ខេត្តមណ្ឌលគិរី. រូបភាពអំពីការឈួកឆាយដីព្រៃនឹងការកាប់បំផ្លាញព្រៃឈើនេះ ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី គឺបានបង្ហាញអំពីមហន្តរាយថ្មីទៀតនៃការកាប់បំផ្លាញព្រៃឈើ។ ក្រោមស្នាដៃពួកឈ្មួញបំផ្លិចបំផ្លាញព្រៃឈើ ដែលអាចជាអ្នកមានខ្នងបង្អែកក្រាស់ៗ និងជាបុគ្គលដែលមានឥទ្ធិពល ទេីបមិនមានមន្ដ្រីរូបណា ហ៊ានចាត់វិធានការសោះ។ តើមានមន្ត្រីពាក់ព័ន្ធណាខ្លះ.?ប្រព្រឹត្តអំពើពុករលួយ.? នៅពីក្រោយខ្នង ក្នុងការបើកភ្លើងខៀវឲ្យអ្នកមានលុយមានអំណាចយកគ្រឿងចក្រចូលទៅធ្វើការឈូសឆាយបំផ្លិចបំផ្លាញដីព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិ ដួលរៀបដល់ដីអស់ជាច្រើនហិកតានោះ ។
ព័ត៌មានមិនមែនជាភស្តុតាងនោះទេ តែជាតម្រុយឈានទៅរកភស្តុតាង.! ខណៈ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលឃ្លាំមើលបទល្មើសព្រៃឈើនឹងប្រជាពលរដ្ឋដែរស្រឡាញ់ធនធានធម្មជាតិព្រៃឈើ នៅក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថាមានបុគ្គលអ្នកមានលុយមានអំណាច យកគ្រឿងចក្រចូលទៅធ្វើការឈូសឆាយដីព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិ យកធ្វើជាកម្មសិទ្ធបក្សពួករបស់ខ្លួន កត្តាទាំងអស់នេះធ្វើឲ្យដីព្រៃឈើ ដែលជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋរងការវិនាសហិនហោចដោយសារតែមន្ត្រីមួយចំនួនតូចគប់គិតប្រព្រឹត្តនូវអំពើពុករលួយ បើកដៃឲ្យមានការឈូសឆាយដីព្រៃឈើ ជាថ្នូរនឹងផលប្រយោជន៍អ្វីមួយ.! ដូច្នេះស្នើសុំឯកឧត្តមបណ្ឌិត អ៊ៀង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរបើកការស៊ើបអង្កេត (ជៀសវាងត្រីងៀតឆ្លៀតពង) ។
សូមបញ្ជាក់ផងដែរថាទីតាំងដីព្រៃឈើដែលគ្រឿងចក្រកំពុងធ្វើការឈូតឆាយគឺគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមានលោក ហាស់ វិបុល ជាប្រធាន និងមានការឃ្លាំមើលពីក្រសួងបរិស្ថានផងដែរ។
បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យអ្នកសារព័ត៌មានយើងដឹងនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ថាដីព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិស្ថិតនៅភូមិពូតុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានបុគ្គលអ្នកមានលុយមានអំណាចនិងមានងារជាឧកញ៉ាម្នាក់ឈ្មោះ ឧកញ៉ា លាក់ បានឲ្យបក្សពួកខ្លួនយកគ្រឿងចក្រចំនួន ៤គ្រឿងចូលទៅធ្វើការឈួកឆាយបំផ្លិចបំផ្លាញដួលរៀបដល់ដីអស់ជាច្រើន ហិកតា (គឺមិនមានច្បាប់អនុញ្ញាតនោះទេ)។
សេចក្តីរាយការណ៍បានបន្តទៀតថា សកម្មភាពគ្រឿងចក្រកំពុងធ្វើការឈូសឆាយដីព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនេះ គឺគម្រោងឈូកឆាយដីព្រៃចំនួន៣០០ហិកតា តែបច្ចុប្បន្នគ្រឿងចក្របានចាប់ផ្ដើមវ៉ៃនឹងឈួសឆាយបានចំនួនប្រមាណជិត១០០ហិចតាហើយ ។ ហើយសកម្មភាពវ៉ៃនឹងឈួសឆាយនេះ គឺរយៈពេលជាងកន្លះខែមកហើយ តែនៅមិនទាន់ឃើញមានមន្ត្រីជំនាញពាក់ព័ន្ធណាចុះទៅធ្វើការទប់ស្កាត់ ។ ពលរដ្ឋថា សង្ស័យមានការឃុបឃិតគ្នាជាមួយមន្ត្រីជំនាញបរិស្ថាន ជាថ្នូរនឹងផលប្រយោជន៍អ្វីមួយ ទើបសកម្មភាពឈួសឆាយខាងលើនេះ ហាក់បីដូចជាមិនខ្លាចញញើតច្បាប់សោះ។ នេះជាសេចក្តីរាយការណ៍ពីពលរដ្ឋដែលអ្នកសារព័ត៌មានយើងទទួលបាន.! ។
ការលើកឡើងខាងលើនេះដែល អង្គភាពសារព័ត៌មានយើងមិនអាចរកប្រភពណាមួយសុំការបកស្រាយបំភ្លឺពីលោកឧកញ៉ា លាក់ បានទេ.!រហូតមកដល់ម៉ោងចេញផ្សាយនេះ ។
ដោយឡែកលោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី អ្នកសារព័ត៌មានយើងបានព្យាយាមទំនាក់ទំនងតាមទូរសព្ទសុំការបកស្រាយបំភ្លឺពីលោកដែល.! ទូរសព្ទតេចូលចំនួន២ដង តែមិនមានអ្នកលើក ។ រហូតមកដល់រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ អ្នកសារព័ត៌មានយើងបានផ្ញើសារតាមប្រព័ន្ធតេឡេក្រាមទៅលោក លោកបានតបថា (សូមអគុណចំពោះការសហការខ្ញុំនិងចាត់កំលាំងចុះពិនិត្យ និងរាយការជូនវិញ។
សូមអគុណ)
សូមបញ្ជាក់ថាកាលពីពេលកន្លងទៅ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត លោកបានជូនដំណឹងស្តីពីការទប់ស្កាត់ និង បង្ក្រាបការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ។ ក្រសួងរកឃើញថា មានសកម្មភាពកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ បំពាននឹងច្បាប់ដោយកំពុង ប្រើប្រាស់ដីធ្លីស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តច្បាប់ ឱ្យបាន១០០ ភាគរយ ដោយគ្មានការលើកលែង និងបញ្ចប់រប្បធម៌ធ្វើកិច្ចសន្យា។ បន្ថែមពីនេះទៀត អាជ្ញាធរ ត្រូវមោយភាពចោលរាល់លិខិតស្នើសុំកាន់កាប់នីធ្លី លិខិតផ្ទេរកាន់កាប់ និងលិខិតទិញលក់ ក្នុងតំបន់ការពារធម្មជាតិ ។
បញ្ហាខាងលើកនេះដែលមហាជនស្នើសុំដល់ឯកឧត្តមបណ្ឌិត អ៊ៀង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរបើកការស៊ើបអង្កេត នឹងធ្វើការទប់ស្កាត់ឲ្យទាន់ពេលវេលា.! ដើម្បីរក្សាដីព្រៃឈើដែលជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋ ដែលបន្សល់ទុកពីកេរ្តិ៍ដូនតាយើងទុកឱ្យក្មេងជំនាន់ក្រោយបានឃើញបានដឹងនិងបានស្គាល់ផង។
អង្គភាពសារព័ត៌មានយយេីង ចុះផ្សាយខាងលើនេះដោយយោងទៅតាមប្រភព. និងឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម ស្របតាមក្រមសីលធម៌ វិជ្ជាជីវៈ និងធម្មនុញ្ញ វិជ្ជាជីវៈសារព័ត៌មាន ពុំបានមូលបង្កាច់បង្ខូចកេរ្ដិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូរ អាជ្ញាធរ និងអ្នកពាក់ព័ន្ធណាមួយនោះឡើយ. អង្គភាពសារព័ត៌មានយើងនឹងរងចាំទទួលធ្វើការបកស្រាយ បំភ្លឺនៅរៀងរាល់ម៉ោងធ្វើការ .សូមអរគុណ ៕






