ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ពលករចំណាកស្រុកចំនួន៩៨នាក់ត្រូវបានបញ្ជូនមកកាន់ស្រុកកំណើតក្នុងខេត្តកំពង់ស្ពឺ

ពលករចំណាកស្រុកចំនួន៩៨នាក់ត្រូវបានបញ្ជូនមកកាន់ស្រុកកំណើតក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ÷ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានអញ្ជើញទទួលដោយផ្ទាល់សម្រាប់ការវិលនិវត្តន៍មកកាន់ស្រុកកំណើតវិញរបស់បងប្អូនដែលជាពលករចំណាកស្រុក។ ការអញ្ជើញទទួលបានធ្វើឡើងក្រោយការបញ្ជូនតាមរយៈរថយន្តយោធានៅយប់ថ្ងៃទី០៨ខែមីនាឆ្នាំ២០២១នៅមណ្ឌលចត្តាឡីសក័ស្ថិតក្នុងភូមិផ្គង់សង្កាត់និងក្រុងច្បារមន។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម វ៉ី  សំណាង  បានអោយដឹងថា

ក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមក៏បានដឹកនាំក្រុមការងារនិងក្រុមគ្រូពេទ្យដើម្បីរៀបចំទទួលការវិលនិវត្តន៍មកកាន់ស្រុកកំណើតរបស់បងប្អូនពលករដែលត្រូវបញ្ជូនចេញពីតាមបណ្តាមណ្ឌលចត្តាឡីស័កនៅតាមបណ្ដាខេត្តជាប់ព្រំដែន។ឯកឧត្តមអភិបាលបន្តថាចំពោះបងប្អូនដែលត្រូវវិលមកកាន់ស្រុកកំណើតវិញនេះគឺធ្វើដំណើរតាមរថយន្តកងយោធពលខេមរៈភូមិន្ទ ចេញពីខេត្តជាប់ព្រំដែនជាប់នឹងប្រទេសថៃ  មានខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ សម្រាប់ការបញ្ជូនមកកាន់ខេត្តកំពង់ស្ពឺក្នុងយប់នេះគឺមានបងប្អូនពលករប្រុស-ស្រីចំនួន ៩៨ នាក់ ។

ជាមួយនោះ ឯកឧត្តម វ៉ី សំណាង ក៏បានបញ្ជាក់ផងដែរថាក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលសម្ដេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់គិតគូអំពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់ពេលវេលា គ្រប់ទីកន្លែង និងសូម ដឹងគុណចំពោះកងយោធពលខេមរភូមិន្ទ ដែលមិនត្រឹមតែជាកម្លាំងការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែកងយោធពលខេមរភូមិន្ទគឺជាកម្លាំងជួរមុខនៅក្នុងការចូលរួមជួយកិច្ចការសង្គម ដូចជា៖គ្រោះរាំងស្ងួត ខ្យល់ព្យុះ ទឹកជំនន់ រៀងរហូតមក។ មិនតែប៉ុណ្ណោះ ថ្ងៃនេះទៀត ក៏បានចូលរួមដឹកជញ្ជូនពលករ ពីខេត្តផ្សេងៗមកកាន់ខេត្តកំពង់ស្ពឺរបស់យើងថែមទៀតផង។

លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ថា ចំពោះបងប្អូនពលករទាំងអស់ដែលបានវិលនិវត្តន៍ក្នុងឱកាសនេះគឺមួយចំនួនធំសុទ្ធតែទទួលបានការធ្វើចត្តាឡីសក័ និងយកសំណាករួចហើយនៅតាមមណ្ឌលនានានៃខេត្តជាប់ព្រំដែនខាងលើ។ប៉ុន្តែដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាលជម្ងឺកូវិដ១៩នេះ ក្រុមគ្រូពេទ្យទាំងអស់បានធ្វើការពិនិត្យនិងតាមដានបន្តនូវការវិវត្តថ្មីដោយបាញ់អាល់កុល វាស់កម្តៅ និងទុកអោយនៅដាច់ពីគ្នាមួយរយៈ។ហើយប្រសិនជាក្រុមគ្រូពេទ្យពិនិត្យមិនមានអ្វីសង្ស័យទេនោះ ក្រុមគ្រូពេទ្យនិងបញ្ជូនពួកគាត់បន្តទៅរដ្ឋបាលស្រុកនិមួយៗ ដែលពួកគាត់រស់នៅ ដើម្បីដឹកបញ្ជូនទៅតាមខ្នងផ្ទះរបស់ពួកគាត់ រៀងៗខ្លួនផងដែរ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!