ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

ភ្នំពេញ៖ លោក ឡេង សារឿន មានអាយុ៦៥ឆ្នាំ ជាយុទ្ធជនពិការ ស្នាក់នៅភូមិចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានប្រពន្ធឈ្មោះ យ៉ុង សុភី ព្រមទាំងមានកូនចំនួន ៥នាក់ផងនោះ បានរៀបរាប់ប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំថា លោកជាទាហាននៅកងពលលេខ F196 ក្នុងសម័យសង្គ្រាមឆ្នាំ១៩៨២ហើយរូបលោកត្រូវរងគ្រោះពិកាជើងស្ដាំម្ខាងដោយសារជាន់មីន នៅឆ្នាំ១៩៨៤ លើទឹកដីខេត្ដប៉ៃលិន។

នៅក្នុងឆ្នាំ១៩៨៧ រូបលោកបានធ្វើការដោះដូរមាស៥ជី និងគោ២ក្បាល ជាមួយដីស្រែឈ្មោះ ម៉ាង មួន ទំហំជាង២ហិចតា ស្ថិតនៅភូមិភូមិចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ អតីតខេត្ដកណ្ដាល និងបានកាន់កាប់រស់នៅអស្រ័យផលចាប់តាំងឆ្នាំ១៩៨៧មក។

លោក ឡេង សារឿន បានបន្ដប្រាប់ទៀតថា ក្នុងកំឡុងឆ្នាំ១៩៩០ជាង មានឈ្មោះ លី ម៉ី ជាឈ្មួញ បានដើរប្រមូលទិញដីស្រែពីប្រជាពលរដ្ឋដែលមានដីនៅជាប់ដីរបស់ខ្ញុំ ប៉ុន្តែសម្រាប់ដីខ្ញុំ គឺខ្ញុំមិនបានលក់ទេ ទោះបីពេលនោះលោកមេភូមិ ស្វាយ គង់ មកបញ្ចុះបញ្ចូលឲ្យខ្ញុំលក់ក៏ដោយ ក៏ខ្ញុំមិនលក់ដែរ ព្រោះខ្ញុំទុកដីនោះសម្រាប់ធ្វើស្រែចំការចិញ្ចឹមជីវិតប្រពន្ធកូន។ ដើម្បីរក្សាដីធ្លីចំនួន ២ហិកតាជាងនេះ លោក ឡេង សារឿន បានទៅស្នើសុំអាជ្ញធរ ដើម្បីធ្វើបណ្ណកម្មសិទ្ធិកាន់កាប់ដីស្របច្បាប់ ក៏ប៉ុន្ដែ លោក ស្វាយ គង់ មានតួនាទីជាមេភូមិបានប្រាប់ថាដីនោះ មិនចាំបាប់ធ្វើឯកសារទេ លក់ឱ្យគេទៅ។

លុះដល់ឆ្នាំ២០១០ លោក ឡេង សារឿន បានស្នើអាជ្ញាធរសុំធ្វើលិខិតកាន់កាប់ដីម្ដងទៀត ប៉ុន្តែលោក ស្វាយ គង់ ជាសមាជិកក្រុមប្រឹក្សាឃុំ(អតីតមេភូមិ) និយាយថាបើចង់ស្នើ ត្រូវឲ្យដីទៅពួកគាត់កន្លះហិកតា ទើបពួកគាត់យល់ព្រមធ្វើអោយ។ ដោយមិនព្រមតាមសំណើរបស់លោក ស្វាយ គង់ ទើបពួកគាត់បង្កើតរឿងឃុបឃិតជាមួយឈ្មោះ លី ម៉ី និងកូនៗដែរមានឈ្មោះ
១/ តាំង សុចិត្តគ្រឹស្នា ភេទប្រុស មានតួនាទីជាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នៃក្រសួងទេសចរណ៏។
២/ ឈ្មោះ តាំង សុចិត្រា ភេទប្រុស មានតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ដន៍។
៣/ ឈ្មោះ តាំង សុចិត្តចរិយា ភេទស្រី។
៤/ ឈ្មោះ តាំង សុចិន្តា ភេទស្រី។
ថាមានដីជាន់នៅលើដីខ្ញុំទៅវិញ ទាំងដែរមានរបងថ្មជាព្រំតាមច្បាប់រួចទៅហើយ។

នៅកំឡុងឆ្នាំ២០១៤ បែរជាឈ្មោះ លី ម៉ី ព្រមទាំងកូនៗរបស់គាត់ បានប្ដឹងតវ៉ានៅភូមិ/ឃុំ-សង្កាត់ ថាមានដីជាន់លើដីលើដីរបស់ លោក ឡេង សារឿន ហើយនៅឆ្នាំ២០១៩ ឈ្មោះ លី ម៉ី និងកូនៗរបស់គាត់ ឈ្មោះ តាំង សុចិត្រា, តាំង សុចិត្តគ្រឹស្នា, តាំង សុចិត្តចរិយា ,និង តាំង សុចិន្តា បានប្ដឹងលោក ឡេង សារឿន ទៅសាលាដំបូងរាជធានីភ្នំពេញសំនុំរឿងព្រហ្មទណ្ឌ និងទាមទារយកដីចំនួន ២ហិកតាជាងនោះទាំងកំរោល។

នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានជំរះសម្រេចចេញជាសាលក្រមក្នុងសនុំរឿងព្រហ្មទណ្ឌឲ្យឈ្មោះ ឡេង សារឿន ឈ្នះដោយបានរួចផុតពីបទចោទរបស់ឈ្មោះ លី ម៉ី និងកូនៗ។ បន្ទាប់មកនៅខែតុលា ឆ្នាំ២០២១ លោក ឡេង សារឿន ដែលជាម្ចាស់ដី និងជាអតីតយុទ្ធជនពិកា បានប្ដឹងឈ្មោះ លី ម៉ី និងកូនៗចំនួន ៤នាក់ទៀត ទៅសាលាដំបូងរាជធានីភ្នំពេញពីបទក្លែងបន្លំឯកសារ ប្រើប្រាស់ឯកសារក្លែងបន្លំលួចយកដី។ លោកថា ការដោះស្រាយរបស់តុលាការទៅតាមនិតិវិធីច្បាប់ ប៉ុន្តែដោយភាគីចុងចោទតែងតែរកលែសនេះលែសនោះនិងរកលោកនេះលោកនោះមកជួយអន្តរាគមន៏ជាមួយតុលាការនាំអោយដំណើរការនិតិវិធីច្បាប់នេះមានការយឺតយ៉ាវផ្តល់យុត្តិធម៌ជូនរូបលោក នៅថ្ងៃទី ៦ មករា ២០២៥ ទើបរូបលោក បានសម្រេចចិត្តធ្វើពាក្យបណ្ដឹងគោរពស្នើសុំកិច្ចអន្តរាគមន៏ពីសម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ដស្ដីទី។ ហើយនៅថ្ងៃ ១៤ មីនា ២០២៥ ព្រឹទ្ធសភា បានចេញលិខិតជំរាបជូនទៅ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កើត រិទ្ធ  ហើយនៅថ្ងៃទី៤ មេសា ២០២៥ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណ:បញ្ជាការដឹកនាំយុទ្ធនាការ បានចេញលិខិតជម្រាបជូនឯកឧត្ដម នួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជំរុញចំណាត់ការលើសំនុំរឿងអោយបានឆាប់រហ័ស និងត្រឹមត្រូវតាមនិតិវិធីច្បាប់ ទើបនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានជំនុំជំរះសម្រេចចោទប្រកាន់ឈ្មោះ លី ម៉ី និងកូនប្រុសឈ្មោះ តាំង សុចិត្តគ្រឹស្នា ជាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ កូនប្រុសម្នាក់ទៀតឈ្មោះ តាំង សុចិត្រា ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានទឹកស្អាត ព្រមទាំងកូនស្រី២នាក់ ឈ្មោះ តាំង សុចិត្តចរិយា ឈ្មោះ តាំង សុចិន្តា ឱ្យជាប់ពន្ធនាគារក្នុងមួយនាក់ ១ឆ្នាំ ៦ខែ(ដោយពុំមានការព្យួ) ក្នុងសំនុំរឿងព្រហ្មទណ្ឌខាងលើ និងពិន័យប្រាក់ ២០លានរៀល។

ចាប់តាំងពីថ្ងៃចេញសាលក្រមសម្រេច មានរយៈពេលនេះ៦ខែ នៅមិនទាន់មានសេចក្ដីសម្រេចជាស្ថាពរផ្ដល់យុត្តិធម៌ មកអោយក្រុមគ្រួសារលោក ឡេង សារឿន នៅឡើយទេ! ដោយភាគីឈ្មោះ លី ម៉ី គេចវេសមិនព្រមទទួលសាលក្រម ហើយរត់រកអ្នកអន្តរាគមន៍អូសបន្លាយពេលវេលា ធ្វើអោយក្រុមគ្រួសារលោក ឡេង សារឿង ដែរជាអតីយុទ្ធជនពីកានៅលើសមរភូមិប្រយុទ្ធដើម្បីការពារជាតិ នៅពុំទទួលបានយុត្តិធម៌នៅឡើយទេ។

ប្រិយមិត្ដ ថាតើឈ្មោះ លី ម៉ី និងកូនៗដែលមានតួនាទីជាប្រធានមន្ទីទេសចរណ៍ និងអគ្គនាយករង ទឹកស្អាត នឹងមានខ្នង ឬយ័ន្ដការពារ ឱ្យរួចផុតពីការដាក់ទោសជាប់ពន្ធធានាគារ ១៨ខែ បានដែរឬយ៉ាងណា។

ក្រុមគ្រួសារអតីតយោធិនពិកា លោក ឡេង សារឿន សូមលើកដៃទាំងដប់សំពះគោរពស្នើសុំដល់ សម្ដេចពុក តេជោ ហ៊ុន សែន ជាម្លប់ដល់កូនចៅ ,សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយអន្តរាគមន៍ ឱ្យបានប្រគល់ដីនោះ មកក្រុមគ្រួសារពួកគាត់វិញផងដើម្បីអាស្រ័យផលចិញ្ចឹមជីវភាពរស់នៅប្រចាំថ្ងៃ ដោយសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់។ ហើយក៏សូមគោរពស្នើសុំដល់ ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៏ និងឯកឧត្ដមរដ្ឋមន្រ្តីក្រសួងឧស្សាហ៍កម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្ដន៍ មេត្តាជួយអន្តរាគមន៍និងដាក់ពិន័យចំពោះបុគ្គលឈ្មោះ តាំង សុចិត្តគ្រឹស្នា មានតួនាទីជាប្រធានមន្ទីរទេសចរណ៏ខេត្តព្រះសីហនុ និងឈ្មោះ តាំង សុចិត្រា មានតួនាទីជាអគ្គនាយរង អគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហ៍កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៏ ផងទាន។

ជុំវិញករណីខាងលើ អង្គភាពសារព័ត៌មានយើងខ្ញុំ ពុំអាចទាក់ទងសុំការបំភ្លឺពីឈ្មោះ លី ម៉ី  និងលោក តាំង សុចិត្រា បាននោះទេដោយពុំមានលេខទូរសព្ទ។ អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ស្របតាមច្បាប់របស់សារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!