ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ខ្មែរជួយខ្មែរ តាមរយៈថ្នាក់ដឹកនាំសមាគម លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធានសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ ដឹកនាំសហការី នឹង សប្បុរសជន ចុះសួរសុខទុក្ខ និងចែកទាន ជូនកុមារអភ័ព្វ និងចាស់ៗក្រីក្រ…!!!

ខ្មែរជួយខ្មែរ តាមរយៈថ្នាក់ដឹកនាំសមាគម លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធានសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ ដឹកនាំសហការី នឹង សប្បុរសជន ចុះសួរសុខទុក្ខ និងចែកទាន ជូនកុមារអភ័ព្វ និងចាស់ៗក្រីក្រ…!!!

កំពង់ឆ្នាំង៖ លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធាន សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ ចូលរួមដោយ ឯកឧត្តម ថាំង ប៊ុនសុង,  លោកជំទាវ ហោ ណាវីន ភរិយាឧត្តមសេនីយ៍ទោ ងួន ពិសិដ្ឋ,  លោកស្រីមេធាវី ចាន់ ផូវឌ្ឍនៈ, លោក ឈុន សូវៀត, លោក ជឿន តុលា, លោក យឿន ចក់ និង លោក ញាញ់ វី បានអញ្ជើញចុះសួរសុខទុក្ខ និងធ្វើទានជា ថវិកា គ្រឿងបរិភោគ សម្ភារប្រើប្រាស់និងទប់ស្កាត់កូវីដ១៩ ជូនកុមារអភ័ព្វម្នាក់ដុះសាច់ខួរក្បាល កុមារៗ និងពលរដ្ឋ ចាស់ៗក្រីក្រច្រើនរូប និង អាជ្ញាធរមូលដ្ឋាន ផងដែរ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែសីហា ឆ្នាំ២០២១។

ក្រៅពីសំណេះសំណាល សួរសុខទុក្ខ ថ្នាក់ដឹកនាំសមាគម  បានជម្រាបពីសកម្មភាពចម្បងៗ និង ទិសដៅសំខាន់របស់ សមាគមខ្មែរអភិវឌ្ឍន៍ គឺចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំប្រទេសកម្ពុជាដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លោកស្រីមេធាវីបានបញ្ជាក់ថា អំណោយដែលបាននាំយកមកចែកជូននាពេលនេះ ក៏ដូចជាកន្លងមក គឺបានពីការបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់លោកស្រី និងមិត្តភក្តិ សប្បុរសជន ដែលគាំទ្រសកម្មភាពរបស់សមាគម និងក្រុមការងាដែលបានចុះមកផ្ទាល់ពេលនេះ បែប ខ្ម្មែរជួយខ្មែរ តាមរយៈថ្នាក់ដឹកនាំសមាគម សរុបថវិកាជិត១.០០០ដុល្លារ។

ឆ្លៀតឱកាសនេះ លោកស្រីមេធាវីប្រធានសូមថ្លែងអំណរគុណបងប្អូនសប្បុរសជន ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រ តាមការអំពាវនាវរបស់សមាគម។

ទន្ទឹមនោះ លោកស្រីមេធាវី តាំង ស៊ីនហុង បានណែនាំឲ្យពួកគាត់ ថែរក្សាសុខភាព អនាម័យ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចូលរួមថែរក្សា ការពារសន្តិភាព និងសូមជូនពរឲ្យ ប្រកបដោយព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា អំណោយរបស់សមាគមបានប្រគល់ជូនរួមមាន៖
១.លោកយាយជរាក្រីក្រទាំង៣រូបគឺ យាយ ប៉ែន សួង អាយុ៨៩ឆ្នាំ, យាយ កែ សន អាយុ៨៦ឆ្នាំ និង យាយ ស្រី ថន អាយុ៧៤ឆ្នាំ រស់នៅក្នុង ភូមិស្រែឬស្សី ឃុំឈានឡើង និងកុមារអភ័ព្វម្នាក់ដុះសាច់ក្នុងខួរក្បាល រស់ក្នុងភូមិតាំងគ្រួស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង គឺ៖-ថវិកាជួយក្មេងអភ័ព្វ 220$-ទឹកដោះគោក្មេង ២កេសថវិកាជូនយាយក្រីក្រ០៣នាក់ ក្នុងម្នាក់ៗ៣០០,០០០រៀល (សាមសិបម៉ឺន)-មី ១កេស-អង្ករ ១០គីឡូ-ទឹកផ្លែឈើ ១កេស-សារ៉ុង ១-ក្រមា ១-ប្រេងលាបរឹត ១ដប-ទឹកត្រីឆ្ងាញ់ម៉ាក បញ្ញា២យួរទឹកស៊ីអ៊ីវឆ្ងាញ់ម៉ាក បញ្ញា ២យួរ-នំ១ប្រអប់ ផ្លែសៅម៉ៅ និងផ្លែក្រូច ១.៥គីឡូអាកុល និងម៉ាស ១ប្រអប់
២.លោក ញាញ់ វី សហការី ថ្មីពិត ខេត្តកំពង់ឆ្នាំង ទទួលអំណោយដូចខាងលើ និង អំពូលភ្លើងសូឡាចំនួន៣ ផងដែរ។
៣.លោក ស៊ិន ខ្វាន់ឆា អ្នកព័ត៌មានដែលកំពុងមានជំងឺ ៣០$
៤.លោកអនុភូមិស្រែឬស្សី និង សមាជិកភូមិម្នាក់៤០,០០០រៀល
៥.ចំណែកស្ត្រីចាស់៥រូបទៀត និង ក្មេងៗ បានទទួល ថវិកា និង សម្ភារប្រើប្រាស់ មួយចំនួនផងដែរ។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!