ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ឯកឧត្តម វ៉ី សំណាង អញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១…!!!

ឯកឧត្តម វ៉ី សំណាង អញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១…!!!

កំពង់ស្ពឺ÷ នៅមុខសិស្សានុសិស្សប្រមាណជា ២០០ នាក់ តំណាងសិស្សានុសិស្សចំណាត់ថ្នាក់លេខ ១ ដល់លេខ ៥ តាមថ្នាក់នីមួយៗ នៃវិទ្យាល័យកំពង់ស្ពឺ នាថ្ងៃបើកបវេសនកាល ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានពាំនាំប្រសាសន៍ដ៏ថ្លៃថ្លារបស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងរម្លឹកថា÷ ចាប់តាំងពី​ខែមីនា ឆ្នាំ​២០២០ មកទល់ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ ដ៏​មាន​ប្រសិទ្ធភាព ឆ្លើយតប​នឹង​ការបង្ការ​និង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​ផ្តោតលើ ១).​ការអនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​សម្រាប់​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស ២).​ការរៀបចំ​ហេ​ដ្ឋា​- រចនាសម្ព័ន្ធ អនាម័យ បង្គន់​អនាម័យ និង​ទឹកស្អាត​នៅតាម​សាលារៀន ៣).​ការរៀបចំ​ប្រព័ន្ធ​អប់រំ​អេឡិចត្រូនិក និង​ការផ្តល់សេវា​រៀនសូត្រ​ពី​ចម្ងាយ និង ៤).​ការអនុញ្ញាតឱ្យ​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ​ជា​បី​ដំណាក់ កាល​។ វិធានការ​ទាំងអស់នេះ​បាន​ធានា​ឱ្យ​សិស្សានុសិស្ស និស្សិត​នៅ​គ្រប់​ភូមិ​សិក្សា​នៅតែ​បន្ត​ទទួលបាន​សេវា​អប់រំ​តាម​រូបភាព “​ការអប់រំ​តាមបែប​ចម្រុះ​” មានន័យថា សិស្ស​រៀន​នៅក្នុង​ថ្នាក់​ផង រៀន​ពី​ចម្ងាយ​ផង និង​ធ្វើ​ស្វ័យ​សិក្សា​ផង ជាពិសេស​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ខិតខំ​ជំរុញ​ការអប់រំ​តាមបែប​ឌីជីថល ឬ​ការសិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការអប់រំ​ពី​ចម្ងាយ​តាមបែប​ប្រពៃណី​ដោយ​ប្រើប្រាស់​សន្លឹក​កិច្ចការ និង​មេរៀន​សង្ខេប ដោយបាន​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​ដូចជា​ការរៀបចំ​ផលិត និង​ផ្សព្វផ្សាយ វីដេអូ​បង្រៀន ការបង្កើត​ប្រព័ន្ធ​ទូរទស្សន៍​តេ​ជោ​ធី​វី “​ទ​ទក​២” និង​ការផ្សព្វផ្សាយ​វីដេអូ​បង្រៀន​តាម​បណ្តាញ​ផ្សព្វផ្សាយ​ផ្លូវការ​ដទៃទៀត​។

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈភិបាលខេត្តបានបន្តទៀតថា÷ ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ នេះហើយ ដែល ប្អូនៗក្មួយៗជាសិស្សានុសិស្ស ទន្ទឹងរង់ចាំ ដើម្បីចូលរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ពីលោកគ្រូអ្នក គ្រូ សម្រាប់ធ្វើដើមទុនទុកក្នុងការបន្តសិក្សាឈានទៅដល់ឧត្តមសិក្សា ឬជាចំណេះជាប់នឹងប្រាណសម្រាប់បុគ្គលគ្រប់រូប ពិសេសក្មួយៗជាសិស្សានុសិស្ស ដែលត្រូវខិតខំហាត់ពត់លត់ដំខ្លួន និងសិក្សាស្រាវជ្រាវស្វែងយល់ ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការអភិវឌ្ឍន៍ និងមុខមាត់សង្គមគ្រួសាររបស់ក្មួយៗផ្ទាល់តែម្ដង។ អំណេះតទៅសូមឲ្យក្មួយៗ ត្រូវខិតខំរៀនសូត្រ ក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងជា

សសរស្ដម្ភ សម្រាប់ទ្រទ្រង់ប្រទេសជាតិ។

លោក អេង សាវុធ នាយកសាលាវិទ្យាល័យកំពង់ស្ពឺ បានរបាយការណ៍សង្ខេបជូនគណៈអធិបតីនិងភ្ញៀវចូលរួមឲ្យបានជ្រាបថា÷ លោក នឹងខិតខំអប់រំទូន្មាន និងធ្វើផែនការសិក្សា យ៉ាងធ្វើយ៉ាងណាឱ្យសិស្សានុសិស្សគ្រប់រូបទទួលបាននូវ ចំណេះដឹងឱ្យបានទូលំទូលាយតាមរយៈលោកគ្រូ អ្នកគ្រូ ប្រចាំថ្នាក់ និងលោកគ្រូ អ្នកគ្រូ តាមមុខវិជ្ជានីមួយៗ ពិសេសអនុវត្ត តាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោសែនជានាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា។ ហើយលោកនាយកក៏បានប្រាជ្ញាចិត្តខិតខំអភិវឌ្ឍសាលារៀនឱ្យសាកសមជាថ្នល់ ទទួលបាននូវពុទ្ធិ ទៅដល់មនុស្សជំនាន់ក្រោយៗទៀត។

បើតាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា÷ ខេត្តកំពង់ស្ពឺមានមតេយ្យសិក្សារដ្ឋមានចំនួន ២០៩ សាលា បឋមសិក្សាមានចំនួន ៣១៤ សាលា អនុវិទ្យាល័យមាន ៧២ សាលា -វិទ្យាល័យមានចំនួន ២៥ សាលា។ សិស្សសរុបមាន ១៦ ៨៩៣៨ នាក់ក្នុងនោះមានស្រី ៨៣ ៩៥០នាក់ សិស្សថ្នាក់ទី ១២ មានចំនួន ៤ ៤៣៦ នាក់ ស្រីមាន ២ ៣៣៤នាក់៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!