ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន     

កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន     

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី១៧ មេសា ឆ្នាំ២០២៦—តាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឱ្យដឹងថា  រយៈពេលបីថ្ងៃ នៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ព្រមទាំងមានព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តផងដែរ  ដោយរួមជាមួយព្រឹត្តិការណ៍ផ្សេងៗ រៀបចំដោយរដ្ឋបាលខេត្ត មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្ត  ប្រមាណ ១,៧១២,០០០នាក់ ដែលបានមកទស្សនាកម្សាន្ត ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តក្រុងច្បារមននិងតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺ។

ក្នុងនោះមានព្រឹត្តិការណ៍ កំពង់ស្ពឺសង្ក្រាន្តក្នុងក្រុងច្បារមនមានទេសចរណ៍ចូលរួមប្រមាណជាង ៧៣៥,៥៥០នាក់ ភ្ញៀវទេសចរណ៍បរទេសចំនួន ៩១០នាក់ ដែលរដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំកម្មវិធីជាច្រើនមានដូចជា ការដង្ហែរក្បួនព្យុហយាត្រា ព្រ័ត្រយក្ស ប្រវែង៨០ម៉ែត្រ ទាញព្រ័ត្រឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី ការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនមុខ ការសម្តែងរបាំប្រពៃណីខ្មែរ និងរាំលេងកម្សាន្តចង្វាក់ប្រពៃណីខ្មែរ ដើម្បីបង្ហាញអោយយុវជនជំនាន់ក្រោយបានយល់ដឹងនិងចូលរួមលេង ក្នុងនោះសង្កេតឃើញថាទេសចរបរទេសជាច្រើនបានចាប់អារម្មណ៍និងចូលរួមលេងផងដែរ។

ក្នុងឱកាសពិសេសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះក្រោមការផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងលោកជំទាវ បានរៀបចំកម្មវិធីវេចនំដូចតាខ្មែរ នំត្នោត ដើម្បីរំលឹក ឱ្យដឹងអំពីអត្តសញ្ញាណជាតិដែលខេត្តកំពង់ស្ពឺជាខេត្តដែលសំបូរដើមត្នោតស្រាប់ សកម្មភាពនេះដែរស្តែងឃើញថាយុវជន យុវនារី មន្រ្ដីរាជការជាច្រើនបានចូលរួមរួបរួមសាមគ្គីគ្នាធ្វើ យល់ដឹងអំពីសង្វាក់ផលិតកម្មនំ លើសពីនេះចែកជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានញាំដោយសេរី ស្គាល់រសជាតិ នំខ្មែរកេរដូនតាជាង ១,០០០,០០០នំ ថែមទៀតផងដែរ។

គួររំលឹកថានៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនិងខេត្តកំពង់ស្ពឺមានភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តមាន ប្រមាណជិត៤០មុឺននាក់ និងថ្ងៃទី២ទទួលបានភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តមាន ប្រមាណ ៦០មុឺននាក់ ចំណែកថ្ងៃទី៣ ទទួលបានភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តមាន ប្រមាណ៧០៩,០០០នាក់៕

ប្រភពមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម, សិល្បៈ កំសាន្ត
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!