ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

រដ្ឋបាលខេត្តកំពង់ស្ពឺ ទទួលបដិសណ្ឋារកិច្ច និងប្រគល់ ទទួលធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា ដែលបានរុករកជីកគាស់ក្នុងរដូវប្រាំង ឆ្នាំ២០២៥-២០២៦

រដ្ឋបាលខេត្តកំពង់ស្ពឺ ទទួលបដិសណ្ឋារកិច្ច និងប្រគល់ ទទួលធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា ដែលបានរុករកជីកគាស់ក្នុងរដូវប្រាំង ឆ្នាំ២០២៥-២០២៦

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦-លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មការរុករកគាស់និងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញបានទទួលបដិសណ្ឋារកិច្ច និងប្រគល់ ទទួល ធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលបានពលីក្នុងសម័យសង្រ្គាមនៅកម្ពុជា ដែលបានរុករកជីកគាស់ក្នុងរដូវប្រាំង ឆ្នាំ២០២៥-២០២៦ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ពិធីនេះធ្វើឡើងនៅសាលប្រជុំ នៃអាគាររដ្ឋខេត្ត ។

ក្នុងឱកាសនោះ លោកបណ្ឌិត តូច ប៉ូលីវ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ជាពិសេសក្រុម K93 ដែលបានខិតខំប្រឹងប្រែងក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានបាត់បង់ជីវិតនៅលើទឹកដីកម្ពុជាក្នុងសម័យសង្គ្រាម ។ សកម្មភាពដ៏មានតម្លៃនេះ បង្ហាញយ៉ាងច្បាស់ ពីមិត្តភាពដ៏ជ្រាលជ្រៅនិងស្មោះត្រង់ រវាងប្រជាជនកម្ពុជា និងប្រជាជនវៀតណាម ហើយវាជាការចងចាំ និងរំលឹកប្រវត្តិសាស្ត្រ ដែលបង្ហាញពីការចូលរួមចំណែកដ៏សំខាន់ របស់កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ក្នុងការជួយសង្គ្រោះប្រជាជនកម្ពុជា ឱ្យរួចផុតពីទុក្ខវេទនានៃសង្គ្រាម និងក្នុងការស្តារប្រទេសឡើងវិញ ។

លោក លេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង បានសម្ដែងអំណរគុណចំពោះអាជ្ញាធខេត្តកំពង់ស្ពឺដែលបានសហការជាមួយក្នុងការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ធ្វើមាតុភូមិត្រលប់ទៅស្រុកកំណើតវិញ។ តែទោះបីជាយ៉ាងណាក៏ដោយ នៅមានអដ្ឋិធាតុមួយចំនួនទៀត នៅមិនទាន់រកឃើញនៅឡើយទេ ដោយជួបបញ្ហាប្រឈមជាច្រើន ដូច្នោះលោកសូមស្នើអាជ្ញាធរខេត្តកំពង់ស្ពឺ សហការបន្តស្វែងរកអដ្ឋិធាតុនៅសេសសល់បន្តទៀត ។

ពិធីនេះផងដែរមានវត្តមានអញ្ជើញចូលរួមពី ៖ លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការចំណុះសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុកទាំង ៩ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំង លោក លោកស្រី ជាមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕

គូសបញ្ជាក់ផងដែរថា ដើម្បីជាសាក្សីភាពប្រធានគណៈកម្មការរុករកគាស់និងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តប្រទេសទាំងពីរក៏បានធ្វើពិធីចុះ ហេត្ថលេខា និងប្រគល់ថតរូបអនុស្សាវរីយ៍ផងដែរ។

ប្រភពមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ.

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!