ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរ​បាល​ខេត្ដ​កំពង់​ស្ពឺ​ អញ្ជើញ​ចូលរួម​ក្នុងពិធី​ទទួល​រថ​យន្ត​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្ដេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ​ នាព្រឹកថ្ងៃអង្គារ ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ២០២១…

ឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរ​បាល​ខេត្ដ​កំពង់​ស្ពឺ​ អញ្ជើញ​ចូលរួម​ក្នុងពិធី​ទទួល​រថ​យន្ត​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្ដេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ​ នាព្រឹកថ្ងៃអង្គារ ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ២០២១…

ក្នុងពិធីប្រគល់រថយន្ត្ត​ សម្ដេចក្រឡាហោម​ ស​ ខេង​ មាន​ប្រសាសន៍ថា រថយន្តដែ​លបានផ្ដល់ជូននាឱកា​សនេះ គឺជាប្រភេទរថយ​ន្ត​F​ord មានចំនួន​៥០គ្រឿ​ង ដោយបែងចែកជូនបណ្ដាអធិការដ្ឋាននគ​របាលស្រុកដាច់ស្រយ៉ាលនៅតាមបណ្ដាខេត្តចំនួ​ន​១៩។ ក្នុងនោះ ស្នងការនគរបាលខេត្តកំពង់ស្ពឺ​០៣​គ្រឿ​ង​,ព្រៃវែងទទួលបាន៥គ្រឿង, បា​ត់ដំបង៥​គ្រឿ​ង​, ប​ន្ទាយមានជ័យ២គ្រឿង, ស្ទឹងត្រែង២​គ្រឿ​ង, ពោធិ៍សាត់​២គ្រឿង, ព្រះវិហារ៣​គ្រឿង, កណ្ដា​ល៤​គ្រឿ​ង, កំពង់ឆ្នាំង​២គ្រឿង, កំពង់ចាម២គ្រឿង, ត្បូងឃ្មុំ១គ្រឿង, ក្រចេះ៤​គ្រឿ​ង, តា​កែវ២គ្រឿង, កំពត២គ្រឿង, ព្រះ​សីហនុ២​គ្រឿង, កោះកុង៣គ្រឿង, កំពង់ធំ​២​គ្រឿង, សៀម​រាប២​គ្រឿង, រតនគិរី២គ្រឿង។

សម្ដេចក្រឡាហោម បានរំលឹកថាកន្លងមក ក្រសួងមហាផ្ទៃបានផ្ដល់ជូនរថយន្តចំនួន៣លើករួចមកហើ​យដល់បណ្ដាស្នងការដ្ឋាន អធិការដ្ឋាន និងវរៈការពារព្រំដែន ដោយបានប្រើប្រាស់ថវិកាសន្សំពីចំ​ណែកមួយនៃថវិកាជាតិ ដែលរាជរដ្ឋាភិបាលបានផ្ដល់មកក្រសួងមហាផ្ទៃ។

សម្ដេចបន្តថាកន្លងមកថវិកាសន្សំនេះ បាន​ប្រើប្រា​ស់សម្រា​ប់ការកសាងហេដ្ឋារចនាសម្ព័ន្ធសា​លាបណ្ដុះបណ្ដាលវិជ្ជា​ជីវៈនគរបាល រហូតមកដល់ពេលនេះ ធ្វើឱ្យសាលានគរ​បាលគ្រប់ភូមិភាគនៅកម្ពុជា កាន់តែមានសមត្ថភាព និងគុណភាពក្នុងការបណ្ដុះ​បណ្ដាលនគរបាល រហូតឈានទៅកាត់បន្ថយការ​បញ្ជូននគរបាលទៅសិក្សានៅក្រៅប្រទេសជាបន្តបន្ទាប់។

សម្ដេចបានមានប្រសាសន៍ថានៅពេលនេះ នៅខ្វះរថយន្តជាង៨០គ្រឿងទៀតដែលត្រូវផ្ដល់ជូនគ្រប់អធិការដ្ឋាននគរបាល និងវរៈការពារព្រំដែន ប៉ុន្តែសម្ដេចបានប្រកាសថាក្រសួងមហាផ្ទៃ បានបញ្ជា​ទិញរថយន្តថ្មីបន្ថែមទៀត ដើម្បីបង្គ្រប់ចំនួននៅសេ​សសល់នោះហើយ ដោយរថយន្តនឹងអាចមកដល់នាមុនបំណាច់ឆមាសទី២ឆ្នាំ២០២១នេះ។

សម្ដេចក៏បានសង្កត់ធ្ងន់ដែរថារថយន្តទាំងនេះ គឺជា​ទ្រព្យសម្បត្តិរបស់រដ្ឋ ដែលត្រូវចុះបញ្ជីសារពើជា​ទ្រព្យសម្បត្តិរដ្ឋ ដើម្បីសម្រាប់ការលើកគម្រោង​ប្រេងឥន្ធនៈផង និងការជួសជុលថែទាំផង។ សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់ថែទាំ និងប្រើប្រាស់រយន្តទាំងនេះឱ្យចំគោលដៅ ចៀសវាងបំរើឱ្យផល​ប្រយោជន៍បុគ្គល ឬបែរជាយកទៅធ្វើជាមធ្យោបា​យប្រព្រឹត្តបទល្មើស។

នៅក្នុងឱកាសនេះដែរ សម្ដេចក្រឡាហោមបានផ្ដ​ល់អនុសាសន៍ណែនាំឱ្យកម្លាំងនគរបាលគ្រប់អធិ​កា​រដ្ឋាន ត្រៀមរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារ​ណៈជូនប្រជាពលរដ្ឋក្នុងឱកាសប្រារព្ធពិធីបុណ្យចូ​លឆ្នាំថ្មីប្រពៃណីជាតិខាងមុខ និងសហការអនុវត្តវិ​ធានការរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ឱ្យបានល្អប្រសើរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!