ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

បកស្បង់សង្ឍ​២អង្គ​ នឹងមិត្ដភ័ក្ភ២នាក់​ ក្លែងឋានៈ​និងប្រេីប្រាស់ឯកសារ​ជាកងនគរបាលជាតិដោយខុសច្បាប់ដេី​ម្បី​ឆ្លងកាត់​ទៅកាន់​ខេត្ត​ផ្សេង​ លេងល្បែង​សុីសងត្រូវ​បានកំលាំង​ឈរជេីងនៅគោលដៅស្រុកបសេដ្ឋ​ឃាត់ខ្លួន​បាន​បញ្ជូន​ទៅតុលាការ​….

បកស្បង់សង្ឍ​២អង្គ​ នឹងមិត្ដភ័ក្ភ២នាក់​ ក្លែងឋានៈ​និងប្រេីប្រាស់ឯកសារ​ជាកងនគរបាលជាតិដោយខុសច្បាប់ដេី​ម្បី​ឆ្លងកាត់​ទៅកាន់​ខេត្ត​ផ្សេង​ លេងល្បែង​សុីសងត្រូវ​បានកំលាំង​ឈរជេីងនៅគោលដៅស្រុកបសេដ្ឋ​ឃាត់ខ្លួន​បាន​បញ្ជូន​ទៅតុលាការ​….

 

កំពង់ស្ពឺ÷ នាពេល​ពាក់កណ្ដាល​អាធ្រាត្រ​ឆ្លងចូលថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ២០២១ កងកម្លាំងនគរបាល​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​បសេដ្ឋ​ ដែលបានឈរជេីងនៅគោលដៅត្រួតពិនិត្យសន្ដិសុខ​ និងការ​អនុវត្ត​តាម​សេចក្តី​សម្រេច​លេខ​៤៤.សសរ​ សេចក្តី​សម្រេច​លេខ​៤៩.សសរ​ របស់រាជ​រដ្ឋាភិ​បា​ល​ ស្តីពី​ការហាមឃាត់ការធ្វើដំណើរនិងការបិទខ្ទប់ភូមិសា​ស្រ្ដរាជធានីភ្នំពេញ​ និងក្រុងតាខ្មៅ​ ខេត្ដកណ្ដា​ល​ រយៈពេល​១៤ថៃ្ង​ រហូតដល់ថ្ងៃ​ទី២៨​ មេសា​ ដើម្បីទ​ប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានឃាត់ខ្លួន​មុខសញ្ញា​ល្មើស​ចំនួន​ ៤​ អង្គ​/នាក់​ នៅក្នុងមូលដ្ឋាន​ស្រុក​បសេដ្ឋ​ ខេត្តកំពង់ស្ពឺ​ ។
តាម​ការ​បញ្ជាក់​ពីលោកអធិការស្រុកបសេដ្ឋបានឱ្យ​ដឹងថា​ កំលាំង​នគរបាល​ពិតជា​បានឃាត់ខ្លួន​មុខស​ញ្ញា​ចំនួន​ ៤​ អង្គ​/នាក់​ប្រាកដ​មែន​ ដោយសារតែទាំ​ង៤​ អង្គ​/នាក់​ បានធ្វេី​ដំណើរ​ល្មើស​និងវិធានការ​ រប​ស់​រាជរដ្ឋាភិបាល​ដែលកំណត់មិនអនុញ្ញាត្ដ​អោយធ្វេី​ការចរាចរណ៍ឆ្លងកាត់ពីតំបន់មួយ-តំបន់​មួយទៀត​ក្នុងអំឡងពេលនៃការ​បិទខ្ទប់រាជធានីភ្នំពេញ,ខេត្ដកណ្ដា​ល​ នៅចំណុចស្ពានអង្គដែកកណ្តាល ស្ថិតនៅ​ភូមិអង្គដែកកណ្តាល ឃុំពោធិម្រាល។ ​

លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរ​បាល​ខេត្ដ​កំពង់ស្ពឺ​ ថាមុខសញ្ញាល្មេីសនិងវិធានការ​រដ្ឋបាល​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ សេចក្តី​សម្រេ​ច​លេខ​៤៤សសរ​ សេចក្តី​ស​ម្រេច​លេខ​ ៤៩សសរ​ ត្រូ​វបានសមត្ថកិច្ចនគរបាល​ឃាត់ខ្លួន​កសាងសំណុំ​រឿ​ង​បញ្ជូន​ទៅសាលាដំបូងខេត្ដ​កំពង់ស្ពឺ​​ ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។​ ក្នុងនោះ​ជនសង្ស័យ​ទាំង​៤អង្គ​/នាក់​ពាក់ព័ន្ធ​បទល្មើ​ស​ផ្សេង​ៗគ្នា​ ហេីយក្នុងនោះ​សង្ឍ២អង្គ​ ត្រូវ​បានព្រះមេគុណខេត្ដ​សម្រេច​ផ្សឹកនិងប្រគល់ជូន​ស​មត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ។

ជនសង្ស័យ​រួមជាមួយ​និងវត្ថុតាង​ ៖
-​រថយន្ត២គ្រឿង (PRIUS ភ្នំពេញ​2AY-7780​;​Lexus 300 2AC-1129)​
-ស្រាបៀរចំនួន ៥ កំប៉ុង -តេឡេបញ្ជារ ១ គ្រាប់ -ចានអាប៉ោង១ -គ្រាប់អាប៉ោងចំនួន ៤ គ្រាប់
-ប្រាក់រៀល​ ១.៥៨០.០០០​៛​ និងប្រាក់ដុល្លា​ $100
-ឯកសណ្ឋាន​នគរបាល​ជាតិ​(ក្លែង​ឋានៈ​)​មួយឈុត​
-សំលៀកបំពាក់​សុីវិល​ ចំនួន​ ១០​ កំប្លេរ
-ព្រះតេជគុណ នួន ចិន្តា ៣៩ វស្សា ជាចៅអធិការវត្ត មុន្នីសោភ័ណ្ឌ ស្ថិតនៅ ឃុំពោធ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ​ (ផ្សឹក)
-ព្រះតេជគុណ ជឹង ម៉េងហៀក ៣៥ វស្សា ជាចៅអធិការវត្ត សែនឧត្តម ហៅវត្ត (បឹងសាឡាំ) ស្ថិតនៅ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
-ឈ្មោះ​ ម៉ៅ​ ដែន​ ភេទប្រុស​ អាយុ​៣៤ឆ្នាំ​ អ្នកបេីកឡាន
-ឈ្មោះ​ យ៉ាន​ ថន​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ អ្នកបេីកឡាន

បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ ជំនាញ​ស្នងកា​រ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ បានកំពុងសាកសួរ​និងកសាងសំណុំ​រឿ​ង​បញ្ជូនទៅ​ អយ្យការ​ អមសា​លាដំបូងខេត្ដកំពង់ស្ពឺ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!