ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង ចុះធ្វើអធិការកិច្ចនៅពន្ធនាគារខេត្ត ដើម្បីពង្រឹងសីលធម៌វិជ្ជាជីវៈ និងការគោរពសិទ្ធិមនុស្ស

លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង ចុះធ្វើអធិការកិច្ចនៅពន្ធនាគារខេត្ត ដើម្បីពង្រឹងសីលធម៌វិជ្ជាជីវៈ និងការគោរពសិទ្ធិមនុស្ស

ព្រះវិហារ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំដោយ លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង បានចុះធ្វើអធិការកិច្ចផ្ទាល់នៅពន្ធនាគារខេត្តព្រះវិហារ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពី លោក ឧត្ដមអគ្គានុរក្សថ្នាក់លេខ២ យន់ ម៉ានី ប្រធានពន្ធនាគារខេត្ត។ បេសកកម្មចុះធ្វើអធិការកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលស្ថានភាពទូទៅនៃការគ្រប់គ្រង ធានាថាលក្ខខណ្ឌរស់នៅ និងការអប់រំកែប្រែជនជាប់ឃុំ ស្របទៅតាមបទដ្ឋានច្បាប់ជាតិ និងអន្តរជាតិ។ លើសពីនេះ កិច្ចពិភាក្សារវាងស្ថាប័នទាំងពីរ បានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់របស់មន្ត្រីពន្ធនាគារ ដែលមិនត្រឹមតែជាអ្នកថែរក្សាសណ្ដាប់ធ្នាប់ និងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា «អ្នកអប់រំកែប្រែ» ដែលត្រូវប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈខ្ពស់ ភាពអត់ធ្មត់ និងការគោរពសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ។

សូមបញ្ជាក់ថា ការពង្រឹងសណ្ដាប់ធ្នាប់ និងការលើកកម្ពស់សីលធម៌វិជ្ជាជីវៈនៅក្នុងប្រព័ន្ធពន្ធនាគារ នៅតែជាកិច្ចការអាទិភាពមួយក្នុងការធានាឱ្យមានការអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងមនុស្សធម៌។

លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តព្រះវិហារ ក្នុងការថែរក្សាសន្តិសុខបានល្អប្រសើរ ព្រមទាំងបានរំលឹកផងដែរអំពីសារៈសំខាន់នៃការបន្តការអប់រំទូន្មានដល់ជនជាប់ឃុំ ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យពួកគេអាចសមាហរណកម្មចូលក្នុងសង្គមវិញដោយសន្តិវិធី និងក្លាយជាពលរដ្ឋល្អនាពេលអនាគត។

ជាចុងបញ្ចប់ លោក ស្រេង វុទ្ធា ក៏បានពាំនាំពាក្យផ្ដាំផ្ញើ និងពាក្យសួរសុខទុករបស់ ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដល់ជនជាប់ឃុំទាំងអស់ និងបានណែនាំបន្ថែមឲ្យជនជាប់ឃុំយកចិត្តទុកដាក់គោរពវិន័យសណ្ដាប់ធ្នាប់ បទបញ្ជារបស់ពន្ធនាគារ កុំបង្កបញ្ហានាំឲ្យកើតបទល្មើសថ្មីមួយទៀត យកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួន យកចិត្តទុកដាក់រៀនជំនាញវិជ្ជាជីវៈដើម្បីចេញទៅវិញប្រកបមុខរបរផ្គត់ផ្គង់គ្រួសារ និងចេះគោរពគ្នាទៅវិញទៅមក យោគយល់អ្នកជាប់ឃុំជាមួយគ្នា កែខ្លួនធ្វើជាមនុស្សល្អ ក្លាយជាបុគ្គលឆ្នើមជាមូលហេតុនាំឲ្យមានការបន្ធូរបន្ថយទោសរាល់បុណ្យជាតិម្ដងៗ និងរួចទោសឆាប់បានចូលទៅរួមរស់ក្នុងសង្គមវិញ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!