ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ

មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ

ខេត្តកំពង់ស្ពឺ៖ មនុស្សស្រីចំនួន២នាក់ និងមនុស្សប្រុសចំនួន២នាក់ ផ្សេងទៀតដែលគេស្គាល់ច្បាស់ថាមានសតិមិនប្រក្រតី(វិកលចរិត) ត្រូវបានគេប្រទះឃើញដើរពាសពេញផ្សារត្រពាំងក្រឡឹង ស្ថិតនៅក្នុងភូមិផ្សារត្រពាំងក្រឡឹង ឃុំ គិរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាង១០ថ្ងៃទៅហើយ ។ តាមការឱ្យដឹងពីប្រជាពលរដ្ឋ មនុស្សវិកលចរឹតទាំង៤នាក់ខាងលើនោះ ត្រូវបានជនអនាមិកដឹកតាមរថយន្តមកទម្លាក់ចោល នៅផ្សារត្រពាំងក្រឡឹង ធ្វើឱ្យអាជីវករលក់ដូរព្រួយបារម្ភពីសន្តិសុខសុវត្ថិភាពការរស់នៅ និងមិនសប្បាយចិត្ត ហើយក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានស្រុកភ្នំស្រួច និងមន្ទីរសង្គមកិច្ចខេត្តកំពង់ស្ពឺមេត្តាជួយអន្តរាគមន៍ដោះស្រាយជាបន្ទាន់ផង ។

ក្រុមអាជីវករលក់ដូរក្នុងផ្សារត្រពាំងក្រឡឹងបានលើកឡើងថា អ្វីដែលពួកគាត់បារម្ភនិងជួបការលំបាកភ័យខ្លាចនោះ គឺមនុស្សវិកលចរិតទាំងស្រី ទាំងប្រុសនោះ មានអត្តចរិតកោងកាចស្រែកឡូឡាក្នុងផ្សារទាំងយប់ទាំងថ្ងៃ ។ មិនតែប៉ុណ្ណោះបានបំផ្លិចបំផ្លាញ និងយករបស់របរអាជីវករលក់ដូរបោះចោល ហើយអ្វីដែលពួកគាត់ព្រួយបារម្ភបំផុតនោះ គឺខ្លាចក្រែងមនុស្ស វិកលចរិតទាំង៤នាក់នោះ ប្រើអំពើហិង្សា និងដុតតូបលក់ដូររបស់ពួកគាត់បណ្តាលអោយឆេះទំនិញមានតម្លៃនៅក្នុងតូបផងដែរ។

ក្រុមអាជីវករលក់ដូរបានបន្តឱ្យដឹងទៀតថា មានបុរសម្នាក់មានស្ថានភាពហាក់បានប្រើប្រាស់គ្រឿងញៀនបណ្តាលឱ្យបាត់បង់ស្មារតី ស្ទើរក្លាយជាមនុស្សវិកលចរឹតទៅហើយ ។ បុរសរូបនោះ ពេលយប់ឡើងទើបឃើញលេចវត្តមានដើរតាមក្នុងផ្សារត្រពាំងក្រឡឹងជុំវិញតែម្តង។ បើទោះបីជាពួកគាត់រាយការណ៍ជូនទៅអាជ្ញាធរ និងសមត្ថកិច្ចយ៉ាងណាក៏ដោយ ក៏រហូតមកដល់ពេលនេះ រយៈពេលជាង១០ថ្ងៃ កន្លងទៅហើយ ដែលលេចវត្តមានក្រុមមនុស្សវិកលចរិតទាំងប្រុស ទាំងស្រីដែលនៅពាសពេញផ្សារនោះមានអាយុចន្លោះពី៣០ទៅ៤០ឆ្នាំ ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!