ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ឯកឧត្តមអភិបាលខេត្តណែនាំឲ្យរៀបចំ និងចងក្រងឯកសារឱ្យបានលឿន និងត្រឹមត្រូវ ដើម្បីត្រៀមរៀបចំពិព័រណ៍នៅវិមានឈ្នះ-ឈ្នះ កោះកុង

ឯកឧត្តមអភិបាលខេត្តណែនាំឲ្យរៀបចំ និងចងក្រងឯកសារឱ្យបានលឿន និងត្រឹមត្រូវ ដើម្បីត្រៀមរៀបចំពិព័រណ៍នៅវិមានឈ្នះ-ឈ្នះ កោះកុង

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦–ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងប្រមូលធាតុចូល លើកម្រងឯកសារស្រាវជ្រាវ «ពីសង្គ្រាមមកសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ» សម្រាប់ចម្លាក់ និងបរិយាយឆ្លាក់នៅស្តូបអនុស្សាវរីយ៍ ឈ្នះ ឈ្នះ កោះកុង ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ ព្រមទាំងប្អូនៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។

‎ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងនៅក្នុងសិក្ខាសាលានេះឡើងក្នុងគោលបំណងប្រមូលនូវរាល់មតិយោបល់ ពិភាក្សា និងធាតុចូលសំខាន់ៗ ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបំពេញបន្ថែមទៅលើកម្រងឯកសារស្រាវជ្រាវប្រវត្តិសាស្ត្រ ឱ្យកាន់តែមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងមានតម្លៃខ្ពស់ ក្នុងការរៀបចំជាផ្ទាំងចម្លាក់ និងអត្ថបទបរិយាយឆ្លាក់នៅលើតួស្តូបអនុស្សាវរីយ៍ ឈ្នះ ឈ្នះ ក្នុងខេត្តកោះកុង ដែលជានិមិត្តរូបនៃការបញ្ចប់សង្គ្រាមស៊ីវិល និងការនាំមកនូវសន្តិភាពពេញលេញនៅទូទាំងព្រះរាជាណាចក្រកម្ពុជាការងារចងក្រងឯកសារដ៏មានតម្លៃទាំងនេះ មិនត្រឹមតែបម្រើឱ្យការតាំងពិព័រណ៍នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរក្សាទុកនូវកេរដំណែល និងសមិទ្ធផលនានា សម្រាប់ឱ្យយុវជនជំនាន់ក្រោយបានសិក្សារៀនសូត្រ និងយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃសន្តិភាព។
‎
‎ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ណែនាំ និងជំរុញដល់អង្គសិក្ខាសាលាទាំងមូលត្រូវរួមគ្នាពិនិត្យ ផ្ទៀងផ្ទាត់ និងប្រមូលធាតុចូលលើកម្រងឯកសារស្រាវជ្រាវ «ពីសង្គ្រាមមកសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ» ឱ្យបានល្អិតល្អន់ ច្បាស់លាស់ និងលឿនរហ័ស ដើម្បីធានាថាខ្លឹមសារបរិយាយ និងទម្រង់ចម្លាក់ដែលត្រូវដំឡើងនៅស្តូបអនុស្សាវរីយ៍ ឈ្នះ ឈ្នះ កោះកុង មានលក្ខណៈត្រឹមត្រូវតាមទិដ្ឋភាពប្រវត្តិសាស្ត្រ។ ចម្លាក់ និងអត្ថបទបរិយាយទាំងអស់ត្រូវតែបង្ហាញឱ្យឃើញពីការលះបង់ សាច់ស្រស់ឈាមស្រស់ របស់វីរយុទ្ធជន យុទ្ធនារី ក៏ដូចជាការវិវត្តរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យក្រោយទទួលបានពន្លឺសន្តិភាព។ ឯកឧត្តមបានរំលឹកថា វិមានឈ្នះ-ឈ្នះ មិនត្រឹមតែជាសំណង់និមិត្តរូបនៃសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាបណ្ណាល័យរស់ ជាឃ្លាំងផ្ទុកទិន្នន័យប្រវត្តិសាស្ត្រដ៏សំខាន់ សម្រាប់ឱ្យប្អូនៗសិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជំនាន់ក្រោយបានសិក្សារៀនសូត្រ យល់ដឹងពីតម្លៃនៃសន្តិភាព និងរួមគ្នាថែរក្សាការពារឱ្យបានគង់វង្ស។
‎
‎ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្សទាំងអស់ ដែលបានលះបង់ពេលវេលាមកចូលរួមផ្តល់មតិ និងធាតុចូលដ៏មានតម្លៃ ដើម្បីញ៉ាំងឱ្យកិច្ចការរៀបចំឯកសារប្រវត្តិសាស្ត្រសម្រាប់ពិព័រណ៍នៅវិមានឈ្នះ-ឈ្នះ កោះកុង នេះ ទទួលបានជោគជ័យស្របតាមការគ្រោងទុក។

ប្រភពមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ.

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!