ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

កិច្ចប្រជុំ​បូកសរុប​ សភាពការណ៌​ លទ្ធផ​ល​កិច្ច​ប្រ​តិបត្ដិការ​ រក្សាសន្ដិសុខ​ ស​ណ្ដាប់​ធ្នាប់​ សា​ធារណៈ​ និង​សុវត្ថិភាព​សង្គម​ ប្រចាំ​ឆមាស​ទី​១​ និងការដាក់ចេ​ញផែនការអនុវត្ដឆមាសទី២​ របស់​ស្នងការដ្ឋាន​នគ​រ​បាល​ខេត្ត​កំពង់ស្ពឺ​ ត្រូវ​បានប្រជុំផ្សព្វ​ផ្សាយនាព្រឹក​ថៃ្ងច័ន្ទ​ ទី០៥​ ខែកក្កដា​ ឆ្នាំ​២០២១​…!!!

កិច្ចប្រជុំ​បូកសរុប​ សភាពការណ៌​ លទ្ធផ​ល​កិច្ច​ប្រ​តិបត្ដិការ​ រក្សាសន្ដិសុខ​ ស​ណ្ដាប់​ធ្នាប់​ សា​ធារណៈ​ និង​សុវត្ថិភាព​សង្គម​ ប្រចាំ​ឆមាស​ទី​១​ និងការដាក់ចេ​ញផែនការអនុវត្ដឆមាសទី២​ របស់​ស្នងការដ្ឋាន​នគ​រ​បាល​ខេត្ត​កំពង់ស្ពឺ​ ត្រូវ​បានប្រជុំផ្សព្វ​ផ្សាយនាព្រឹក​ថៃ្ងច័ន្ទ​ ទី០៥​ ខែកក្កដា​ ឆ្នាំ​២០២១​…!!!

កំពង់ស្ពឺ​ ៖​ លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្ន​ងការនគរបាល​ខេត្ដ​កំពង់ស្ពឺ​ អញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​ តាមប្រព័ន្ធ​វីដេអូ​ ZOOM ពីចំងាយ​ ក្នុងនោះ​មានកា​រអញ្ញេីញចូលរួម​ ពី​ លោក​ លោកស្រី​ ស្នងការរង​ ទ​ទួលផែន​ការងារ​ជំនាញ​ ២០​ រូប​  លោក​ លោកស្រី​ នាយការិយាល័យ​ ទាំង​ ៣០​ និងលោក​ អធិការ​ ០១​ ក្រុង​ និង​ ០៧​ ស្រុក​ ។

កិច្ច​ប្រជុំ​បូកសរុប​ សភាពការណ៌​លទ្ធផលកិច្ចប្រតិប​ត្ដិការ​ សកម្មភាព​អនុវត្ត​រយៈពេល​ ០៦​ ខែ​ ឆមាស​ទី​ ១​ និងលេីកទិសដៅការ​ងារអនុវត្ដ​បន្ដ​ ឆមាស​ទី​២​ និ​ងមានការអានប្រកាសរបស់ក្រសួងមហាផ្ទៃ​ ស្ដីពី​កា​រតែង​តាំ​ង​ ស្នងការរង​ ចំនួន​ ០២​ រូប​ ជាស្នងការ​រ​ង​ បម្រេីការងារ​ នៅក្នុង​ស្នងការ​ដ្ឋាន​ នគរបាល​ខេត្ត​កំពង់ស្ពឺ​ ។

ជាកិច្ចចាប់ផ្ដេីមលោកស្នងការ​ បានណែនាំ​ឱ្យ​ជំនាញ​សេនាធិការ​ ពិនិត្យ​ មេីលទម្រង់របាយការណ៍​ និងខ្លឹមសារ​ របាយការណ៍​ស្ដីពី​ការអនុវត្ដរយៈពេល​០៦​ ខែសម្រេចបាន​និងត្រូវបញ្ចូលដាក់​ចូលក្នុ​ង​របាយការណ៍​ពិនិត្យ​កែសម្រួ​ល​

ជាយោបល់​បូកសរុប​ លោកស្នងការ​ បានលេីកឡេីងអំពីចំណុចខ្សោយ​បញ្ហា​ប្រឈម​ និងចំណុច​ខ្លាំង​ដែលនគរបាល​ បានម្ចាស់ការ​ ការពាររក្សាសន្ដិសុខបានយ៉ាងល្អ​ ក្នុងតំណាក់កាល​នៃការរីករាល​ដាល​ជំងឺ​កូវីដ​-១៩​ ជាសកល​ នៅ​ទូទាំង​ពិភពលោក​ ។ បន្ថែម​ពីនោះស្ថា​នភាពទូទៅក្នុងខេត្ដគឺមានសន្ដិសុខល្អ​ប្រសេីរ​ ទោះបី​កំលាំង​អមិត្ដបានបន្ដធ្វេី​ការញុះញង់​ឱ្យ​មានចលនាប្រឆាំងតាម​គ្រប់​រូបភាព​ ដេីម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ស​ម្រេច​បំណងរបស់ក្រុមគេ​ ប៉ុន្ដែ​ដោយ​មានការដឹកនាំចង្អុលការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់​ ឯកឧត្ដម​ នាយឧត្ដមសេ​នីយ៍​ សន្ដិបណ្ឌិត​ អគ្គស្នងការ​នគរ​បាលជាតិ​ ឯកឧត្ដម​ អភិបាល​ នៃគណៈអភិ​បាលខេត្ដកំពង់ស្ពឺ​ ធ្វើ​ឱ្យ​កំលាំង​អមិត្ដនិងបក្ខពួករបស់ក្រុមគេ​បរា​ជ័យ​ផែនការ​ ប៉ុនប៉ង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ ជាច្រើន​ច្រើន​សារ​ ។​ ជាការកត់ស​ម្គាល់​ និងយកចិត្ដទុកដាក់ត្រូវពង្រឹងការងារបន្ដសំណូមពរ​ឱ្យ​កំលាំង​នគរបាល​ម្ចាស់ការ​និងអនុវត្ដ​តាម​ផែនការ​ណែនាំ​ដេីម្បី​ធានារក្សា​សន្ដិសុខ​ សណ្ដាប់​ធ្នាប់

សុវត្ថិភាព​ សាធារណៈ​សង្គម​ ការពារ​ដាច់ខាត​រាជរដ្ឋាភិបាល​ស្របច្បាប់​ជួយពង្រឹងនីតិរដ្ឋ​នៅកម្ពុជា​ ៕​

#សំណូមពរ​ ឱ្យ​កំលាំង​នគរបាល​ទាំងអស់​ ចូលរួម​អនុវត្ត​វិធានការ​ “​ ៣​ កុំ​ និង​ ៣​ ការពារ​ “​ ដេីម្បី​ជៀសផុតពី​ការឆ្លងជំងឺ​ COVID​-19

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!