ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន..

សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន..

ខេត្តកំពង់ស្ពឺ÷ បើតាមលោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថា÷ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ និងដឹកនាំចង្អុលបង្ហាញដោយលោកឧត្តមសេនីយ៍ត្រី ម៉ាត់ ធុច ស្នងការរងទទួលផែន ចុះបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរងដឹកនាំការិយាល័យ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦.កម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងនគរបាលស្រុកគងពិសី បានធ្វើការបង្ក្រាបឃាត់មុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ សង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀននិងរហូតបានវត្ថុតាងមួយចំនួន ។

លោកវរសេនីយ៍ឯក ឃុត សុផល បានឲ្យដឹងទៀតថាមុខសញ្ញាជនសង្ស័យដែលបានឃាត់ខ្លួន..
១.ឈ្មោះ ខឹម សុផា ភេទ ប្រុស អាយុ ៤៧ ឆ្នាំ នៅភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី ។ ឃាត់នៅចំណុចភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី និងបានដកហូតវត្ថុតាងៈ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន ២ កញ្ចប់តូច,ទូរស័ព្ទ ១ គ្រឿង ។

បើយោងតាមចម្លើយរបស់ឈ្មោះ ខឹម សុផា កម្លាំងជំនាញបានបន្តឃាត់ខ្លួនឈ្មោះ រឿន គឹមសាន្ត ហៅ មុំ ភេទប្រុស អាយុ ៣១ ឆ្នាំ នៅភូមិសន្លង់ ឃុំទឹកល្អក់ ស្រុកគងពិសី ។ ឃាត់ខ្លួននៅចំណុចភូមិសន្លង់ និងដកហូតៈ ទូរស័ព្ទ ១ គ្រឿង ។

លោកវរសេនីយ៍ឯក ឃុត សុផល បានឲ្យដឹងបន្ថែមទៀតថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦.តាមចម្លើយរបស់ឈ្មោះ រឿន គឹមសាន្ត ហៅ មុំ កម្លាំងជំនាញបានបន្តឃាត់ខ្លួនឈ្មោះ ស៊ិប ដន ហៅ គោ ភេទប្រុស អាយុ ៣៤ ឆ្នាំ នៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ។ ឃាត់នៅចំណុចភូមិព្រៃតាអូក ឃុំរកាកោះ និងដកហូតៈ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២ កញ្ចប់ (តូច១,មធ្យម១),ទូរស័ព្ទ ១ គ្រឿង និងបានបន្តឆែកឆេរបន្ទប់ជួល (បន្ទប់លេខ ៨) នៅភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ឃាត់ខ្លួនមុខសញ្ញាចំនួន ២ នាក់ស្រី៖
១.ឈ្មោះ យឿន យ៉េង ភេទស្រី អាយុ ៣៣ឆ្នាំ
២.ឈ្មោះ ឌឹម ឡាញ់ ភេទស្រី អាយុ ៤០ឆ្នាំ ទាំង២នាក់ ស្នាក់នៅបន្ទប់ភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី និងដកហូតៈ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២ កញ្ចប់ធំ,ទូរស័ព្ទ ២ គ្រឿង វេលាម៉ោង ២១:១០នាទី កម្លាំងជំនាញបានបន្តឆែកឆេរផ្ទះរបស់ឈ្មោះ ស៊ិប ដន ហៅ គោ នៅចំណុចភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ។ ដកហូតៈ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១ កញ្ចប់មធ្យម(សារធាតុមិនច្បាស់),ថង់សម្រាប់វេចខ្ចប់គ្រឿងញៀន និងឧបករណ៍ប្រើប្រាស់គឿងញៀនមួយចំនួន.

លោកអធិការបានបន្តទៀតថាក្រោយពីបានស្ដាប់តាមចម្លើយរបស់ឈ្មោះ ស៊ិប ដន ហៅ គោ បានសារភាពថាទិញគ្រឿងញៀនពីឈ្មោះ នួន សុខុន ហៅ នីន ភេទប្រុស អាយុ ៤០ ឆ្នាំ នៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង រហូតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅវេលាម៉ោង ៧:៣០នាទី កម្លាំងនគរបាលស្រុកសំរោងទង សហការជាមួយកម្លាំងជំនាញការិយាល័យ បានបន្តឃាត់ខ្លួនមុខសញ្ញាឈ្មោះ នួន សុខុន ហៅ នីន ខាងលើ និងបានដកហូតៈ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៩ កញ្ចប់ (ធំ ៨,មធ្យម ១) ទូរស័ព្ទ ១ គ្រឿង,ម៉ូតូ ១ គ្រឿង និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១ គ្រឿង ។

បើតាមចម្លើយសារភាពរបស់ឈ្មោះ នួន សុខុន ហៅ នីន បានសារភាពថាខ្លួនទិញពីឈ្មោះ សារ៉ា ថាន់ ភេទប្រុស អាយុ ៣៤ ឆ្នាំ នៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ .នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៦:៣០នាទី កម្លាំងជំនាញបានបន្តឃាត់ខ្លួនឈ្មោះ សារ៉ា ថាន់ ឃាត់នៅចំណុចភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងដកហូតៈ ទូរស័ព្ទដៃចំនួន ៣ គ្រឿង ។ បើតាមចម្លើយសារភាពរបស់ឈ្មោះ សារ៉ា ថាន់ បានឆ្លើយថាខ្លួនទិញពីឈ្មោះ  ខេន ពិសិដ្ឋ ភេទ ប្រុស អាយុ ៣០ឆ្នាំ នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង កម្លាំងជំនាញបានបន្តចុះទៅដល់ផ្ទះរបស់ឈ្មោះ ខេន ពិសិដ្ឋ ខាងលើ ប៉ុន្តែមុខសញ្ញាបានដឹងខ្លួនរត់គេចខ្លួន ។

លោកវីរៈសេនីយ៍ឯក ផុត សុផល  អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងទៀតថា  មុខសញ្ញាដែលកម្លាំងនគរបាលឃាត់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀនសរុបមុខសញ្ញាចំនួន ៧ នាក់ ស្រី ២ នាក់-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៥ កញ្ចប់(ធំ១០,មធ្យម២,តូច៣) ទម្ងន់ ១៦៩៧.២៧ ក្រាម និងសារធាតុមិនច្បាស់ ១កញ្ចប់មធ្យម ទម្ងន់ ២,៩៣ ក្រាម, ទូរស័ព្ទចំនួន ៩ គ្រឿង, ម៉ូតូ ២គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀន ១, ថង់វេចខ្ចប់គ្រឿងញៀន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងការិយាល័យជំនាញកំពុងសាកសួរចាត់ការតាមនីតិវិធី៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!