ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្នុងរយៈពេលខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលប្រកាសថា គ្មានគម្រោងលុបចោល ដូចឆ្នាំមុននោះទេ

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្នុងរយៈពេលខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលប្រកាសថា គ្មានគម្រោងលុបចោល ដូចឆ្នាំមុននោះទេ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ក្នុងឆ្នាំនេះ សម្តេចមិនមាន គម្រោងលុបចោលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ដូចឆ្នាំ​មុន​នោះទេ ព្រោះពេលនេះសភាពការណ៍អាចគ្រប់គ្រងបានហើយ ក្នុងការទប់ស្កាត់ជំងឺ​កូវីដ​១៩ ។

ការថ្លែងបែបនេះក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និង​សម្ពោធរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន ដែលធ្វើឡើងនៅខណ្ឌ ជ្រោយចង្វារ រាជធានីរាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មូលហេតុមិនឲមានការចូលរួម និងឈប់សម្រាក់ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរកាល​ពីឆ្នាំទៅ ដោយមូលហេតុ មានពលករមកពីប្រទេសថៃសម្រុកចូលមកកម្ពុជាចំនួន១២ម៉ឺននាក់ ដោយមិនដឹងថា អ្នកណាមានជំងឺកូវីដ១៩ ឬអត់នោះទេ ។ កាលពីឆ្នាំមុន ពិធី​បុណ្យចូលឆ្នាំ​នៅ​តែ​​​បុណ្យ​ចូលឆ្នាំដដែល ប៉ុន្តែត្រូវផ្អាកការឈប់សម្រាកក្នុងពេលបុណ្យចូលឆ្នាំរយះពេល៣ថ្ងៃ ដោយ​ត្រូវសងវិញ​ចំនួន៥ថ្ងៃ​ក្រោយពី ជំងឺកូវីដ១៩ បានស្ងាត់ ។

សម្តេចតេជោក៏បានបង្ហាញពីមូលហេតុដែលសម្ដេចមិនមានគម្រោងបិទផ្អាកបុណ្យចូលឆ្នាំខ្មែរ ដោយសារឆ្នាំនេះ មានការគ្រប់បគ្រងបងប្អូនពលករមកពីប្រទេសថៃបាន​ច្បាស់លាស់ និងបានដាក់ឱ្យធ្វើចត្តាឡីស័កត្រឹមត្រូវ។

តែទោះបីយ៉ាងណាក្តី សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវ​វិធានការ​សម្រាប់​​នៅថ្ងៃខាងមុខផងដែរថា បើសិនមានការផ្ទូះជំងឺ កូវីដ១៩ ចូលក្នុងសហគមន៍ អាចនឹងមានវិធានការផ្សេង។ ប៉ុន្តែសម្តេចតេជោធានាថា ចំពោះច្បាប់ក្នុងគ្រាមានអាសន្ន​មិនត្រូវបានដាក់ឱ្យប្រើនោះទេ ត្រូវប្រុងប្រយ័ត្នជានិច្ច។

សម្ដេចតេជោថ្លែងបញ្ជាក់ថា “ខ្លួនយើងក៏មិនដឹងថាមានជំងឺកូវីដ១៩​ឬអត់​ហើយអ្នក​ដទៃក៏គេមិនដឹងថាមានវា ឬអត់ វាស្ថិតនៅក្នុងកន្លែងនឹងជាការលំបាករបស់វា”៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!