ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់

មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់

ភ្នំពេញ៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន ក្រោយពីមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ សហការជាមួយមន្រ្តីមន្ទីរបរិស្ថានរាជធានីភ្នំពេញ មន្ត្រីរដ្ឋបាលខណ្ឌកំបូល ក្រុមប្រឹក្សាសង្កាត់កំបូល និងតំណាងក្រុមហ៊ុនសារុំ ត្រេឌីង ចុះពិនិត្យស្ថានភាពនៃការស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងបង្ករាយប៉ាយសំណល់រឹងឧស្សាហកម្ម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ហើយបានរកឃើញគំនរសំណល់រឹង ប្រភេទកម្ទេចក្រណាត់ និងប្រភេទសំណល់ដែលអាចកែច្នៃបានជាច្រើនប្រភេទគរស្តុកទុកនៅតាមដីឡូតិ៍ទំនេរ  និងតាមមុខផ្ទះប្រជាពលរដ្ឋមួយចំនួន ដែលប្រកបរបរប្រមូលសំណល់ដែលអាចកែច្នៃបាន (អេតចាយ) ស្តុកទុកសម្រាប់លក់បន្តបម្រើសកម្មភាពកែច្នៃ ។ ព្រមទាំងបានបង្ករាយប៉ាយសំណល់ដែលមិនអាចកែច្នៃបាននៅតាមទីសាធារណៈ ហើយក្រុមហ៊ុន សារុំ ត្រេឌីង ត្រូវបានក្រសួងបរិស្ថានធ្វើការពិន័យអន្តរការណ៍ និងដកហូតលិខិតអនុញាតអាជីវកម្មសំណល់រឹងឩស្សាហកម្មយ៉ាងណាក៏ដោយ ។ មន្ត្រីជំនាញរបស់ក្រសួងបរិស្ថាននៅតែទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងមន្ត្រីមួយចំនួនដោយលើកឡើងថា ការចុះពិនិត្យនោះមើលមិនបានគ្រប់ជ្រុងជ្រោយ ហើយបានមើលរំលងសំណល់គ្រោះថ្នាក់ និងមិនបានបង្ហាញពីសំណល់គ្រោះថ្នាក់ដែលបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថានផងដែរ ។ ជាងនេះទៅទៀត ខ្លឹមសារនៅក្នុងរបាយការណ៍ដែលក្រសួងបរិស្ថានបានបង្ហោះនៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនបានបញ្ជាក់ពីការដកហូតលិខិតអនុញាតអាជីវកម្មសំណល់រឹងឩស្សាហកម្ម អនុលោមតាមមាត្រា ១៧៥ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ។ ខ្លឹមសារនេះ បានធ្វើឱ្យមតិមួយចំនួនលើកឡើងថា ក្រសួងបរិស្ថានគួរដកហូតលិខិតអនុញាតធ្វើអាជីវកម្មប្រមូល និងដឹកជញ្ជូនសំណល់រឹងឩស្សាហកម្មថែមទៀត ទើបសមគួរនឹងសកម្មភាពល្មើសច្បាប់នេះ។ ពាក់ព័ន្ធនឹងការចុះពិនិត្យស្រាវជ្រាវចំពោះសកម្មភាពខុសច្បាប់ក្នុងការដឹកជញ្ជូនសំណល់រឹងឩស្សាហកម្មរបស់ក្រុមហ៊ុន សារុំត្រេឌីងនេះ ក្នុងផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលសង្កាត់ កំបូល រដ្ឋបាលខណ្ឌ កំបូល និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ គេមិនបានឃើញបង្ហោះផ្សព្វផ្សាយពីសកម្មភាពរបស់ខ្លួនសហការជាមួយមន្ត្រីជំនាញរបស់ក្រសួងបរិស្ថានបានចុះពិនិត្យស្រាវជ្រាវរកឃើញករណីល្មើសច្បាប់របស់ក្រុមហ៊ុន សារុំ ត្រេឌីងនេះ ។ ករណីមិនអើពើបង្ហោះផ្សព្វផ្សាយនេះ ក៏ជាជ្រុងមួយដែលរងការរិះគន់ផងដែរ ។ ម្យ៉ាងទៀតរឿងដែលមហាជនកាន់តែមន្ទិលនោះ គឺរឿងខ្លឹមសារក្នុងរបាយការណ៍ដែលក្រសួងបរិស្ថានបង្ហោះផ្សព្វផ្សាយក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួននោះ គឺមិនបាននិយាយពីសំណល់គ្រោះថ្នាក់( សំណល់ផេះ និងសំណល់ភក់ )នោះទេ បើទោះបីអង្គភាពសារព័ត៌មានយើង ក៏ដូចសារព័ត៌មានក្នុងស្រុកផ្សេងទៀតបានផ្សាយតាមសំណូមពររបស់ប្រជាពលរដ្ឋដែលនិយាយពីធុងកាវ ធុងជ័រមានសារធាតុគីមីនៅតាមសំយាបមុខផ្ទះព្រមទាំងសំណល់ផេះ និងសំណល់ភក់ដែលជាសំណល់គ្រោះថ្នាក់នៅតាមទីសាធារណៈ ដីទំនេរ ដីស្រែ នៅក្នុងទឹកស្រះ បឹង ត្រពាំង ប្រឡាយ និងតាមមាត់បឹង មាត់ស្រះ មាត់ត្រពាំងយ៉ាងណាក៏ដោយ បើតាមរបាយការណ៍ហាក់បំភ្លេចចោលចំពោះសំណល់គ្រោះថ្នាក់ ។ ប៉ុន្តែផ្ទុយទៅវិញ បែជាមានផេកហ្វេសប៊ុកមួយឈ្មោះ ខ្មែរ ញូវដេលី បានផ្សាយអះអាងថា ជាជីកំប៉ុសទៅវិញ ហើយបុគ្គលដែលអះអាងថា ជាជីកំប៉ុសនោះ ក៏មិនព្រមអោយមន្ត្រីជំនាញប្រមូលនិងដឹកចេញដែរ ។ បញ្ហានេះត្រូវបានមហាជនចោទសួរថា ចុះសំណល់ដែលគេច្រកក្នុងថង់ផ្លាស្ទីក និងការ៉ុងគេយកទៅចាក់ចោលតាមមាត់ស្រះ ក្នុងទឹកស្រះ តាមមាត់បឹង ក្នុងទឹកបឹង និងតាមមាត់ត្រពាំង ក្នុងទឹកត្រពាំងប្រឡាយនោះ គឺជាជីកំប៉ុសដែរឬ ? នេះជាសំណួរមិនទាន់មានអ្នកឆ្លើយនៅឡើយ ។

គួររំលឹកថា ក្នុងអំឡុងមុនពេលមន្ត្រីជំនាញបរិស្ថានចុះពិនិត្យស្រាវជ្រាវកាលពីថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០២៦ ក៏បានបែកធ្លាយសារសម្លេងរបស់ស្ត្រីម្នាក់ដែលស្គាល់ថា ជាថៅកែក្រុមហ៊ុន សារុំ ត្រេឌីង ឈ្មោះយាយពៅ បានបញ្ជាឱ្យក្រុមរថយន្តរបស់ខ្លួន ប្រញាប់នាំគ្នាទៅប្រមូលសំណល់ដែលចាក់ចោលពាសវាលពាសកាលនៅក្នុងភូមិព្រៃកុដ ភូមិស្នួលខ្ពស់ និងភូមិកប់អំបិល ស្ថិតក្នុងសង្កាត់កំបូលអោយអស់ ដើម្បីបំបិទភស្តុតាងទៀតផង ។ ប៉ុន្តែមន្ត្រីជំនាញបរិស្ថានចុះទៅលឿនពេកបណ្តាលអោយតាមទាន់ជាន់កែង ។ ជាមួយគ្នានេះ ក៏មានលេចធ្លាយព័ត៌មានថា មានអ្នកនាំមន្ត្រីជំនាញបរិស្ថានចុះវាងៗគោលដៅធំៗដែលផ្ទុកសំណល់ខុសច្បាប់ទៀតផង ។ ពាក់ព័ន្ធនឹងអំពើល្មើសច្បាប់របស់ក្រុមហ៊ុន សារុំ ត្រេឌីង នេះដែរ មានមន្ត្រីក្រសួងការងារ និងមន្ត្រីក្រសួងពាណិជ្ជកម្មដែលបានសុំមិនបញ្ចេញឈ្មោះបានលើកឡើងដែរថា ករណីក្រុមហ៊ុន សារុំ ត្រេឌីង ធ្វើសកម្មភាពប្រមូល និងដឹកជញ្ជូនសំណល់រឹងឩស្សាហកម្មខុសច្បាប់នេះ សមាគមន៍កាត់ដេរ TAFTAC គួរផ្តល់ព័ត៌មាននេះទៅតាមបណ្តារោងចក្រ សហគ្រាសដែលជាសមាជិករបស់ខ្លួន ដើម្បីផ្តាច់កុងត្រាចេញពី ក្រុមហ៊ុន សារុំ ត្រេឌីងនេះពីព្រោះប្រេនធំៗមិនអាចទទួលយកក្រុមហ៊ុនដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅ ធ្វេីជាដៃគូរសហការការងារបន្តបានទេ។ ពាក់ព័ន្ធនឹងការលើកឡើងខាងលើ អង្គសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពី យាយពៅ បានទេ! អង្គភាពយើងរង់ចាំការបំភ្លឺនិងបកស្រាយរាល់ម៉ោងធ្វើការ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!