ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ

អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ អ្នកវិនិយោគិននៃប្រទេសចិនគ្រោងបោះទុនជំហ៊ានទី១ចំនួន៥លានដុល្លា ដើម្បីវិនិយោគលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ដែលចេញពីរោងចក្រនិងកសិដ្ឋានចិញ្ចឹមសត្វនៅក្នុងខេត្តកំពង់ស្ពឺ។នោះបើយោងតាមការលើកឡើងរបស់លោក Lee តំណាងឱ្យអ្នកវិនិយោគិនជនជាតិចិនក្នុងឱកាសជួបសម្តែងការគួរសមជាមួយលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។

លោក Lee តំណាងឱ្យអ្នកវិនិយោគចិនបាននិយាយថា ដោយមើលឃើញពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ ពិសេសភាពរីកចម្រើននៃវិស័យកសិកម្ម ឧស្សាហកម្មនិងវិស័យទេសចរណ៍ដែលអំណោយផលដល់ការងារវិនិយោគក្រុមហ៊ុនរបស់លោក។ដោយភាពអំណោយផលនេះ ក្រុមហ៊ុនរបស់លោកកំពុងត្រៀមលក្ខណៈក្នុងការពង្រីកប្រតិបត្តិការ ប្រមូលកាកសំណល់ផ្សេងៗពីតាមបណ្តារោងចក្រ សហគ្រាសនិងកសិដ្ឋានយកមកកែច្នៃផលិតជាជីកសិកម្ម។ក្នុងនោះកាកសំណល់ដែលចេញពីរោងចក្រកែច្នៃផ្លែឈើ អំពៅ និងលាមកសត្វចេញពីកសិដ្ឋាន។

លោកបន្ថែមថា គោលបំណងចម្បងនៃគម្រោងនេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថាន ជាពិសេសការលុបបំបាត់បញ្ហាក្លិនស្អុយដែលបង្កឡើងដោយកាកសំណល់គរទុក ដែលជាបញ្ហាប្រឈមក្នុងតំបន់មួយចំនួន។មួយវិញទៀត រោងចក្រនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបំប្លែងវត្ថុធាតុដើមដែលជាសំណល់ ឱ្យក្លាយទៅជាផលិតផលដែលមានតម្លៃសម្រាប់បម្រើឱ្យវិស័យកសិកម្មក្នុងស្រុក។ លើសពីនេះ ក្រុមហ៊ុនក៏មានចក្ខុវិស័យវែងឆ្ងាយក្នុងការជំរុញការនាំចេញផលិតផលជីដែលផលិតបានក្នុងខេត្តនេះទៅកាន់ទីផ្សារអន្តរជាតិក្នុងតំបន់អាស៊ី ដែលវានឹងជួយនាំចំណូលត្រឡប់មកកាន់សេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺផ្ទាល់ផងដែរ។ហើយក្នុងករណីដំណើរជំហ៊ានទី១ទទួលបានជោគជ័យ ក្រុមហ៊ុននិងពង្រីកទុនវិនិយោគរហូតដល់៥០លានដុល្លាបន្ថែមទៀតជាជំហ៊ានទី២។

នៅក្នុងជំនួបនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានលើកទឹកចិត្តដល់ក្រុមអ្នកវិនិយោគិនចិនដែលបានជ្រើសរើសយកខេត្តកំពង់ស្ពឺជាខេត្តគោលដៅវិនិយោគលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់។លោកថា បច្ចុប្បន្នខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសជាង១៦០០កន្លែង និងមានកម្មករ កម្មការិនីប្រមាណជាង៣០ម៉ឺននាក់បម្រើការងារ។ទន្ទឹមនោះ ផ្ទៃដីខេត្តកំពង់ស្ពឺមានផ្ទៃដីដាំដំណាំស្វាយជិត៥ម៉ឺនហិកតា ដែលជាខេត្តឈានមុខគេមួយក្នុងការដាំដុះស្វាយនៅកម្ពុជា។ ហើយក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានជិត៤ម៉ឺនហិកតា ស្មើនឹងជិត៩លានដើម ដោយភាគច្រើនជាប្រភេទ ស្វាយកែវរមៀត សម្រាប់នាំចេញ។ចំពោះផ្ទៃដីដាំអំពៅសរុបប្រមាណជាង ២ម៉ឺនហិកតា ដែលវិនិយោគដោយក្រុមហ៊ុនកសិ-ឧស្សាហកម្មជាច្រើន។ ផ្ទៃដីទាំងនេះភាគច្រើនស្ថិតនៅក្នុងស្រុកឱរ៉ាល់ និងស្រុកថ្ពង ដែលជាកន្លែងមានគម្រោងវិនិយោគចំការអំពៅ និងរោងចក្រស្ករអំពៅខ្នាតធំ។រីឯកសិដ្ឋានចិញ្ចឹមសត្វមានជាង៥០០កន្លែង និងសហគមន៍ចិញ្ចឹមសត្វចំនួន ៥៥ ដែលផ្តោតសំខាន់លើការចិញ្ចឹមមាន់ ទា ជ្រូក និងគោ។

អភិបាលខេត្តកំពង់ស្ពឺបញ្ជាក់បន្ថែមថា ស្ថិតិផ្ទៃដីនៃការដាំដុះនិងការចិញ្ចឹមនេះ អាចផ្តល់ជាវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ដល់ផលិតកម្មគ្រប់គ្រងនិងកែច្នៃកាកសំណល់របស់ក្រុមហ៊ុនឱ្យដំណើរការបានដោយរលូន ហើយរដ្ឋបាលខេត្តបានត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមសម្របសម្រួលនីតិវិធីលើការងារដែលក្រុមហ៊ុនមានការរាំងស្ទះ៕

ប្រភព÷រដ្ឋបាលខេត្តកំពង់ស្ពឺ  

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!