ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទក្ខយោធិន និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ - ក្រសួងវប្បធម៌កម្ពុជា សុំអន្តរាគមន៍ពីស្ថានទូតចិន, ឥណ្ឌា, អាមេរិក និងម៉ាឡេស៊ី ជំរុញឱ្យថៃបញ្ឈប់ការបំផ្លិចបំផ្លាញសម្បត្តិមនុស្សជាតិ - កម្លាំងនគរបាលស្រុកសំរោងទងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ... - ភរិយាអភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តនិងប្រាប់បងប្អូនដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យអត់ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន - កិច្ចប្រជុំបូកសរុប របាយការណ៍ សកម្មភាពការងារ របស់និស្សិតស្ម័គ្រចិត្តអប់រំបរិស្ថានកូរ៉េ ឆ្នាំ២០២៥. - កិច្ចប្រជុំសាមញ្ញលើកទី ១៨ អាបត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ.. - អធិការរដ្ឋាននគរបាលស្រុកសំរោងទង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ.អនុក្រឹត្យ.ស្ដីពីឯកសណ្ឋាន សញ្ញា សម្គាល់ និងទង់នគរបាលជាតិកម្ពុជា... - ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅអនុវិទ្យាល័យទីរួមខេត្ត - ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ទាំង៩ក្រុង/ស្រុក ក្នុងខេត្តកំពង់ស្ពឺ - បែកធ្លាយវីដេអូ.! លោកសង្ឃនៅវត្តគិរីមរតកររដ្ឋារាម (ហៅវត្តកូនភ្នំ​) ស៊ីបាយមិនស្អែត យប់លួចស៊ីសាច់ ផឹកស្រាបន្ថែម...

ឯកឧត្តមសេនីយទោ សម  សាមូន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានអញ្ជើញសួរសុខទុក្ខនិងនាំយកសម្ភារៈមួយចំនួនជូនដល់មន្ត្រីនគរបាល២នាក់ ដែលឆ្លងជំងឺកូវិដ-19 ពីប្រពន្ធ….

ខេត្តកំពង់ស្ពឺ​ ÷នាព្រឹកថៃ្ងព្រហស្បតិ៍​ ទី១០​ ខែមិថុនា​ ឆ្នាំ​២០២១​ ម​ន្ត្រី​នគរបាល​ នៃស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ ២នាក់​ ដែលឆ្លងជំងឺកូវីដ​-១៩​ ពីប្រពន្ធ​ស្លាប់​ កា​លពីថៃ្ងទី​០៩​ ខែមិថុនា​ ឆ្នាំ​២០២១​ ត្រូវ​បានការ​យកចិត្ដទុ​ក​ដាក់​ពីថ្នាក់ដឹកនាំ​ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ អគ្គ​ស្នងការ​នគរបាល​ជាតិ​ ចាត់ឱ្យ​លោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការន​គរបាល​ខេត្ដ​កំពង់ស្ពឺ​ អ​ញ្ជើញ​សួរសុខទុក្ខដោយផ្ទា​ល់​ និងនាំយ​កថវិកា​ រួ​ម​ជាមួយ​សម្ភារៈ​ គ្រឿង​ឧបភោគ​ បរិភោគ​ មួយចំនួ​ន​ ផ្ដល់ជូនដល់មន្រ្ដីនគរបាលទាំងពីរ​ នៅ​ទីតាំង​ព្យា​បា​ល​ជំងឺ​ វិទ្យាល័យ​ ទីរួមខេត្ត​ ក្រុង​ច្បារមន​ និង​ម​ណ្ឌ​ល​ព្យាបាល​ជំងឺ​ វិទ្យាល័​យ​ ឡុង​សៀម​ ស្រុក​ភ្នំស្រួ​ច​ អមដំណើរ​រួម​មាន​ លោក​ ស្នងការរង​ លោកនា​យ​ការិយាល័យ​ លោកអធិការ​ស្រុក​ភ្នំស្រួច​ និងម​ន្រ្តី​ចំណុះស្នងការដ្ឋាននគរ​បាលខេត្ដកំពង់ស្ពឺ​ ជា​ច្រើន​នាក់​ទៀត​ ។

ឆ្លៀតឱកាស​នោះផងដែរ​ លោកស្នងការ​ បានប្រគ​ល់ជូនថវិកា​ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ សន្ដិប​ណ្ឌិត​ អគ្គស្នងការ​នគរបាលជាតិ​ ក្នុងម្នាក់​ ប្រាក់​ ១,០០​០​,០០០​ រៀល​ (​ មួយលានរៀល​ )​ និងសម្ភារៈ​ មួយចំនួ​ន​ទៀត​ និងបានពាំនាំប្រសាសន៍ផ្ដាំផ្ញេីសួរសុខទុក្ខពី​សំណាក់​ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ សន្ដិបណ្ឌិត​ អគ្គស្នងការ​នគរបាលជាតិ​ ឯកឧត្ដម​ វុី​ សំណាង​ អភិបាល​ នៃគណៈអភិបាលខេត្ដ​កំពង់ស្ពឺ​ ជូនចំពោះ​មន្ត្រី​នគរបាល​ទាំង​ពីរសូមបន្ដលេីកទឹកចិត្ដថែរក្សាសុខភាព​ អនុវត្ត​តាមការណែនាំ​របស់​ជំនាញ​គ្រូពេ​ទ្យ​ ដេីម្បី​ឆាប់បានជាសះស្បេីយពីជំងឺដ៏កាចសា​ហា​វនេះ(​ COVID-19 ) វិលមកអង្គភាពបម្រេីការងារជូនប្រជាពលរដ្ឋដូចដេីមវិញ​ ជាការឆ្លេីយតប​ មន្ត្រី​នគរបាល​ទាំង​ពីរ​ សូមសម្ដែងការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត​ ដែលថ្នាក់ដឹកនាំ​ បានអញ្ជេីញ​ចុះមកសាកសួរសុខទុក្ខដល់លោកនា​ពេលនេះ​(កំពុងមានជំងឺ)​ សូមគោរព​ជូន​ពរ​ ឯកឧត្តម​ ថ្នាក់​ដឹកនាំ​ទាំងអស់​ ទទួលបាន​នូវសុខភាពល្អបរិបូរណ៌​ កម្លាំងមាំមួ​ន​ បញ្ញាឈ្លាសវៃ​ អាយុយឺនយូរ​ ជួបនូវតែ​ពុទ្ធពរ​ ទាំង៤ប្រការ​ គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ និងពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ​ ដេីម្បី​ដឹកនាំកងកម្លាំងនគរបាលជាតិ​ រីកចម្រើន​រុងរឿង​ទៅមុខ​ជានិច្ចនិរ​ន្ដ៍​ ៕

វិធានកា​រ​  “​ ៣​ ការពារ​  និង​ ៣​ កុំ​  ដេីម្បី​សហគមន៍​គ្មាន​ជំងឺកូវីដ​-១៩

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!