ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.!

សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.!

ភ្នំពេញ÷ ប្រជាពលរដ្ឋនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ពួកគាត់ថាទោះមានបទបញ្ជាធ្លាក់ពីលើមេឃមកឱ្យបិទល្បែងស៊ីសងគ្រប់ប្រភេទទូទាំងប្រទេសយ៉ាងណាក្តី.! តែពួកគាត់នៅតែសង្កេតឃើញមានទីតាំងតារាងបាល់ទះដែលមានផ្លាកយីហោងការ៉េ.៧ មួយកន្លែងស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅតែបន្តបើកលេងល្បែងស៊ីសងខុសច្បាប់ ឆ្នោតឡូតូ នឹងល្បែងផ្សេងទៀតតាមលេបថប ឱ្យក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងគគិតគ្រេង.! សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខណ្ឌមានជ័យ ខ្លាចអំណាចម្ចាស់ទីតាំងល្បែងនេះទេដឹង. បានជាមិនហ៊ានបង្ក្រាប មិនតែប៉ុណ្ណោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ មិនបានអនុវត្តតាមបទបញ្ជានឹងចរាចរណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពី ការបញ្ឈប់សកម្មភាព​ផ្សព្វ​ផ្សាយ​ល្បែង​ស៊ី​សង​ខុស​ច្បាប់ នោះឡើយ។

សូមបញ្ជាក់ថាទីតាំងខាងលើនេះកាលពីកន្លងទៅត្រូវបានសមត្ថកិច្ចអាជ្ញាធរក្នុងមូលដ្ឋានចុះណែនាំម្ដង ១ ដងហើយ តែទីតាំងនេះនៅតែផ្គើននិងបើកដំណើរការលេងល្បែងស៊ីសងជាធម្មតា។ ភាគច្រើននៅរសៀល រហូតដល់យប់ មានក្រុមអ្នកញៀនល្បែង ចូលមកចាក់លេងយ៉ាងច្រើន គឺមិនបានរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចឡើយ។

ជាក់ស្តែងនៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋនៅទីនោះបានផ្ដល់ព័ត៌មានមកថា នៅក្នុងតារាងបាល់ទះដែលមានផ្លាកយីហោការ៉េ.៧ .បានបង្កប់ល្បែងស៊ីសងភ្នាល់ដាក់លុយនៅក្នុងតារាងបាល់ទះ និងកំពុងបើកដំណើរការយ៉ាងរលូនហាក់បីដូចជាមិនខ្លាចច្បាប់បន្តិចសោះ.ឬមួយសង្ស័យអាជ្ញាធរនិងសមត្ថកិច្ចត្រូវថ្នាំសណ្តំរអស់ហើយ ទើបមិនមានវិធានការបង្ក្រាបទាល់តែសោះ)។

ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជូន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេសឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់ ទីតាំងល្បែងស៊ីសងខុសច្បាប់ ដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នេះផង ឲ្យស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាពផងទាន៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!