ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់…

ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់…

ខេត្តព្រះសីហនុ÷ បើយើងធ្វើដំណើរតាមបណ្ដោយផ្លូវ រនប់រលកជាប់មាត់សមុទ្រដោយដំណើរថ្នើរជើងឬតាមរថយន្តក្តី យើងក្រឡេកទៅមើលនៅខាងមាត់សមុទ្រយើងនឹងសង្កេតឃើញមានសំណង់រឹងមាំមួយកន្លែងបានបុកគ្រិះនិងកំពុងធ្វើការសាងសង់ឡូយចូលទៅក្នុងសមុទ្រនិងអណ្ដែតឡើងបានជារូបរាងប្រហែល 40% ហើយនោះពីសំណាក់អ្នកមានលុយមានអំណាច ដោយគេសង្ស័យថាមិនមានច្បាប់អនុញ្ញាត តែអាជ្ញាធរនិងជំនាញពាក់ព័ន្ធហាក់មានភាពធុរលង់ទៅវិញ កត្តានេះគេដាក់ការសង្ស័យថាប្រហែលជាបានសើមមាត់សាមករពីម្ចាស់សំណង់ខាងលើនេះហើយទេដឹង.? ។

បើយោងតាមប្រភពមួយបានបង្ហើបឱ្យអ្នកសារព័ត៌មានយើងដឹងថា កត្តាដែលអ្នកមានលុយមានអំណាចធ្វើការសាងសង់សំណង់រឹងមាំចូលទៅក្នុងសមុទ្រយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះបាន ដោយមានមេការម្នាក់ជំនាញក្នុងការសម្របសម្រួល ទើបធ្វើឱ្យអាជ្ញាធរនិងជំនាញពាក់ព័ន្ធហាក់គ្មានឆន្ទៈ និងគ្មានវិធានការដើម្បីទប់ស្កាត់សោះ ឬមួយអាជ្ញាធរនិងជំនាញពាក់ព័ន្ធ ត្រូវមន្តអាគមសារិកាលិនថោងរបស់មេការម្នាក់នេះហើយទេដឹង ទើបស្រវាំងភ្នែក ត្រចៀកថ្លង់ស្ដាប់មិនឮ មើលមិនឃើញពីការសាងសង់សំណង់រឹងមាំមួយកន្លែងនេះសោះអញ្ចឹង។ សំណង់រឹងមាំដែរកំពុងធ្វើការសាងសង់នេះស្ថិតនៅភូមិលេខ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្នើសុំអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុមេត្តាជួយមានវិធានការទប់ស្កាត់ផង បើបណ្តែតបណ្តោយឱ្យបន្តសាងសង់តទៅទៀតច្បាស់ជាក្លាយជារបស់ឯកជនជាក់ជាមិនខានឡើយ។

ជាក់ស្ដែងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្រុមអ្នកសារព័ត៌មានយើងបានធ្វើដំណើរឆ្លងកាត់តាមនោះក៏សង្កេតឃើញសំណង់រឹងមាំមួយកន្លែងខាងលើនេះមានក្រុមជាងជាច្រើនកំពុងតែមមាញឹកក្នុងការធ្វើការសាងសង់ (សំឡេងឮស្នូរក្តូងក្តាំង). ប៉ុន្តែមិនបានធ្វើឲ្យមានការរំខានដល់ដំណេករបស់អាជ្ញាធរនិងជំនាញពាក់ព័ន្ធបន្តិចសោះ។

សូមបញ្ជាក់ថាកន្លងមកសម្តេចប្រមុខថ្នាក់ដឹកនាំធ្លាប់មានប្រសាសន៍ថា ព្រែក អូរ បឹង ស្ទឹង ទន្លេរ សមុទ្រ ជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋមិនអាចមានបុគ្គលណាម្នាក់កាន់កាប់សាងសង់ ឬអាស្រ័យផលផ្ទាល់ផ្តាច់មុខបានឡើយ។ ប៉ុន្តែបច្ចុប្បន្នគេបានសង្កេតឃើញ មានករណីបុកគ្រឹះសាងសង់សំណង់រឹងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនពីមហិច្ចតាអ្នកមានលុយមានអំណាច ចូលទៅក្នុងសមុទ្រ សង្ស័យគ្មានច្បាប់អនុញ្ញាត បានធ្វើឲ្យមហាជនចាប់អារម្មណ៍ ទៅលើស្ថាប័នពាក់ព័ន្ធ ដែលមិនមានការទប់ស្កាត់ទាល់តែសោះ។

ជុំវិញការសាងសង់សំណង់រឹងមាំចូលទៅក្នុងសមុទ្រនេះដែរនៅរសៀលថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៦ អ្នកសារព័ត៌មានយើងបានហៅទូរសព្ទសួរទៅលោកចៅសង្កាត់លេខ១ លោកបានប្រាប់ឲ្យដឹងថា ដែលអ្នកណាគេឲ្យច្បាប់ទេ មានតែកន្លែងមន្ត្រីចុះហាមឃាត់ គឺវាលួចធ្វើ. លោកបានបន្តទៀតថាចាំឱ្យលោកមេភូមិចុះទៅមើល។

ដោយឡែកលោកមេភូមិ ភូមិ៣ អ្នកសារព័ត៌មានយើងបានហៅតាមទូរសព្ទសួរទៅលោក លោកបានប្រាប់ថាពាក់ព័ន្ធការសាងសង់សំណង់ខាងលើសុំសួរទៅខាងអាជ្ញាធរក្រុងទៅ ព្រោះអាជ្ងាធរក្រុងជាអ្នកចុះធ្វើកំណត់ហេតុ ចំណែកគាត់អត់ដឹងទេ ។

ចំណែកអ្នកនាំពាក្យនៅសាលាខេត្តព្រះសីហនុ អ្នកសារព័ត៌មានយើងបានផ្ញើសារជាសំណួរតាមប្រព័ន្ធតេឡេក្រាមទៅថា÷ (ប្អូនសង្កេតឃើញសំណង់រឹងមាំមួយកន្លែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុមព្រះសីហនុ បាននឹងកំពុងធ្វើការសាងសង់យ៉ាងមមាញឹក តើសំណង់ដែលកំពុងសាងសង់នេះមានច្បាប់ដែលទេ ? ស្នើសុំឯកឧត្តមបងជួយបញ្ជាក់ឲ្យប្អូនបានដឹងផង.!  ជៀសវាងប្អូនធ្វើការផ្សព្វផ្សាយចេញទៅធ្វើឲ្យមានការប៉ះពាល់អាជ្ញាធរមូលដ្ឋាន)។

លោកបានឆ្លើយតបតាមប្រព័ន្ធតេឡេក្រាមនឹងបានប្រាប់ឲ្យដឹងថា រឿងនឹងខ្ញុំ បានស៊ើបសួរហើយ គឺជារឿងទំនាស់ផ្ទះពីរជាប់គ្នា.! ក្នុងនោះមានជាប់ពាក់ព័ន្ធជាមួយអ្នកសារព័ត៌មាននៅក្នុងខេត្តផងដែរ។ លោកបានបន្តទៀតថារឿងនឹងលោកបានឲ្យផ្អាកទាំងសង្ខារហើយ ។

តែទោះជាយ៉ាងនេះក្តីមហាជនក៏ដូចជាក្រុមអ្នកសារព័ត៌មានយើងគោរពស្នើសុំដល់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ សូមឯកឧត្តមជួយដាស់តឿនដល់អស់លោកអាជ្ញាធរនិងជំនាញពាក់ព័ន្ធ ឲ្យមានឆន្ទៈធ្វើការទប់ស្កាត់កុំឱ្យមានការសាងសង់សំណង់រឹងមាំពីសំណាក់អ្នកមានលុយមានអំណាច ចូលទៅក្នុងសមុទ្របន្តទៀត ។

អ្នកសារព័ត៌មានគ្រាន់តែជាព្រាបនាំសារ ពីថ្នាក់ក្រោមទៅរាជរដ្ឋាភិបាល រិះគន់ក្នុងន័យស្ថាបនា គ្មានចេតនាជាន់ពន្លិចស្ថាប័នពាក់ព័ន្ធណាឡើយ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងម៉ោងធ្វើការតាមរបបស្តីពីអ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!