ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាំយកទេយ្យទាន នឹងទៀនចាំព្រះវស្សា ប្រគេនព្រះសង្ឃ២៤ វត្តនៅស្រុកបរសេដ្ឋ និង ស្រុកភ្នំស្រួច…!!!

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាំយកទេយ្យទាន នឹងទៀនចាំព្រះវស្សា ប្រគេនព្រះសង្ឃ២៤ វត្តនៅស្រុកបរសេដ្ឋ និង ស្រុកភ្នំស្រួច…!!!

កំពង់ស្ពឺ÷ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១នេះ ឯកឧត្ត វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម សៀង ទូច ជាសមាជិកក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ អញ្ជើញនាំយកទេយ្យទាន នឹង ទៀនចាំព្រះវស្សាទៅប្រគេនព្រះសង្ឃចំនួន ២៤ វត្ត ដែលគង់ចាំព្រះវស្សានៅស្រុកភ្នំស្រួច និង ស្រុកបរសេដ្ធ។

នាកាលនោះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញសំណេះសំណាលលេងជាមួយលោកតាលោកយាយ នឹង  ពុក ម៉ែ បង ប្អូន កូនក្មួយទាំងអស់ និង បានផ្ដែផ្ដាំដល់ លោកតា លោកយាយ នឹង ពុក ម៉ែ បងប្អូន កូន ក្មួយទាំងអស់ជាពិសេសព្រះសង្ឃ ថា:ការចូលរួមទប់ស្កាត់ជំងឺកូវីដ19 ផ្ដើមចេញពីយើងទាំងអស់គ្នា ត្រូវរួមគ្នាគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសប្រសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវអនុសាសន៍ដ៏ថ្លៃថ្លា ៣កុំ ៣ការពារ ទើបយើងទាំងអស់គ្នាជាផុតពីជំងឺកូវីដ-១៩បាន។

ជាមួយគ្នាផងដែរ ក្រុមការងារទាំងអស់បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការការពារ ដើម្បីចៀសវាងការឆ្លងរាលដាលនូវជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ ដោយត្រូវពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសង្គម និងគម្លាតបុគ្គលគ្រប់ពេលវេលា។

បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានជាគ្រឿងឧបភោគបរិភោគ  និងសំភារៈប្រើប្រាស់មួយចំនួន ប្រគេនព្រះសង្ឃ ដែលគង់អស់កាលត្រីមាស ក្នុងស្រុក ភ្នំស្រួច និងស្រុកបសេដ្ឋ នូវទេយ្យវត្តុ ដែលត្រូវប្រគេនព្រះសង្ឃ សម្រាប់វត្តនីមួយៗ នាឱកាសនោះរួមមាន៖ ទៀនព្រះវស្សា ១គូ -អង្គរ ៥០ គក -មី២ កេសធំ -ត្រីខ២យួរ -ទឹកសុទ្ធ ២ កេស -ភេសជ្ជៈ ២កេស -ទឹកត្រី ២យួរ -ទឹកស៊ីអ៊ីវ ២យួរ  -គ្រឿងទេសច្រើនមុខផ្សេងទៀត រួមទាំងបច្ច័យកសាង និងប្រគេនព្រះសង្ឃផងដែរ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!