ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ស.ស.យ.ក ខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅសម្រាប់ឆ្នាំ២០២៦

ស.ស.យ.ក ខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅសម្រាប់ឆ្នាំ២០២៦

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦-កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦  ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈអចិន្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកេត្តិយសសហភាពសហព័ន្ធយុវជកម្ពុជាខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលពី ឯកឧត្តម ស្រ៊ុន ស្រ៊ន់ ‎ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ និងលោក លោកស្រី សមាជិក សមាជិកា ជាច្រើនរូបទៀត។
‎
‎ឯកឧត្តម ស្រ៊ុន ស្រ៊ន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ បានអានរបាយការណ៍បូកសរុបលទ្ធផលការងារ ដោយបានរំលេចនូវសមិទ្ធផលធំៗដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ ក្នុងឆ្នាំ២០២៥ សកម្មភាពការងាររបស់ ស.ស.យ.ក.ខេត្ត បានប្រព្រឹត្តទៅយ៉ាងរលូនគ្រប់សកម្មភាពទាំងអស់ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋ និងយុវជនក្នុងខេត្ត បើទោះជាជួបនៅបញ្ហាប្រឈមមួយចំនួនក្តី។ ស.ស.យ.ក.ខេត្ត បាន និងកំពុងបន្តខិតខំយកចិត្តទុកដាក់លើការការងារកសាង គ្រប់គ្រង និងពង្រឹងកម្លាំងយុវជន នៅតាមបណ្តាក្រុង ស្រុកទាំង៩ ឃុំ-សង្កាត់ទាំង៨៨ អង្គភាព វិស័យជុំវិញខេត្ត សាលារៀន និងរោងចក្រ ហើយនឹង ឆ្ពោះទៅកាន់ការត្រៀមរៀបចំរចនាសម្ព័ន្ធគ្រប់ខ្សែរយៈចាត់តាំង ដើម្បីជំរុញការអនុវត្តសកម្មភាពឱ្យកាន់តែផុលផុស និងប្រកបដោយប្រសិទ្ធភាព ។

‎ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈអចិន្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកេត្តិយសសហភាពសហព័ន្ធយុវជកម្ពុជាខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ក្នុងនាមគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងក្នុងនាមប្រធានកិត្តិយស ស.ស.យ.ក ខេត្តកំពង់ស្ពឺ ឯកឧត្តមសូមសម្តែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនយុវជនយើង ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា ក្នុងការបម្រើសង្គមជាតិ ជាពិសេសសកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍក្នុងខេត្តកំពង់ស្ពឺរបស់យើង។ ប្អូនៗគឺជាកម្លាំងចលករដ៏មានឥទ្ធិពល រាល់សកម្មភាពដែលប្អូនៗបានធ្វើ មិនថាការងារបរិស្ថាន ការងារមនុស្សធម៌ ឬការងារអប់រំនោះទេ គឺសុទ្ធតែបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់មុខមាត់ខេត្តរបស់យើង។
‎
‎ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តឱ្យសមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់ បន្តពង្រឹងសកម្មភាពចុះមូលដ្ឋានឱ្យកាន់តែស្អិតរមួតជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីសុខទុក្ខ និងតម្រូវការជាក់ស្តែងរបស់ពួកគាត់ ជាពិសេសការផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងការងារសង្គមផ្សេងៗឯកឧត្តមបានផ្តាំផ្ញើឱ្យប្អូនៗយុវជន ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ហើយត្រូវដើរតួជាគំរូដ៏ល្អក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលបង្កឱ្យមានការបាត់បង់ធនធានមនុស្សរបស់ជាតិ។

លើសពីនេះឯកឧត្តមបណ្ឌិតបានណែនាំដល់ថ្នាក់ដឹកនាំសមាជិក ស.យ.យ.ក ខេត្តកំពង់ស្ពឺ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងនិងពង្រីករចនាសម្ព័ន្ធ តាមសាលារៀន  មន្ទីរពេទ្យ និងតាមបណ្តារោងចក្រសហគ្រាស ជាពិសេសពង្រឹងសមាជិកសមាជិការរបស់យើង ដែលមានស្រាប់ចំនួន៨០០០នាក់ជាងនេះ ឱ្យយល់ដឹងអំពីតួនាទីភារកិច្ចក្នុងនាមជាសមាជិកសសយក និងមានឆ័ន្ទខ្ពស់ជាយុវជនសសយក ចូលរួមការងារសង្គមឱ្យបានច្រើន ពាក់ព័ន្ធការដាំដុះកូនឈើ ការសម្អាតបរិស្ថាន លុបបំបាត់សម្រាមតាមទីសាធារណៈ និងតាមបណ្តាក្រុងស្រុក សំរាមជាសត្រូវរបស់មនុស្សជាតិ ខិតខំពង្រីកសមាជិកបន្ថែមសម្រេចឱ្យបានកាន់តែច្រើនបន្ថែមទៀត។

‎ឯកឧត្តមបានបង្ហាញពីចក្ខុវិស័យក្នុងការប្រែក្លាយខេត្តកំពង់ស្ពឺ ឱ្យទៅជាតំបន់សេដ្ឋកិច្ច និងឧស្សាហកម្មដ៏សំខាន់ ដែលតម្រូវឱ្យយុវជនក្នុងខេត្តត្រូវត្រៀមខ្លួនជាស្រេចនូវជំនាញបច្ចេកទេស ដើម្បីចាប់យកឱកាសការងារដែលកំពុងកើតមាននៅនឹងកន្លែងផងដែរ។

#ប្រភពមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!