ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ “កំពង់ស្ពឺសង្ក្រាន្ត” យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស

ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ “កំពង់ស្ពឺសង្ក្រាន្ត” យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស

ខេត្តកំពង់ស្ពឺ ៖ ក្នុងបរិយាកាសរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នារសៀលថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីដង្ហែរក្បួនព្យុហយាត្រា និងនាំយកព្រ័ត្រយក្សដែលមានប្រវែងជាងឆ្នាំមុន ដើម្បីប្រកាសបើកព្រឹត្តិការណ៍ “កំពង់ស្ពឺសង្ក្រាន្ត” ជាផ្លូវការ។

ពិធីដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមប្រធាន សសយកខេត្ត និងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

អ្វីដែលជាចំណុចទាក់ទាញខ្លាំងនៅក្នុងក្បួនដង្ហែនេះ គឺវត្តមានរបស់ព្រ័ត្រដ៏វែងអន្លាយរហូតដល់ ៨០ម៉ែត្រ ដែលត្រូវបានដង្ហែដោយមន្ត្រី និងយុវជនដែលស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត។ ក្បួនដង្ហែបានចាប់ផ្តើមចេញដំណើរពី ភូមិវប្បធម៌ និងសាសនា (វេទិកាបុណ្យអុំទូក)  ឆ្ពោះទៅកាន់មួយជុំបរិវេណសាលាខេត្ត អមសួនច្បារមាត់ស្ទឹងព្រែកត្នោត មុខសាលាខេត្ត រហូតដល់ទីតាំងប្រារព្ធពិធី និងជាកន្លែងសម្រាប់លេងល្បែងប្រជាប្រិយទាញព្រ័ត្ររួមគ្នា។

ការរៀបចំឱ្យមានក្បួនដង្ហែព្រ័ត្រនេះ គឺក្នុងគោលបំណង រក្សា និងបង្ហាញពីតម្លៃនៃល្បែងប្រជាប្រិយខ្មែរ ដែលជាមរតកអរូបីនៃដូនតា បង្កើតបរិយាកាសសាមគ្គីភាព និងភាពរីករាយជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តកំពង់ស្ពឺ និងបង្ហាញពីសក្តានុពល និងភាពរស់រវើកនៃខេត្តកំពង់ស្ពឺ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

សូមបញ្ជាក់ថា ល្បែងទាញព្រ័ត្រ គឺជាល្បែងប្រពៃណីដ៏មានប្រជាប្រិយភាពបំផុតសម្រាប់យុវជនខ្មែរទាំងបុរសនិងស្រ្តី ដែលនិយមលេងក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ដើម្បីបញ្ចេញកម្លាំងសាមគ្គី និងបង្កើនភាពស្និទ្ធស្នាល។
ព្រឹត្តិការណ៍ “កំពង់ស្ពឺសង្ក្រាន្ត” នៅខេត្តកំពង់ស្ពឺឆ្នាំនេះ រំពឹងថានឹងទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ ឱ្យមកចូលរួមលេងកម្សាន្តល្បែងប្រជាប្រិយ រាំលេងកម្សាន្ត និងទស្សនាការតាំងពិព័រណ៍ផលិតផលក្នុងស្រុកនានាជាពិសេស បានភ្លក់ អាហារបង្អែម និងញាំនំដូនតាដោយសេរីរាប់លាននំទៀតផងដែរ៕

ប្រភពមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!