ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

សុខទុក្ខ​កងកម្លាំង​ ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ​ អគ្គស្នងការ​នគរបាលជាតិ​ …, #វិធានការ​ ៣​ ការពារ​ និង​ ៣​ កុំ​ ដេីម្បី​ជៀសផុតពី​ការឆ្លងជំងឺ​ COVID_19

សុខទុក្ខ​កងកម្លាំង​ ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ​ អគ្គស្នងការ​នគរបាលជាតិ​ …,  #វិធានការ​ ៣​ ការពារ​ និង​ ៣​ កុំ​ ដេីម្បី​ជៀសផុតពី​ការឆ្លងជំងឺ​ COVID_19

កំពង់ស្ពឺ​ ៖​ នាព្រឹកថៃ្ងពុធ​ ទី២៣​ ខែមិថុនា​ ឆ្នាំ​២០២១

លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរ​បាល​ខេត្ដ​កំពង់ស្ពឺ​  អញ្ជើញ​នាំយកថវិកា​ ឯកឧត្តម​ នាយឧត្ដម​សេនីយ៍​ សន្ដិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាលជាតិ​ រួមជាមួយ​សម្ភារៈ​ គ្រឿង​ ឧ​បភោគ​បរិភោគ​ មួយចំនួន​ បន្ថែម​ជាមួយ​ថវិកា​ ចុះ​សួរសុខទុក្ខ​ដោយផ្ទាល់​មន្រ្តី​នគរបាល​ នៃស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ ដែលឆ្លងជំងឺកូវីដ​-១៩​ និ​ងកំពុងព្យាបាល​ជំងឺ​នៅក្នុងវិទ្យាល័យ​ ឧដុង្គ​ ស្ថិត​នៅ​ក្នុង​ភូមិ​ក្រាំងពន្លៃ​ ឃុំវាំងចាស់​ ស្រុក​ឧដុង្គ​ ខេត្ត​កំពង់ស្ពឺ​ ។

មន្រ្តី​នគរបាល​ ដែលបានកំពុងសំរាកព្យាបាលជំងឺកូ​វី​ដ-១៩​ នៅក្នុងវិទ្យាល័យ​ឧដុង្គ​ នាពេលនេះគឺ​ លោ​កអនុសេនី​យ៍​ត្រី​ វេជ្ជ​បណ្ឌិត​ ហន​ សុផានិត​ ជាមន្រ្តី​នៅការិយាល័យ​សុខាភិបាល​ នៃស្នងការដ្ឋាន​នគរបាលខេត្ដកំពង់ស្ពឺ​ កន្លងមក​លោកតែងតែបានចូល​រួមក្នុង​សកម្មភាព​ពិនិត្យ​សុខភាព​របស់កងកម្លាំង​នគរបាល​ ដែលឈរជេីងនៅតាមបណ្ដាគោលដៅមួយចំនួន​ មណ្ឌល​ធ្វើ​ចត្ដាឡីស័ក​ និងមណ្ឌល​ព្យាបាល​អ្នកកេីតជំងឺ​COVID​-19​ លេីសពីនោះ​លោកបានចូលរួម​ក្នុងសកម្មភាព​ចុះផ្សព្វផ្សាយអំពីការរីករាលដាលនៃ​ជំងឺ​កូវីដ​-១៩​ នៅតាមបណ្ដាអធិការដ្ឋាន​ ន​គ​របាល​ក្រុង​ ស្រុក​ ទូទាំង​ខេត្ត​ និងគ្រប់សកម្មភាពថែទាំសុខមាភាពកងកម្លាំង​ និងជនសង្ស័​យមួយចំនួ​នដែលត្រូវបានកងកំលាំងចាប់បញ្ជូនមក​ ។

នាឱកាសនោះ​ លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួ​ន​ រួមជាមួយ​ថ្នាក់ដឹកនាំ​កងកម្លាំង​នគរបាល​ខេត្ត​ និងអធិកា​រ​ដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​ បានជូនពរនិង​លេីកទឹកចិត្ដ​ឱ្យ​លោក​វេជ្ជ​បណ្ឌិត​ ហន​ សុផានិត​ បា​នឆា​ប់ជាសះស្បេីយពីជំងឺ​ ដេីម្បី​វិលត្រឡប់​មកអង្គភាព​ បំ​ពេញ​ភារកិច្ច​បម្រើ​ការងារ​ជូនដល់កងកម្លាំង​ និង​អង្គភាព​ឆាប់ៗ​ ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!