ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

រាជធានីភ្នំពេញ៖ រថយន្តដឹកសំរាម របស់ក្រុមហ៊ុន យីហោ សារុំត្រេឌីង ដែលបានធ្វើសកម្មភាព ដឹកជញ្ជូនសំរាមយកទៅស្តុកទុកនៅតាមផ្ទះ និងតាមគំនរសំរាមសំណល់ឧស្សាកម្ម និងសំណល់គ្រោះថ្នាក់ត្រូវបានគេដឹកយកទៅចាក់ចោលពាសវាលពាសកាលនៅតាមទីសារធារណៈ ក្នុងដីស្រែ ដីចំការនានា នៅក្នុងភូមិស្នួលខ្ពស់ ភូមិកប់អំបិល និងភូមិព្រៃកុដ្ឋ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ និងមានការព្រួយបារម្ភប៉ះពាល់សុខភាព និងការរស់នៅរបស់ពួកគាត់។ ប្រជាពលរដ្ឋបានស្នើសុំអាជ្ញាធរ និងមន្ត្រីជំនាញចុះពិនិត្យ និងមានចំណាត់ការលើជនអាណាមិកដែលធ្វើសកម្មភាពដឹកជញ្ជូនសំរាមសំណល់ឧស្សាកម្ម និងសំណល់គ្រោះថ្នាក់យកទៅចាក់ចោលពាសវាលពាសកាលនេះផង។

ប្រជាពលរដ្ឋបានលើកឡើងថា ជារៀងរាល់ថ្ងៃគេបានឃើញក្រុមរថយន្តប្រភេទដឹកទំនិញដែលមានដាក់ស្លាកយីហោ ក្រុមហ៊ុន សារុំ ត្រេឌីង ដឹកសំរាមយកទៅស្តុកទុកតាមផ្ទះរាប់ឆ្នាំមកហើយ។ ការដឹកជញ្ជូននោះមានរថយន្តភាគច្រើនដឹកសំពីងសំពោង និងមិនមានការវេចខ្ចប់បានត្រឹមត្រូវផងដែរ។ សំរាមដែលដឹកយកទៅស្តុកទុកមានដូចជា កំទេចក្រណាត់ កំទេចជ័រគ្រប់ប្រភេទ ធុងជរ័ ធុងដែក មានកំឈួលជះក្លិនចេញមកក្រៅដែលពួកគាត់សង្ស័យថា ជាសារធាតុគីមី។ចំណែកនៅតាមទីសាធារណៈ ដូចជា ដីស្រែ ចំការ ក៏មានសំរាម និងមានកាកសំណល់ច្រកក្នុងបាវ និងការ៉ុងមិនដឹងថាជាសំណល់អ្វីនោះទេ?។

ពាក់ព័ន្ធនិងការស្នើសុំនេះ ក្រុមអ្នកសារព័ត៌មានយើងបានចុះទៅដល់មូលដ្ឋានជួបជាមួយប្រជាពលរដ្ឋដែលប្រកបរបរដឹកសំរាម ដោយពួកគាត់មិនបានសហការអោយថតសម្ភាសន៍នោះទេ ប៉ុន្តែបានលើកឡើងថា ពួកគាត់បានទទួលម៉ៅការដឹកជញ្ជូនសំរាមតាមបណ្តារោងចក្រ សហគា្រស និងសិប្បកម្មនានា ពីក្រុមហ៊ុនសារុំ ត្រេឌីង យកមកស្តុកនៅផ្ទះ ដើម្បីញែកយកអេតចាយលក់ រកកំរៃប្រកបរបរចិញ្ចឹមជិវិត។ ចំពោះសំរាម និងកាកសំណល់ច្រកបាវ ការ៉ុងនៅតាមទីសារធារណៈ ដីស្រែ ដីចំការពួកគាត់អត់ដឹងទេ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូលបានប្រាប់អ្នកសារព័ត៌មានយើងតាមទួរសព្ទ័នៅព្រឹកថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២៦នេះថា លោកនឹងចាត់កំលាំងចុះចាប់ឃាត់ខ្លួនប្រសិនបើឃើញមានករណីនេះ​។ លោកមិនបានបកស្រាយជុំវិញបញ្ហាជនអនាមិកដឹកសំរាមយកទៅចាក់ចោលពាសវាលពាសកាលនោះទេ លោកបានបញ្ជាក់ថា លោកកំពុងជាប់ប្រជុំ។

ចំណែក លោក គៀត រង្ស៊ី ប្រធានមន្តីរបរិស្ថានរាជធានីភ្នំពេញបានប្រាប់អ្នកសារព័ត៌មានយើងតាមទូរសព្ទ័នៅព្រឹកថ្ងៃទី​២៩ ខែកក្កដាឆ្នាំ២០២៦នេះដែរថា បើសិនមានករណីដឹកសំរាមយកទៅចាក់ចោលចោលពាសវាលពាសកាលស្នើអោយក្រុមអ្នកសារព័ត៌មានជួយថតរាយការណ៍មក លោកនឹងមានចំណាត់ការបន្ទាន់លើរឿងនេះ។

ការឆ្លើយតបរបស់លោកអភិបាលខណ្ឌកំបូល និងលោកប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញប្រជាពលរដ្ឋក៏នៅតែបង្ហាញពីក្តីបារម្ភថា អាជ្ញាធរ និងមន្ត្រីជំនាញនិយាយឱ្យតែរួចពីមាត់ មិនយកចិត្តទុកដាក់ដោះស្រាយ។ ពីព្រោះករណីជនអនាមិកដឹកសំរាមចាក់ចោលពាសវាលពាសកាលនេះគឺកើតឡើងរាប់ឆ្នាំមកហើយ ពោលគឺបានកើតឡើងតាំងពីទីលានចាក់សំរាមរបស់ក្រុមហ៊ុនសារុំត្រេឌីងបានបិទមកម្លេះ។ ប្រជាពលរដ្ឋបាននិយាយថា វាជារឿងដដែលៗ មិនដែលមានអាជ្ញាធរ និងមន្ត្រីជំនាញណាចុះមកចាត់វិធានការផង បើទោះបីកន្លងមកធ្លាប់មានសារព័ត៌មានក្នុងស្រុកបានចុះផ្សាយជុំវិញការចាក់សំរាមចោលពាសវាលពាសកាលយ៉ាងណាក៏ដោយ។

ទាក់ទងទៅនឹងសំរាមដែលប្រជាពលរដ្ឋដឹកយកទៅស្តុកទុកតាមផ្ទះនោះ ក៏ត្រូវបានមន្ត្រីបរិស្ថានមួយចំនួនសុំមិនបញ្ចេញឈ្មោះបានទម្លាយអោយដឹងថា សំរាមទាំងនោះ មានលាយឡំសំណល់ប្រឈមគ្រោះថ្នាក់ ក្នុងនោះក៏មានធុងជ័រ ធុងកាវ ដែលមានសារធាតុគីមីផងដែរ ។ ចំណែកកាកសំណល់ច្រកក្នុងបាវ ការ៉ុងដែលត្រូវបានគេប្រទះឃើញនៅតាមទីសាធារណៈ នៅក្នុងដីស្រែ ដីចំការនោះ គឺជាសំណល់ភក់ប្រភេទសំណល់គ្រោះថ្នាក់ ។

ជុំវិញការចុះផ្សាយខាងលើនេះបើមានប្រតិកម្មពីរភាគីណាមួយនោះ.អង្គភាពសារព័ត៌មានយើងនិងរង់ចាំទទួលធ្វើការបកស្រាយនៅរៀងរាល់ម៉ោងធ្វើការ..សូមអរគុណ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!