ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​ប្រចាំខែ​សីហា​_របស់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ហ្សូម​ Zoom​ meeting …!!!

កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល​ប្រចាំខែ​សីហា​_របស់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ហ្សូម​ Zoom​ meeting …!!!

កំពង់ស្ពឺ​ ៖​ នាព្រឹកថៃ្ងព្រហស្បតិ៍​ ទី២៦​ ខែសីហា​ ឆ្នាំ​២០២១​  ស្នងការដ្ឋាន​នគរបាលខេត្ដ​កំពង់ស្ពឺ​បានរៀប​ចំកិច្ចប្រជុំ​ពីចំងាយ​ តាម​រយៈ​ប្រព័ន្ធ​វីដេអូ​ហ្សូម​ Zoom​ meeting​ លេីការងារត្រួតពិនិត្យរបាយការណ៍ប្រចាំខែសីហា​ និងលេីកទិសដៅ​ខែកញ្ញា​ ឆ្នាំ​២០២១​ ខាងមុខ​លេីការទទួលខុសត្រូវ​ក្នុងបរិបទ​ការរីករាល​ដាលនៃ​ជំងឺ​កូវីដ​-១៩​ និងជំងឺឆ្លងដ៏កាចសា​ហាវ​ផ្សេងទៀត​។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូហ្សូម​ ដឹកនាំដោយ​លោក​ឧត្ដមសេនី​យ៍​ទោ​ សម​ សាមួន​ ស្នងការនគរបាល​ខេ​ត្ដ​កំពង់ស្ពឺ​ បានការអញ្ញេីញចូ​លរួមពី​រសំណាក់​ អ​ស់​លោក​ លោកស្រី​ ជាស្នង​កា​រ​រង​ ទទួល​ផែន​ការ​ងារ​ជំនាញ​ -​ ទទួល​ការិយា​ល័​យ​ជំនាញ​ អស់​លោក​ លោកស្រី​ នាយការិយាល័យ​ ព្រមទាំងលោក​អធិ​កា​រ​ នគរបាល​ក្រុង​ ស្រុក​ ទាំង​ ៨​ ។ ​

របៀបវារៈ​ ខ្លឹមសារ​ នៃកិច្ចប្រជុំ​គឺពិនិត្យពិភាក្សាលេី​របាយការណ៍​ប្រចាំខែ​សីហា​ និងលេីកទិសដៅ​ខែក​ញ្ញា​ ព្រមទាំងការចូលរួមយោបល់ពិភាក្សាលេីចំ​ណុ​ចខ្លាំង-ខ្សោយ​ បញ្ហា​ប្រឈម​នានា​កេីតឡេីង​ក្នុងមូ​លដ្ឋាន​ ពិសេស​បទល្មេីស​ព្រហ្មទណ្ឌ​ គ្រឿង​ញៀន​ ចរាចរណ៍​ និងបទល្មេីស​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ ក្នុងនោះផ្ដោតសំខាន់លេីរបាយការណ៍ក្មេងទំនេីង​ ។​ គោលបំណង​ នៃកិច្ចប្រជុំ​គឺសំ​ដៅរកឃេីញដាក់ចេញវិធានការតស៊ូលេីករណីដែ​លកំពុងកេីតមាននិងបន្ដពិនិត្យប្រជុំលេីគណៈករណី​ចាស់​ ករណី​សេសសល់​ ក្នុងការតាមរកមុខសញ្ញាស​ង្ស័យប្រព្រឹត្ដបទល្មេីសដែលបានគេចខ្លួនសំដៅឈានទៅបញ្ចប់ទាំងស្រុងលេីគណៈករណី​ និងប​ង្ការ​ ទប់ស្កាត់​ លេីបទល្មេីសផ្សេងៗទៀត​ ដេីម្បី​ធា​នារក្សា​សន្ដិសុខ​ សណ្ដាប់​ធ្នាប់​ សុវត្ថិភាព​សង្គម​ ប្រ​កបដោយ​និរន្តរភាព​និងបង្កភាពសុខសាន្ដរស់នៅរ​បស់ប្រជាពលរដ្ឋនៅក្នុងសង្គម​ ។

ជាចុងក្រោយ​លោកស្នងការ​ សំណូមពរ​ឱ្យ​កំលាំង​នគរបាល​ទាំង​អស់​ ចូលរួម​សហការ​និងអនុវត្ដ​តាម​ការណែនាំ​របស់​ថ្នាក់​ដឹកនាំ​ ទិសដៅ​របស់​អគ្គស្នងការ​នគរបាលជាតិ​ ទិសដៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ពង្រឹង​ការងារ​ម្ចាស់​ការដោយសហការជាមួយ​អង្គភាព​ ស្ថាប័ន​ពាក់ព័ន្ធ​ ដេីម្បី​ចុះប្រតិបត្ដិការ​បង្រ្កា​ប​មុខសញ្ញា​គ្រប់ប្រភេទ​ដែលកំពុងតែបង្កអសន្ដិសុខ​នៅក្នុងភូមិ​សាស្ត្រខ្លួនគ្រប់គ្រង​ ដោយអនុវត្ដវិធានការ​សុខាភិបាល​ កុំភ្លេច​វិធានការ​បី​ការពារ​ និង​បីកុំ​របស់​ប្រមុខរាជ​រដ្ឋា​ភិបាល​កម្ពុជា​ ជៀសផុតពី​ការឆ្លងជំងឺ​កូវីដ​-១៩​ ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!