ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

រឿងមន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ (យកលុយពីរោងចក្រ) នៅមិនទាន់ចប់ទេ! ពេលនេះរដ្ឋមន្ត្រីក្រសួងបរិស្ថានបានណែនាំទៅប្រធានមន្ទីរ ឲ្យបញ្ជូនសំណុំរឿងទៅតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ..

រឿងមន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ (យកលុយពីរោងចក្រ) នៅមិនទាន់ចប់ទេ! ពេលនេះរដ្ឋមន្ត្រីក្រសួងបរិស្ថានបានណែនាំទៅប្រធានមន្ទីរ ឲ្យបញ្ជូនសំណុំរឿងទៅតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ..

ខេត្តកំពង់ស្ពឺ÷ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំទៅប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ឱ្យបញ្ជូនសំណុំរឿងមន្ត្រីយកលុយពីរោងចក្រ ទៅតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីរកការពិតលើរឿងនេះ !។

សូមបញ្ជាក់ថា: កាលពីខែមេសា ឆ្នាំ២០២៦កន្លងទៅនេះ! មានការបែកធ្លាយសំឡេងរដ្ឋបាលរោងចក្រកែច្នៃដំណាប់ស្វាយមួយកន្លែង នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយអះអាងថា : មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានទារលុយរបស់ខ្លួនចំនួន ១៥០០ដុល្លារ ជាថ្នូរនឹងការមិនធ្វើរបាយការណ៍វាយតម្លៃមិនល្អលើការងារ គ្រប់គ្រងកាក សំណល់រាវក្នុងរោងចក្រ ។ ប៉ុន្តែក្រោយមានការចរចា បានព្រមព្រៀងគ្នាត្រឹម ៦០០ដុល្លារ។ តែមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានច្រានចោលនូវការចោទប្រកាន់នេះ។

ក្រោយបែកធ្លាយសំឡេងនោះ ក្រសួងបរិស្ថាន ក៏បានបើកការស៊ើបអង្កេតលើរឿងនេះ ។ យោងតាមលិខិតរបស់ ឯកឧត្តម អ៊ាង សុផល្លែត ផ្ញើរទៅប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា: តាមការស៊ើបអង្កេតស្រាវជ្រាវ និងការប្រមូលព័ត៌មានព្រមទាំងការពិនិត្យឯកសារនិងភស្តុតាងពាក់ព័ន្ធដោយក្រុមការងារអធិការកិច្ច បានរកឃើញថា :ករណីមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺទាំង០២នាក់ មាន: ១- លោក ឈុន ឈៀងហេង ប្រធានការិយាល័យគាំពារបរិស្ថាន , ២- លោល ជួប ពន្លឺ មន្ត្រីជាប់កិច្ចសន្យា ដែលត្រូវបានសារព័ត៌មានផ្សព្វផ្សាយថា :បានទារប្រាក់ពីក្រុមហ៊ុន HONG CHENG FANG DIRED MANGO PROCESSING FACTORY CO.,LTD. នោះ គឺពុំមានភស្តុតាងជាក់ស្តែងគ្រប់គ្រាន់ និងគួរឱ្យជឿទុកចិត្តណាមួយសម្រាប់បញ្ជាក់ថា :បានកើតមានឡើង ពិតប្រាកដដូចការចោទប្រកាន់នោះឡើយ!។

ក្នុងលិខិតបន្តថា :ការពិនិត្យលើប្រភពព័ត៌មានសក្ខីកម្មឯកសារពាក់ព័ន្ធ និងទិន្នន័យដែលប្រមូលបាន មិនបានបង្ហាញពីអង្គហេតុឬមូលដ្ឋានច្បាស់លាស់ ដែលអាចគាំទ្រដល់ការចោទប្រកាន់ក្នុងករណីនេះបានទេ។

ដើម្បីរកការពិត និងភាពយុត្តិធម៌ដល់មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺទាំង០២ នាក់ខាងលើ ! ឯកឧត្តមរដ្ឋមន្ត្រី បានស្នើលោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បន្តអនុវត្តតាមនីតិវិធីច្បាប់ :

ទី១- ពិនិត្យកសាងសំណុំរឿងទៅតុលាការករណីបរិហារកេរ្តិ៍ ឬស្រាវជ្រាវករណីចោទប្រកាន់មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺទាំង០២រូប។

ទី២- ពិនិត្យដាក់សំណុំរឿងពាក់ព័ន្ធនឹងការទទួលប្រាក់ ឬទារប្រាក់ពីក្រុមហ៊ុនខាងលើទៅអង្គភាពប្រឆាំងអំពើពុករលួយ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា : ការបញ្ជូនសំណុំរឿងទៅតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីការស្រាវជ្រាវ និងស៊ើបអង្កេតបន្តរកការពិតលើសំណុំរឿងខាងលើ។ ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា :ការធ្វើបែបនេះ ដើម្បីរកយុត្តិធម៌ និងភាពស្អាតស្អំជូនមន្ត្រីក្នុងករណីមិនបានប្រព្រឹត្ត!។ តែបើប្រព្រឹត្តដូចសំឡេងបែកធ្លាយនោះ ត្រូវទទួលទោសទៅតាមច្បាប់ជាធរមាន!!! ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សិល្បៈ កំសាន្ត, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!