ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

តើលោក ខូវ ឡាយតិច ជានរណា? បានជាសាងសង់ផ្ទះនិងឃ្លាំងជាប់ជើងភ្នំក្រឡាបឹង បានយ៉ាងរលូន តែអាជ្ញាធរ និងជំនាញពាក់ព័ន្ធហាក់ដូចមិនអើពើសោះ ស្ថិតនៅក្នុងឃុំធម្មអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ..

តើលោក ខូវ ឡាយតិច ជានរណា? បានជាសាងសង់ផ្ទះនិងឃ្លាំងជាប់ជើងភ្នំក្រឡាបឹង បានយ៉ាងរលូន តែអាជ្ញាធរ និងជំនាញពាក់ព័ន្ធហាក់ដូចមិនអើពើសោះ ស្ថិតនៅក្នុងឃុំធម្មអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ..

ខេត្តកំពង់ស្ពឺ៖ ផ្ទះមួយខ្នងដែលធ្វើអំពីឈើលើថ្មក្រោម និងឃ្លាំងមួយកន្លែងដែលគេស្គាល់ថាជារបស់លោក ខូវ ឡាយតិច កំពុងតែធ្វើការសាងសង់ជារៀងរាល់ថ្ងៃនៅជាប់ជើងភ្នំ(ក្រឡាបឹង) ស្ថិតនៅក្នុងភូមិព្រៃកន្ទ្រុង ឃុំធម្មអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានយ៉ាងរលូន អាជ្ញាធរ និងជំនាញពាក់ព័ន្ធហាក់បីដូចមិនអើពើសោះ ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃកន្ទ្រុង ឃុំធម្មតាអរ ស្រុកសំរោងទងបានបង្ហើបឱ្យដឹងថា ការសាងសង់ផ្ទះ និង សាងសង់ឃ្លាំងនេះមានសកម្មភាពជាង០២ខែកន្លងទៅហើយ ដែលម្ចាស់ទីតាំងខាងលើបានធ្វើការសាងសង់ផ្ទះមួយខ្នងធ្វើអំពីឈើលើ ថ្មខាងក្រោម និងមានការជីកកាយជើងភ្នំធ្វើជាផ្លូវចាក់ថ្មមិច និងមានដាក់កញ្ចុះនៅលើដីនោះថែមទៀតផង។ ប្រជាពលរដ្ឋបានបន្តថាផ្ទះនិងឃ្លាំងដែលធ្វើការសាងសង់នោះជិតរួចរាល់មួយរយភាគរយហើយ១០០%ហើយត្រឹមតែរយះពេលជាង០១ខែសោះ គេមិនដែលឃើញអាជ្ញាធរនិងជំនាញចុះមកពិនិត្យនិងធ្វើការហាមឃាត់ក្រុមជាងៗដែលធ្វើការសាងសង់នោះឡើយ ខណៈដែលផ្ទះនិងឃ្លាំងខាងលើនេះសង់ជិតជើងភ្នំ ដែលជាសម្បត្តិរបស់រដ្ឋនោះ។

មជ្ឈដ្ឋានមហាជនលើកឡើងថា តើអ្នកដែលហ៊ានធ្វើការសាងសង់ផ្ទះនិងសាងសង់ឃ្លាំងនៅជាប់ជើងភ្នំនេះជានរណា? ប្រហែលជាមានលុយនិងមានអំណាចហើយទើបអាចធ្វើការសាងសង់លំនៅដ្ឋាន និងសាងសង់ឃ្លាំងជាប់ជើងភ្នំដែលជាសម្បត្តិធនធានធម្មជាតិដ៏កម្របែបនេះបាននោះ!។ប្រជាពលរដ្ឋដាក់ការសង្ស័យថា សង្ស័យមានការឃុបឃិតនិងត្រូវរ៉ូវជាមួយអាជ្ញាធរ និងជំនាញពាក់ព័ន្ធហើយទើបម្ចាស់ទីតាំងហ៊ានធ្វើការសាងសង់ផ្ទះនិងឃ្លាំងជាប់ជើងភ្នំធ្វើជាសម្បត្តិផ្ទាល់ខ្លួនបានបែបនេះ។

ពាក់ព័ន្ធនិងរឿងសាងសង់ផ្ទះនិងសាងសង់ឃ្លាំងនៅក្បែរជើងភ្នំក្រឡាបឹងនេះដែរ លោក អែម ធន មេឃុំធម្មតាអរ នៃស្រុកសំរោងទងបានឱ្យដឹងតាមទូរស័ព្ទថា គេរត់ច្បាប់របស់គេហើយ មិនទាន់ឃើញច្បាប់មកដល់គេធ្វើឃ្លាំងមិនដឹងថាឃ្លាំងដាក់អីឱ្យប្រាកដនោះទេ។ ហើយដីនេះលោក ខូវ ឡាយតិច បានទិញពីប្រជាពលរដ្ឋនៅក្នុងភូមិព្រៃកន្ទ្រុង ឃុំធម្មតាអរ ទំហំជាង០១ហិកតា ការសាងសង់ប្រហែលជាមួយខែ ពីរខែមកហើយ លោក ខូវ ឡាយតិច រស់នៅម្តុំផ្សារកំពង់ស្ពឺទេប៉ុន្តែគាត់មកទិញដីនៅនឹង។

ដោយឡែកលោក សូ សុភិន ប្រធានការិយាល័យសុរិយោដីស្រុកសំរោងទង ក្រុមអ្នកសារព័ត៌មានយើងបានតេទំនាក់ទំនងតាមទូរស័ព្ទដើម្បីសុំសួរនាំពីការសាងសង់ផ្ទះ និងឃ្លាំងពីសំណាក់ លោក ខូវ ឡាយតិច តែតេចូលចំនួន០២ដង មិនមានអ្នកលើក។

ចំណែកលោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺ អ្នកសារព័ត៌មានបានទំនាក់ទំនងតាមលេខទូរស័ព្ទដើម្បីសួរព័ត៌មានពីការជីកកាយជើងភ្នំក្រឡាបឹង ធ្វើការសាងសង់ឃ្លាំងពីសំណាក់លោក ខូវ ឡាយតិច ប៉ុន្តែតេចូលចំនួន០២ដង មិនមានអ្នកទទួល។

រីឯលោក ខូវ ឡាយតិច អ្នកយកព័ត៌មានយើងទំនាក់ទំនងតាមលេខទូរស័ព្ទ លោកឆ្លើយបដិសេធថា គាត់មិនមែនឈ្មោះ ខូវ ឡាយតិច នោះទេ។

អង្គភាព​សារព័ត៌មាន​យយេីង គ្រាន់​តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ ពី​ទិដ្ឋភាព​សង្គម​ ផ្សាយ​ចេញ​នូវ​ព័ត៌មាន​ពិត​ ពីប្រជាពលរដ្ឋ ស្របតាម​ក្រមសីលធម៌​ វិជ្ជាជីវៈ និងធម្មនុញ្ញ វិជ្ជាជីវៈ​សារព័ត៌មាន​ ពុំបាន​មូលបង្កាច់​បង្ខូច​កេរ្ដិ៍ឈ្មោះ​ និង​សេចក្ដី​ថ្លៃថ្នូរ​ អាជ្ញាធរ និងជំនាញពាក់ព័ន្ធណាមួយនោះឡើយ។

ជុំវិញការចុះផ្សាយខាងលើនេះប្រសិនបើមានប្រតិកម្មណាមួយពីអាជ្ញាធរ និងជំនាញពាក់ព័ន្ធណាមួយនោះ.អង្គភាពសារព័ត៌មានយើងនឹងរងចាំទទួលធ្វើការបកស្រាយ បំភ្លឺគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជា.សូមអរគុណ ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!