ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

រដ្ឌបាលខេត្តកំពង់ឆ្នាំងនាំយកអង្ករចំនួន 36តោន​ របស់ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុនផ្ដល់ជូនរដ្ឌបាលស្រុកកំពង់លែងសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋកំពុងជួបការខ្វះខាតនិងដោយសារជងឺកូវីដ19

រដ្ឌបាលខេត្តកំពង់ឆ្នាំងនាំយកអង្ករចំនួន 36តោន​ របស់ឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុនផ្ដល់ជូនរដ្ឌបាលស្រុកកំពង់លែងសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋកំពុងជួបការខ្វះខាតនិងដោយសារជងឺកូវីដ19

ខេត្តកំពង់ឆ្នាំង÷ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសថា ក្នុងគ្រាដែលប្រជាពលរដ្ឋកំពុង
តែជួបការខ្វះខាត ក្នុងបរិបទកូវីដ19ខ្លះកំពុងធ្វើចត្តាឡីស័កតាមមណ្ឌល និងតាមផ្ទះអាជ្ញាធរភូមិឃុំត្រូវតែចុះជួយដោះស្រាយឧបត្ថម ដល់ពួកគាត់ឲ្យបានទាន់ពេលវេលា។

មានប្រសាសន៍បែបនេះនៅក្នុងឱកាសនាំយកអំណោយ របស់ឯកឧត្តម បណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ឆ្នាំង ប្រគល់ជូនរដ្ឋបាលសាលាស្រុក កំពង់លែង នាព្រឹកថ្ងៃទី 27 ខែសីហា​ ឆ្នាំ2021 ។

ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងបន្តថា អំណោយដែលបានប្រគល់នៅពេលនេះ ត្រូវតែបែងចែកជូនប្រជាពលរដ្ឋ អោយដល់ដៃ ដល់លំនៅដ្ឋាន របស់ពួកគាត់ដែលកំពុងតែខ្វះខាត ដោយសារជាប់ធ្វើចត្តាឡីស័ក តែអំណោយទាំងនេះមិនសំដៅតែអ្នក ធ្វើចត្តាឡីស័កនោះទេ គឺសំដៅដល់អ្នកដែលកំពុងរងការខ្វះខាតផង។

ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តក៏បានផ្ដាំផ្ញើដល់អាជ្ញាធរភូមិឃុំត្រូវមានគម្រោងផែនការ ឲ្យបានច្បាស់លាស់ក្នុងការអភិវឌ្ឍភូមិឃុំរបស់ខ្លួន រួចលើកសំណើរ ទៅស្រុកនិងខេត្ត ដើម្បីពិនិត្យ បន្ទាប់មក នៅពេលណាដែលមាន លទ្ធភាពអភិវឌ្ឍគឺយើងមានគម្រោងរួចជាស្រេច ជាមួយក្នុងនោះដែរឯកឧត្តមអភិបាលខេត្តក៏បានឲ្យអាជ្ញាធរភូមិ ឃុំ រកបង្គោលដើម្បីដាក់អំពូលសូឡា ដែលឯកឧត្តមបានឧបត្ថម្ភ ក្នុងឃុំផ្លូវទូក ចំនួន១០០អំពូលនឹងឃុំប្រឡាយមាស ចំនួន១០០ អំពូលផងដែរ។

តាមសេចក្តីរាយការណ៍ របស់លោក ចេង ចាន់ដូណា អភិបាលស្តីទី ស្រុកកំពង់លែង បានបញ្ជាក់ថាគិតត្រឹមថ្ងៃទី 26 ខែសីហាឆ្នាំ 2021ស្រុកកំពង់លែងមានអ្នកវិជ្ជមានកូវីដ19ចំនួន177នាក់(ស្រី 98នាក់)កំពុងសម្រាកព្យាបាល 138នាក់(ស្រី77នាក់)និងមានអ្នកស្លាប់ចំនួន8នាក់ផងដែរ។

សូមបញ្ជាក់ថាអំណោយដែលបានប្រគល់ជូននៅ​ ពេលនេះ មានអង្ករចំនួន 22តោន សរុបនិងវគ្គមុនស្មើ 36តោនសម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន 9ឃុំដោយក្នុង
1 ឃុំ ទទួលបានអង្ករចំនួន 4 តោន។

ហើយនៅក្នុងឪកាសនោះដែរឯកឧត្ដមក៏បានឧត្ដម្ភអង្ករ200គីឡូក្រាម.មី2កេស.ថវិកាចំនួន100ដុល្លាដល់គ្រួសារដែលកូនបានលង់ទឹកស្លាប់ចំនួន2គ្រួសារ​ រស់នៅភូមិសំរោងសែន ឃុំសំរោងសែន​ ស្រុកកំពង់លែង ផងដែរ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!