ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ដីព្រៃឡង់រាប់រយហិចតាត្រូវបានមេឈ្មួញ គុបគិតគ្នាដាក់គ្រឿងចក្រឈូសឆាយនឹងកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ តែមន្រ្តីជំនាញបរិស្ដានហាក់គ្មានវិធានការអ្វីសោះ..

ដីព្រៃឡង់រាប់រយហិចតាត្រូវបានមេឈ្មួញ គុបគិតគ្នាដាក់គ្រឿងចក្រឈូសឆាយនឹងកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ តែមន្រ្តីជំនាញបរិស្ដានហាក់គ្មានវិធានការអ្វីសោះ..

ព្រះវិហារ:  រូបភាពអំពីការឈួកឆាយដីព្រៃនឹងការកាប់បំផ្លាញព្រៃឈើនេះ​ ស្ដិតនៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តព្រះវិហារ គឺបានបង្ហាញអំពីមហន្តរាយថ្មីទៀតនៃការកាប់បំផ្លាញព្រៃឈើ។​ ក្រោម​ស្នាដៃ​ពួកឈ្មួញបំផ្លាញ​ព្រៃ​ឈើ​ ដែល​អាច​ជាអ្នក​មាន​ខ្នង​បង្អែក​ក្រាស់​ៗ​ និង​ជាបុគ្គល​ដែល​មាន​ឥទ្ធិពល​ ទេីប​មិន​មាន​មន្ដ្រី​រូប​ណា​ ហ៊ាន​ចាត់​វិធានការ​សោះ។

ជាក់ស្ដែងរូបភាព ទីតាំងឈូសឆាយដីព្រៃឡងនិងកាប់​ផ្តួលរម្លំ​ដេីមឈេី ថតបានកាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះថ្មីៗនេះ. បង្ហាញឲ្យឃើញអំពីគលឈើ និងឈើដែលពូកឈ្មួញបំផ្លាញ​ព្រៃ​ឈើ​នៅតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលគេដឹងថា ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ មន្ទីរបរិស្ថាន ខេត្តព្រះវិហារ គ្រប់គ្រងដោយលោក មឿន សុភេទ ជាប្រធាន ។

បើយោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាដីព្រៃឡង់មួយកន្លែងស្ថិតនៅភូមិសាស្រ្តវាលព្រិច ស្ថិតនៅក្នុងភូមិអូតាហុង ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។ រាប់រយហិចតាត្រូវបានមេឈ្មួញមានលុយមានអំណាចដែលគេដឹងថាឈ្មោះ មាន់ សុខន រស់នៅឯខេត្តត្បូងឃ្មុំកំពុងធ្វើការឈូសឆាយនិងកាប់រុករានទន្ទ្រានដី។ជាច្រើនរយហិចតានិងកំពុងតែដាំស្វាយចន្ទីលើទីតាំងដីព្រៃឡង់នោះតែម្ដង។

សូមបញ្ជាក់ថាកាលពីកន្លងមកក្រុមអ្នកសារព័ត៌មានយើងជាច្រើនអង្គភាពបានចុះទៅដល់ទីតាំងដីខាងលើនោះ។ កំពុងតែធ្វើការកាត់ទន្ទ្រាននិងឈូសឆាយយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនពេលនោះ ក៏ក្រុមអ្នកសារព័ត៌មានបានធ្វើការរាយការព័ត៌មានខាងលើនេះជូនមន្ត្រីបរិស្ថានដើម្បីមានវិធានការទប់ស្កាត់។ តែហាក់បីដូចជាគ្មានវិធានការអ្វីសោះឡើយប្រជាពលរដ្ឋបានដាក់ការសង្ស័យថាមានការបើកភ្លើងខៀវពីមន្ត្រីជំនាញ។

ព្រោះកន្លងទៅថ្មីៗអង្គភាពយើងក៏បានទទួលពីប្រភពព័ត៌មានពីប្រជាពលរដ្ឋថាមានត្រាក់ទ័រ ២គ្រឿងម៉ាកចនឌៀពណ៌ខៀវកំពុងតែភ្ជួរនិងឈូសឆាយលើទីតាំងដីខាងលើនេះ។នៅថ្ងៃទី ១៩ខែមករា ឆ្នាំ២០២៦ ក្រុមអ្នកសារព័ត៌មានយើងមានគ្នា ៧ អង្គភាពបានចុះទៅដល់ទីតាំងដីខាងលើក៏ឃើញមានការឈូសឆាយនិងដាំស្វាយចន្ទីនៅលើទីតាំងដីនេះពិតប្រាកដមែន។

នេះបញ្ជាក់ថាលោក មាន់ សុខន មិនខ្លាចញញឹតនិងច្បាប់សោះឡើយ។ ឬមួយក៏មានអាថ៌កំបាំងអ្វីនៅពីក្រោយករណីខាងលើនេះអង្គភាពយើងក៏មិនអាចដឹងច្បាស់ដែរ។

ពាក់ព័ន្ធនឹងករណីខាងលើលោកមឿន សុភេទប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានឲ្យដឹងថាពាក់ព័ន្ធទីតាំងដីខាងលើមន្ត្រីរបស់លោកក៏បានចុះទៅដល់ទីតាំងនោះម្ដងរួចមកហើយ និងបានធ្វើសំណុំរឿងបញ្ជូនទៅតុលាការដើម្បីមានវិធានការផ្លូវច្បាប់។

ចំណែកឯ លោក មាន់ សុខន ដែលគេល្បីថាជាអធិរាជ្យទន្ទ្រានដីព្រៃឡង់ធ្វើជាកម្មសិទ្ធិអង្គភាពយើងមិនអាចសុំការបំភ្លឺបានទេព្រោះទាក់ទងតាមរយៈលេខទូរសព្ទដែលប្រជាពលរដ្ឋបានផ្ដល់ឲ្យ លោកថាលោកមិនមែនឈ្មោះ មាន់ សុខន នោះទេ គឺទេមកច្រឡំលេខហើយ។

អង្គភាពយើងនិងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀតរង់ចាំមើលវិធានការរបស់មន្ត្រីជំនាញ់បរិស្ថាន តើមានវិធានការយ៉ាងដូចម្ដេចចំពោះមេឈ្មួញដុះស្លែខ្លាំងខាងទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិម្នាក់នេះ។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!