ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..?

តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..?

ខេត្តកំពង់ស្ពឺ÷ ផ្ទុះរឿងពុករលួយនៅក្បែរស្នាក់ការរងឧទ្យាននុរៈស្រែកិន ស្ថិតនៅក្នុងភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ. ខណៈក្រុមឈ្មួញដឹកជញ្ជូនឈើកំពុងលាត្រដាងពីទង្វើខុសឆ្គងរបស់មន្ត្រីបរិស្ថានប្រចាំការនៅច្រកស្នាក់ការចាំយាម.(ស្រែកិន)។

សេចក្តីរាយការណ៍ តាមបណ្តាញផ្សព្វផ្សាយព័ត៌មាន ក៏មានរបាយការណ៍ស៊ើបអង្កេតនានា និងសក្ខីកម្មរបស់ប្រជាសហគមន៍ ក៏ដូចជាសេចក្តីជូនដំណឹងនិងអំពាវនាវរបស់រដ្ឋបាលស្រុកឱរ៉ាល់.ដែលបង្ហាញថាព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅតែរងការបំផ្លិចបំផ្លាញនឹងធ្វើសកម្មភាពដឹកជញ្ជូនចេញជារៀងរាល់ថ្ងៃ ហាក់គ្មានការថមថយបន្តិចសោះឡើយ។

ជាក់ស្តែងនៅយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦រំលងអាធ្រាតនេះ ឈើឃ្នៀប្រមាណជាងដប់ម៉ែត្រត្រីគុណ ត្រូវបានដឹកជញ្ជូនដោយគោយន្តកន្ត្រៃចំនួន០៣គ្រឿង ចេញពីភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាត់មុខដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ស្នាក់ការរងឧទ្យានុរក្សស្រែកិន ដែលមានលោក ចាន់ ជាប្រធានស្នាក់ការ បានយ៉ាងរលូនដោយពុំមានការទប់ស្កាត់និងបង្ក្រាបពីលោកប្រធានស្នាក់ការស្រែកិន និងមន្ត្រីដែលបានដាក់ស្នាក់ការចាំយាមឈរជើងនៅតំបន់នោះឡើយ បើទោះបីជាសំលេងគោយន្តកន្ត្រៃ លាន់ផ្អើលអស់ព្រៃព្រឹក្សា ស្ទើរបែកក្រដាសត្រចៀកយ៉ាងណាក៏ដោយ ក៏អស់លោកដេកគងថ្ងាស់ធ្វើមិនដឹងមិនឮទាល់តែសោះ ហាក់ដូចត្រូវសណ្ដំមន្តអាគមគាថា ពីក្រុមឈ្មួញ  ។

មួយវិញទៀតយើងមិនបានដឹងថា មានឈើប៉ុន្មានទៀត ដែលពួកឈ្មួញដឹកទៅលក់ជារៀងរាល់ថ្ងៃនោះ.? ។

ជាការពិតណាស់ ! មានហេតុផលគ្រប់គ្រាន់ ដែលបញ្ជាក់ថា: ការទប់ស្កាត់ជំនួញឈើខុសច្បាប់មិនជាការពិបាករហូតដល់គ្រប់គ្រងមិនបាននោះទេ។

👉សំណួរសួរថា៖ តើហេតុអ្វីបានជាឈ្មួញអាចចូលទៅកាប់ឈើបាន? តើហេតុអ្វីបានជាឈើអាចចេញពីដែនជម្រកសត្វព្រៃរួច? និងតើហេតុអ្វីបានជាឈើអាចចរាចរណ៍ដោយខុសច្បាប់ឆ្លងកាត់ស្នាក់ការបរិស្ថាន ស្នាក់ការរដ្ឋបាលព្រៃឈើ និងស្នាក់ការរបស់អាជ្ញាធរពាក់ព័ន្ធ ដែលមានភារកិច្ចទប់ស្កាត់ និងបង្ក្រាបបទល្មើសបានយ៉ាងងាយបែបនេះ? បើសូម្បីតែគ្រឿងញៀន ដែលគេអាចលាក់រហូតដល់ក្នុងពោះ ក៏គង់តែសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនចាប់បាន ។ ចុះការកាប់ និងដឹកជញ្ជូនឈើ ដែលគេត្រូវការមធ្យោបាយយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយត្រូវដឹកតាមឡាន តាមគោយន្តកន្ត្រៃ និងតាមផ្លូវថ្នល់សោះ ហេតុអ្វីមិនអាចចាប់បាន..? ។

បើនិយាយថា សមត្ថកិច្ចមិនអាចចូលដល់ព្រៃជ្រៅដើម្បីពិនិត្យមើលការកាប់ព្រៃឈើរបស់ឈ្មួញបានទេនោះ វារឹតតែជារឿងមិនអាចជឿបានទៅទៀត។ មិនអាចជឿបាន ដោយហេតុថា សូម្បីប្រជាសហគមន៍ក៏អាចចូលដល់ទីតាំងកាប់ឈើបានដែរ។ បើទោះជាមិនបាច់ចូលព្រៃក៏គេអាចទប់ស្កាត់ឈើ ដែលចរចាចរណ៍តាមដងផ្លូវបានយ៉ាងងាយផងដែរ។

តាមពិត ការកាប់ឈើមិនមែនជារឿងពិបាកនឹងដឹងនោះទេ កុំឱ្យតែមន្ត្រីយើង រួមគំនិតជាមួយចោរលួចបំផ្លាញធនធានធម្មជាតិរបស់រដ្ឋទៅ វាចប់ហើយ។សូម្បីតែប្រជាសហគមន៍ក៏អាចមើលឃើញសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងច្បាស់ដែរ ហើយពួកគេតែងតែនាំគ្នាចូលព្រៃដើម្បីបង្អាក់សកម្មភាពនេះទៀតផង។ ប៉ុន្តែ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ អាជ្ញាធរពាក់ព័ន្ធ។ បែរជាមិនអើពើទៅវិញ។ ទាំងនេះជាកញ្ចក់ឆ្លុះបញ្ចាំង បានអំពីអ្វីដែលនៅពីក្រោយវាំងនននៃជំនួញឈើខុសច្បាប់ នៅក្នុងខេត្តកំពង់ស្ពឺ។

នៅមានមូលហេតុច្រើនយ៉ាង ដែលនាំឲ្យជំនួញឈើក្លាយជាបញ្ហាមិនអាចគ្រប់គ្រងបាន។ មូលហេតុសំខាន់បំផុតគឺ ការឃុបឃិត គ្នាជាខ្សែបណ្តាញ រវាងឈ្មួញរកស៊ីឈើជាមួយអាជ្ញាធរមានសមត្ថកិច្ចខិលខូចមួយចំនួន ។  មូលហេតុសំខាន់មួយទៀតគឺ ឈ្មួញអ្នករកស៊ីឈើ ច្រើនតែជាអ្នកមានឥទ្ធិពល ឬ មានខ្នងបង្អែករឹងមាំ ។ ក្នុងករណីនេះ សមត្ថកិច្ចដែនដី គ្មានជម្រើសអ្វីក្រៅពី ធ្វើ គ ធ្វើថ្លង់ នោះឡើយ  ពីព្រោះតែ ពួកគេខ្លាចអំណាចរបស់មន្ត្រី អ្នកមានបុណ្យស័ក្តិធំជាងខ្លួន។ទាំងអស់នេះ គឺជាមូលហេតុសំខាន់ៗដែលធ្វើឲ្យឈ្មួញឈើមានឥទ្ធិពលជាងបទបញ្ជារបស់ថ្នាក់ដឹកនាំដូច្នេះទៅវិញ។

👉ព័ត៌មានមិនមែនជាភស្តុតាងនោះទេ.! តែវាជាតម្រុយឈានទៅរកភស្តុតាង ដែលប្រភពព័ត៌មាននេះសូមឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងនោះទេ គួរតែ បើកការស៊ើបអង្កេត ឲ្យបានស៊ីជម្រៅ ទៅលើក្រុមឈ្មួញទាំងនោះ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតនៅក្នុងខេត្តកំពង់ស្ពឺ។

ករណីនេះដែលមហាជនដែលស្រឡាញ់ធនធានធម្មជាតិរង់ចាំអ៊ុតមើល តើលោកប្រធានស្នាក់ការស្រែកិន អាចប្រឈមទៅនឹងច្បាប់ស្ដីពីក្រមបរិស្ថាន ដែរឬយ៉ាងណា ខណៈបទល្មើសចរាចរណ៍កាត់មុខស្នាក់ការរបស់ខ្លួនគ្រប់គ្រងយ៉ាងអណាធិបតេយ្យដូច្នេះ។

ជុំវិញការចរាចរណ៍ដឹកឈើចេញពីដែនឧទ្យានុរៈស្នាក់ការស្រែកិន ខាងលើនេះមហាជនដែលស្រឡាញ់ធនធានធម្មជាតិទូទាំងប្រទេស សំណូមពរយ៉ាងទទួចដល់ឯកឧត្តមបណ្ឌិត ជាម ចាន់សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងគោរពស្នើសុំដល់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីនៃក្រសួងបរិស្ថាន មេត្តាទាន ចាប់កម្លាំងក្រោមឱវាទ ធ្វើអធិការកិច្ច ចំពោះការបណ្ដែតបណ្ដោយបើកដៃឲ្យមានការចរាចរ ដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងខាងលើនេះផងទាន សូមអរគុណ ៕

 

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!