ទាន់ហេតុការណ៍
កម្មវិធី បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលរដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំ នៅសាលាខេត្ត គឺជាកាយវិការមនុស្សធម៌ដ៏សំខាន់ និងគួរឱ្យគោរព - ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ បន្តទទួលសម្ភារៈ ថវិកា របស់បងប្អូននាក់កំពង់ស្ពឺ និងចុះពិនិត្យដោយផ្ទាល់នូវកន្លែងដាក់សម្ភារៈ កន្លែងវិចខ្ចប់ - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទក្ខយោធិន និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ - ក្រសួងវប្បធម៌កម្ពុជា សុំអន្តរាគមន៍ពីស្ថានទូតចិន, ឥណ្ឌា, អាមេរិក និងម៉ាឡេស៊ី ជំរុញឱ្យថៃបញ្ឈប់ការបំផ្លិចបំផ្លាញសម្បត្តិមនុស្សជាតិ - កម្លាំងនគរបាលស្រុកសំរោងទងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ... - ភរិយាអភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តនិងប្រាប់បងប្អូនដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យអត់ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន - កិច្ចប្រជុំបូកសរុប របាយការណ៍ សកម្មភាពការងារ របស់និស្សិតស្ម័គ្រចិត្តអប់រំបរិស្ថានកូរ៉េ ឆ្នាំ២០២៥. - កិច្ចប្រជុំសាមញ្ញលើកទី ១៨ អាបត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ.. - អធិការរដ្ឋាននគរបាលស្រុកសំរោងទង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ.អនុក្រឹត្យ.ស្ដីពីឯកសណ្ឋាន សញ្ញា សម្គាល់ និងទង់នគរបាលជាតិកម្ពុជា... - ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅអនុវិទ្យាល័យទីរួមខេត្ត

សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩…

នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ ក្រោយពីទទួលបានវ៉ាក់សាំងរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានជុំវិញការវិវឌ្ឍន៍ថ្មីៗ នៃស្ថានភាពជំងឺកូវីដ-១៩ និងការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ នេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាអាចមានលទ្ធភាពក្នុងការទទួលបានជំនួយវ៉ាក់សាំងប្រឆាំងកូវីដឈ្មោះ​(ស៊ីណូហ្វាម Sinopharm ) ពីចិនលើសពី១លានដូស ខណៈចំនួន​ ៤០ម៉ឺនដូសបន្ថែម នឹងមកដល់កម្ពុជាមុនចូលឆ្នាំខ្មែរខាងមុខនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ជាថ្មីអំពីមូលហេតុដែលសម្តេចមិនអាចចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន ដោយសារតែកត្តាអាយុដែលកំណត់គឺ១៨ឆ្នាំដល់៥៩ឆ្នាំ ហើយវ៉ាក់សាំងថ្មីឈ្មោះ អាស្ត្រាហ្សេនីកា​ (AstraZeneca )នេះ​ មិនមានការកំណត់អាយុនោះទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ដៃគូអន្តរជាតិនានា ដែលបានជួយសម្រួបសម្រួលក្នុងការផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសកម្ពុជានាពេលនេះ។ ប្រទេសកម្ពុជាជាប្រទេសទី១ នៅអាស៊ីប៉ាស៊ីហ្វិក ដែលទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) នាពេលនេះ។

នៅពេលខាងមុខ កម្ពុជានឹងអាចនឹងទទួល វ៉ាក់សាំង២០ភាគរយ នៃចំនួនប្រជាពលរដ្ឋ ពីមជ្ឈមណ្ឌលកូវ៉ាក់​ ប៉ុន្តែការទទួលនេះ នឹងធ្វើឡើងតាមដំណាក់កាលដែលឆមាសទី១ កម្ពុជានឹងបានជាង១លានដូស និងជំហានបន្តបន្ទាប់ទៀត។ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យក្រសួងសុខាភិបាលរៀបចំចាក់វ៉ាក់សាំងឈ្មោះ​ អាស្ត្រាហ្សេនីកា​ (AstraZeneca ) ជូនប្រជាពលរដ្ឋទូទៅដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ជាពិសេសជំហានដំបូងអាទិភាពសំខាន់គឺខេត្តក្រុងគោលដៅចំនួនបីគឺរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ដែលជាខេត្តក្រុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ ដែលទាមទារឲ្យមានការចាក់ជាបន្ទាន់ទៅដល់ប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងការឆ្លងជំងឺនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា ការរក្សាទុក វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) មានរយៈពេល១ឆ្នាំ នឹងផុតកំណត់ ចំណែកវ៉ាក់សាំង អាស្ត្រាហ្សេនីកា​ (AstraZeneca )មានរយៈពេលត្រឹម៩ខែប៉ុណ្ណោះ នឹងហួសពេលកំណត់ហើយ។ សម្តេចតេជោបានអនុញ្ញាតឱ្យមន្រ្តីទូត ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិលដែលកំពុងបម្រើការងារ និងរស់នៅក្នុងប្រទេសកម្ពុជាអាចទទួលបាន វ៉ាក់សាំង Astra Zeneca នៅកម្ពុជាបាន ដោយមិនមានការគិតថ្លៃអ្វីនោះទេ។ សម្តេចតេជោបានប្រកាសថា មន្រ្តី និងប្រជាពលរដ្ឋទូទៅ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងលើ នឹងផ្តល់លទ្ធភាពឱ្យចាក់វ៉ាក់សាំង ឈ្មោះ​ អាស្ត្រាហ្សេនីកា​ (Astra​ Zeneca ) ចំណែកអ្នកអាយុ៥៩ឆ្នាំ ចុះក្រោម អនុញ្ញាតឱ្យចាក់វ៉ាក់សាំងឈ្មោះ​ ស៊ីណូហ្វាម( Sinopharm)ដោយសារចំនួនវ៉ាក់សាំងមានកម្រិត។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា ការចាក់វ៉ាក់សាំងមិនមែនជាដំណោះស្រាយ ក្នុងការលុបបំបាត់កូវីដ-១៩ពីកម្ពុជានោះទេ ប៉ុន្តែត្រូវបូករួមជាមួយនឹងវិធានការ (បីកុំ និងបីការពារ )ថែមទៀតទើបជាដំណោះស្រាយដ៏ល្អ និងមានប្រសិទ្ធភាពដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ រហូតមដល់ពេលនេះ មិនមានប្រភពណាបញ្ជាក់ច្បាស់ថា ការចាក់វ៉ាក់សាំងនឹងមានប្រសិទ្ធភាពការពារ ក្នុងរយៈពេលណាមួយ ឬ១ជីវិតនោះទេ ដូច្នេះមានតែវិធីការពារអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះទើបល្អប្រសើរ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ប្រកាសថា កម្ពុជាទទួលយកការផ្គត់ផ្គង់វ៉ាក់សាំង១សែនដូសពីឥណ្ឌា ប៉ុន្តែកម្ពុជានឹងស្នើទិញ១លានដូសថែមទៀត នៅខែឧសភា ខាងមុខនេះ។ ក្រៅពីវ៉ាក់សាំងស៊ីណូហ្វាម និង អាស្ត្រាហ្សេនីកា​ កម្ពុជាកំពុងពិនិត្យមើលវ៉ាក់សាំងប្រភេទផ្សេងៗមួយចំនួនទៀតផងដែរ។

នៅថ្ងៃនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ពលរដ្ឋ កុំធ្វើដំណើរចេញចូលខេត្តព្រះសីហនុ បើមិនចាំបាច់នោះទេ និងអំពាវនាវដល់ពលរដ្ឋខេត្តព្រះសីហនុ កុំចេញឆ្លងខេត្តដទៃទៀតក្នុងមួយរយៈពេលនេះ ដោយសារតែជំងឺកូវីដ-១៩ កំពុងតែមានការឆ្លងជាហូរហែនោះ ។ ទន្ទឹមនឹងនោះសម្ដេចតេជោ ក៏បានសម្រេចផ្អាកការធ្វើដំណើររបស់ប្រជាពលរដ្ឋទេសចរណ៍ចូលខេត្តព្រះសីហនុ ប៉ុន្តែការដឹកទំនិញចេញចូលនៅប្រព្រឹត្តដដែល និងបានបន្តអំពាវនាវជាថ្មីឱ្យប្រជាពលរដ្ឋនៅភ្នំពេញ កុំចេញពីផ្ទះ បើសិនជាគ្មានភាពចាំបាច់នោះទេ ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ទាំងអស់គ្នា។ សម្តេចតេជោ ក៏បានឯកភាពជាមួយសំណើក្រសួងអប់រំ ឱ្យបិទសាលារៀន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ មួយរយៈបន្តទៀត៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!