នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

១០.ឈ្មោះ សុខ វី ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
១១ ឈ្មោះ លៀង គា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
១២.ឈ្មោះ រ៉េត ធា ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិសាលាគ្រួស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
១៣.ឈ្មោះ លីម ម៉ាច ភេទប្រុស អាយុ៣៩ឆ្នាំ
១៤ ឈ្មោះ លីម មី ភេទប្រុស អាយុ៣៤ឆ្នាំទាំង២នាក់ នៅភូមិក្រាំងចិន ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។

១៥.ឈ្មោះ មឿន ម៉ុន ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល
១៦.ឈ្មោះ សុីម សុភ័ក្រ្ត ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិទន្លាប់ខ្ពស់ខាងត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
១៧ ឈ្មោះ ជី វុិត ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិអណ្ដូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
១៨.ឈ្មោះ ចាន់ ថារ៉ាវី ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
១៩.ឈ្មោះ លី វិឆ័យ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ក្នុងនោះកម្លាំងសមត្ថកិច្ចបានចាប់យកនឹងដកហូតវត្ថុតាំង-ទូរស័ព្ទ១៥គ្រឿង •ម៉ូតូ៨គ្រឿង •ប្រាក់រៀលមួយចំនួន និងមាន់ចំនួន៤ក្បាល ។

លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានបញ្ជាក់ទៀតថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងចង្អុលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្នមុខសញ្ញាក្រុមអ្នកញៀនល្បែងខាងលើជំនាញ កំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!